អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​ម រ​ភូមិន្ទ កងទ័ព​ទូទាំងប្រទេស​ត្រូវអនុវត្ត​សេចក្តីណែនាំ​នេះ​…

ព្រឹត្តិការណ៍ថ្មីៗ
0
414
[wai id="9"]

​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​ម រ​ភូមិន្ទ បានធ្វើ​ការណែនាំ​មេបញ្ជាការ ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន ចំណុះ​អគ្គ​បញ្ជា ការដ្ឋាន​ទាំងអស់ ត្រូវ​បន្ដ​អនុវត្ត​ឲ្យ​ម៉ឹងម៉ាត់​បំផុត នូវ​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។​
ពាណិជ្ជកម្ម

តាម​សេចក្ដីណែនាំ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បាន​ឲ្យ​ដឹងថា ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាល ដាល​កាន់តែ​ធំ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួនទៀត ជាពិសេស​ការរីក​រាល​ដាល ចូលទៅក្នុង អង្គភាព​មួយចំនួន នៃ​កងយោធពល​ខេមរភូមិន្ទ នាពេល​ថ្មីៗ​នេះ បើទោះបីជា ក្រសួងការពារជាតិ បាន​ដំណើរ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​-១៩​នេះ បាន​ដល់​ស្ទើរតែ គ្រប់​យោធិន​ទូទាំងប្រទេស ហើយ ក្ដី​។​
​ក្នុង​សេចក្ដីណែនាំ​បញ្ជាក់ថា​ដើម្បី​បង្ការ ការពារ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំ​ង កូ​វីដ​-១៩ ក្នុង​ជួរ​កងទ័ព អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ដូចខាងក្រោម​៖

១- បន្ត​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល ជាពិសេស​វិធានការ ការពារ ៣​កុំ របស់ រាជរដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​
២- ផ្សព្វផ្សាយ​ដល់​យោធិន​ចំណុះ ឱ្យបាន​ជ្រួតជ្រាប និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​អនុក្រឹត្យ ស្តីពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​។​
៣- ត្រួតពិនិត្យ​ទីតាំង​ច​ត្តា​ឡី​ស័ក​នៅក្នុង​អង្គភាព​រៀងៗ​ខ្លួន ដែល​បានរៀបចំ​កន្លងមក​ស​ម្រា​ប់​ធ្វើ ច​ត្តា​ឡី​ស័ក ក្នុងករណី​ដែល​យោធិន​នៅក្នុង​អង្គភាព​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩​។
៤- បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​រឹតបន្តឹង​ការគ្រប់គ្រង​កម្លាំង ទាំង​កម្លាំង​ជំនាញ កម្លាំង​សុខាភិបាល​និង​កម្លាំង​អន្តរាគមន៍ ដើម្បី​ត្រៀមលក្ខណៈ​ក្នុងករណី​មាន​បទ​បញ្ញា​។​