…ចាស់ៗច្រើនបានតំណាលថា…មនុស្សដែលកាលពីនៅរស់ប្រកបរបរអ្វីមួយលុះដល់ពេលជិតស្លាប់ច្រើនតែផឹកឃើញទៅដល់មុខរបរនោះដូចជាអ្នករកស៊ីកាប់គោ-កាប់ជ្រូកលក់ជាដើម បានពោលខ្សាវៗប្រាប់កូនចៅថាគោ-ជ្រូកមានច្រើនណាស់ពេញមុខផ្ទះមកទទួលហើយចំពោះអ្នកដែលជិតស្លាប់ មិនថាតែជនជាតិខ្មែរ និងបរទេសទេ ត្រូវបានគេបកស្រាយស្ទើរតែដូចៗគ្នាថា ពួកគេបានមើលឃើញព្រលឹងអរូបី ដែលមនុស្សទូទៅមើលមិនឃើញ ដោយការមើលឃើញព្រលឹងមនុស្សអរូបីនេះត្រូវបានគេដឹងថាជាពពួកយមទូត មកទទួលព្រលឹងទៅឋានផ្សេងមួយទៀត។ ចំពោះការបកស្រាយពីការមើលឃើញព្រលឹងនេះត្រូវបានឱ្យដឹងពី មនុស្សដែលជិតស្លាប់ តែមានសំណាងរួចពីស្លាប់វិញ។ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកវិទ្យាសាស្ត្របែរជាបកស្រាយខុសពីអបិយជំនឿនេះទៅវិញ ដោយអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាព្រលឹងមនុស្សអរូបីដែលអ្នកជិតស្លាប់បានឃើញ វាមិនមែនជាព្រលឹង ឬវិញ្ញាណឡើយ តែបែរជាមនុស្សភពក្រៅដែលមានវិទ្យាសាស្ត្រជឿនលឿនជាងមនុស្សលើផែនដីទៅវិញ។
តាមរយៈការបង្ហោះសារពីគណនី Wong Sophal នៅលើគ្រុប Cambo Space អវកាស និងវិទ្យាសាស្ត្រ បានរៀបរាប់ថា"មនុស្សមិនមែនជារបស់ផែនដីនេះទេ, ហេតុការណ៍មុនពេលស្លាប់ មនុស្សរមែងឃើញស្រមោលខ្មៅមួយ រឺលើសពីមួយមកទទួលយកទៅទីណាមួយ អាចជាការមកយកវិញ្ញាណបរិសុទ្ធពីរាងកាយដែលបាននៅបណ្តោះអាសន្ន " ។ម្ចាស់គណនីបានបន្តថាតាមការស្រាវជ្រាវក្នុងរដ្ឋ Florida និងចំពោះខ្ញុំផ្ទាល់មានពិសោធន៍អំពីរូបភាពភាវៈមួយ រឺមួយក្រុមរមែងមកក្បែររាងកាយមនុស្សស្លាប់ រឺមនុស្សជិតស្លាប់រមែងបានឃើញពួកនោះក្នុងរូបភាពស្រមោលខ្នៅ ដែលជួនកាលហុចដៃមកទទួល ជួនកាលនិយាយលួងឲ្យកាត់ចិត្តចាកចេញទៅ.....សំរាប់កិច្ចការស្រាវជ្រាវរបស់បុគ្គលិកចិត្តវិទ្យា រូបវិទ្យា និងវិញ្ញាណវិទ្យានៃរដ្ឋFlorida ពួកគេបានសន្មតពិតជាមានហេតុការណ៍បែបនោះមែន ក្រោយធ្វើការស្រង់មតិយោបល់ពីមនុស្សដែលរួចពីសេចក្តីស្លាប់ និងអ្នកជិតស្លាប់ តាមកាយវិការនិយាយស្តីជាមួយអ្វីម្យ៉ាងជាមួយភាវៈដែលយើងមើលមិនឃើញ និងអ្នកខ្លះបានរៀបរាប់ពីហេតុការណ៍នោះក្រោយពួកគេបានរួចខ្លួនពីសេចក្តីស្លាប់។ដូចគ្នានឹងអ្វីដែលខ្ញុំពិសោធន៍ផ្ទាល់ ខ្ញុំបានជួបផ្ទាល់ ឃើញផ្ទាល់នូវសកម្មភាពមនុស្សជិតស្លាប់ ហើយបរិយាថា "អ្នកណាគេនៅមាត់បង្អួច មានគ្នា២ ៣នាក់" ដែលខ្ញុំមិនបានឃើញទាល់តែសោះ! បន្ទាប់មក ខ្ញុំឃើញគាត់ចាប់ផ្តើមញញឹម ហើយលើកដៃបន្តិច រួចក៏ផុតដង្ហើមទៅ។ដូចគ្នានឹងហេតុការណ៍នៅផ្ទះផ្សេងៗដែលមានមនុស្សជិតស្លាប់បែបនេះ មានទាំងខ្លះបានដេញជេរស្តីផង ក្រោយឮអ្នកឈឺនោះស្រែកថា"គេមកយកហើយៗ"...ក្រោយមកខ្ញុំបានដាក់ការសង្ស័យយ៉ាងច្រើនពីរឿងនេះ រហូតស្វែងរកអត្ថបទដែលពាក់ព័ន្ធ រហូតឈានចូលវិទ្យាសាស្ត្រទើបខ្ញុំប្រែសន្មតថា មិនមែនខ្មោច "ព្រាយឯណាទេ" គឺក្រុមភាវៈមួយមកពីភពផ្សេង ដែលមានឋានជាក់លាក់ រួចមកយកព្រលឹងវិញ្ញាណដែលស្រង់ចេញពីរាងកាយមនុស្សយកទៅទីស្ថានណាមួយ។
ជាមួយបច្ចេកវិទ្យារបស់ភាវៈទាំងនោះ មនុស្សមិនអាចមានឧបករណ៍អ្វីយកមកឆ្លុះ រឺបង្ហាញឲ្យឃើញនោះពីវត្តមានរបស់ពួកគេបាននោះទេ។ តែបើអ្នកដែលមានសមាធិ យល់ដឹងពីសាសនាចំណាស់ខ្លះ អាចមើលដឹងដោយសង្គេតហេតុការណ៍ ហើយយកមកពិចារណាក្នុងសមាធិ ទើបអាចឃើញ និងយល់បាន។ផែនដីនឹងអាចរលាយ ស្របពេលភពជាច្រើនកំពុងត្រូវបានសាងសង់ឡើងគ្រប់ទីកន្លែងនៃអវកាស។ មនុស្សដែលស្លាប់ គឺស្លាប់ត្រឹមរាងកាយប៉ុណ្ណោះ តែចិត្ត និងវិញ្ញាណមិនបានស្លាប់ទេ ការកើតវិញនៅឋានណាមួយ គឺជារឿងពិត៕
Home វិទ្យាសាស្ត្រ ទោះមិនជឿស្លាប់លេងទៅ…អ្នកវិទ្យាសាស្ត្រនិយាយថាមនុស្សជិតស្លាប់គឺមានព្រលឹងផ្សេងទៀតមក