ប្រមុខរដ្ឋស្តីទី ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ បញ្ចប់​គោរមងារ «​ឧកញ៉ា​» ពី​ឧកញ៉ា ឌួង ឆាយ​

ព្រឹត្តិការណ៍ថ្មីៗ
0
427
[wai id="9"]

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ចប់​គោរមងារ «​ឧកញ៉ា​» ពី​ឧកញ៉ា ឌួង ឆាយ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ ២០២១ ។​
ពាណិជ្ជកម្ម

​ការស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​នេះ ត្រូវបាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​អតីត​ភរិយា​របស់​ឧកញ៉ា ឌួង ឆាយ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព ដែល​ឧកញ៉ា ឌួង ឆាយ បាន​ប្រើ​អំពើ​ហិ​.​ង្សា​លើ​រូបនាង មុនពេល​លែងលះគ្នា ។​
​តាមរយៈ​សារ និង​ឃ្លី​ប​វីដេអូ​នោះ​សម្តេច​តេ​ជោ បាន​បញ្ចេញមតិ​ដោយ​បង្កប់​នូវ​ចម្ងល់​ចំពោះ​ទង្វើ​របស់លោក ឌួង ឆាយ ដែល​ប្រើ​ហិង្សា​ទៅលើ​ស្ត្រី​ជា​ភរិយា​នោះ​ដោយបាន​លើក​ជា​សំណួរ​ថា​៖ «​ហេតុអ្វី​បានជា ឌួង ឆាយ ឃោរឃៅ​ដល់​កម្រិត​នេះ​?»​។​
​ទន្ទឹមគ្នានេះ ក្រសួង​កិច្ចការនារី​នៅ​ថ្ងៃ​ម្សិលមិញ​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ ដោយបាន​ថ្កោលទោស ចំពោះ​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​បានកើត​ឡើងលើ​អ្នកស្រី ដេ​ត ម៉ាលី​ណា តាមរយៈ​ឃ្លី​ប​វីដេអូ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ នោះ​ផងដែរ ដោយបាន​បញ្ជាក់ថា អំពើហិង្សា​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ណាក៏ដោយ ជា​អំពើ​ដែល​មិនអាច​ទទួលយកបាន និង​មិនអាច​អត់ឱន​ឱ្យ​បានទេ ហើយ​ជនរងគ្រោះ កូន និង​អ្នកពាក់ព័ន្ធ​ត្រូវ​ទទួលបាន​កិច្ចការពារ​ដោយ​ច្បាប់ និង​សេវា​សង្គម ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕