សូម​ទាក់ទង​បន្ទាន់​មក​លេខ 115 ភ្លាម​បើ​លោកអ្នក​មាន​អាការ​:​ដូចខាងក្រោម​នេះ

ព្រឹត្តិការណ៍ថ្មីៗ
0
1801
[wai id="8"]

[wai id="7"]
​កូ​វីដ​១៩​និង​ផ្តាសាយធំ ផ្តល់​អាកា​រៈសញ្ញា​ស្រដៀង​នៅ​គ្រា​ដំបូង​។ ហៀរ​សម្បោរ ក្តៅខ្លួន ក្អក ឈឺខ្លួន​ឈឺ​ប្រាណ ល្ហិតល្ហៃ​អស់កម្លាំង រោគសញ្ញា​ដំបូង​នៃ​ជំងឺ​កូ​វីត​១៩ និង​ជំងឺ​គ្រុន​ផ្តាសាយធំ​។ វីរុស​បង្ក​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ ចម្លង​តាមផ្លូវ​ដង្ហើម​ដូចគ្នា តាមរយៈ​ការ ក្អក ឬ​កណ្តាស់ ដែល​ធាក់ វីរុស​ខ្ទាត​ចេញពី​មនុស្ស​ម្នាក់​ទៅ​ចម្លង​មនុស្ស​ម្នាក់ទៀត នៅ​ជិត​នោះ ឬ​វីរុស​ទៅ​តោង​លើ​វត្ថុ​អ្វីមួយ​ហើយ ដៃ​មនុស្ស​ផ្សេង​ទៅ​ប៉ះ​លើ​វត្ថុ​មិន​ស្អាត​នោះ ហើយ​មក​ប៉ះ​ច្រមុះ​មាត់​ខ្លួនឯង​។​
ពាណិជ្ជកម្ម

​យ៉ាងណាមិញ​ថ្មីៗ​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ​ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​បន្ថែម និង​ជាពិសេស​នៅតាម​ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។ ក្នុងនោះ​ក្រសួង​បាន​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង និង​បុគ្គលិក​បម្រើការ​ងារ​ទាំង​អស់​ត្រូវ​រាយការណ៍​ឱ្យបាន​ឆាប់រហ័ស​ជូន​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ឬ​ក្រុម​ឆ្លើយតប​បន្ទាន់​តាម​ប្រព័ន្ធ​ទូរ​សព្ទ ១១៥ រាល់ពេល​សង្កេតឃើញ​មាន​ករណី​សង្ស័យ​ចូលក្នុង​និយមន័យ​នៃ​ជំងឺ​កូ​វីដ​១៩ ដែលមាន​បង្ហាញ​ក្នុង​រូប​ខាងក្រោម​។​