[wai id="7"]
បន្ទាប់ពីស្ងាត់មួយរយ:ប្រទេសចិន ថ្មីៗនេះបានផ្ទុះរាលដាលជំងឺកូវីដ១៩ សារជាថ្មី ដែលគេតាមដានឃើញថាឆ្លងចេញពីផ្សារលក់ដុំ Xinfadi ក្នុងទីក្រុងប៉េកាំង ធ្វើឲ្យសង្កាត់មួយក្នុងទីក្រុងនេះស្ថិតក្នុងភាពអាសន្ន។ ឥឡូវនេះ ករណីឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ជិត ៨ លាន ករណី និងករណីស្លាប់កើនឡើងដល់ជាង ៤២៨.០០ ករណី។ នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងសហរដ្ឋអាមេរិក។
នៅក្នុងសង្កាត់ Fengtai ក្នុងទីក្រុងប៉េកាំង មនុស្សចំនួន ៤៥ នាក់ ក្នុងចំណោម ៥១៧ នាក់ បានធ្វើតេស្តឃើញថាមានជំងឺកូវីដ១៩។ នេះបើយោងតាមការបញ្ជាក់របស់លោក Chu Junwei ដែលជាមន្ត្រីម្នាក់នៃសង្កាត់នេះ។ ករណីឆ្លងរាលដាលថ្មីនេះ តម្រូវឲ្យអាជ្ញាធរបិទសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ចំនួន ១១ នៅជុំវិញផ្សារនេះ ដែលជាផ្សារលក់ដុំផលិតផលកសិកម្មធំបំផុតក្នុងទ្វីបអាស៊ី។
បើតាមសារព័ត៌មាន Global Times បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតមានឡើងកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា កន្លងទៅនេះ ក្រោយបណ្ដុំអ្នកឆ្លងកូវីដ១៩ថ្មី ត្រូវបានរកឃើញនៅក្នុងផ្សារត្រីបោះដុំដ៏ធំបំផុត Xinfandi Markat ក្នុងទីក្រុងនេះ ។ សំណាកចំនួន ៥១៧ នាក់ត្រូវបានយកចេញពីអ្នកលក់នៅក្នុងផ្សារនោះ ហើយក្នុងចំណោមនោះដែរ មនុស្សចំនួន ៤៥ នាក់ត្រូវបានតេស្តវិជ្ជមាននៃវីរុសកូវីដ ១៩ ។
តាមការស៊ើបអង្កេតនៅក្នុងផ្សារនេះដដែល ក៏បានរកឃើញថា ជ្រុញធ្វើត្រីដែលប្រើប្រាស់ដោយអ្នកលក់បោះដុំនៃត្រីសាលម៉ុន ត្រូវបានរកឃើញមានវីរុសកូវីដ១៩ នៅលើនោះ ដែលរឹតតែធ្វើឲ្យមានការភ័យខ្លាចលើសាច់ត្រីសាលម៉ុនអាចនឹងមានផ្ទុកវីរុសនេះដែរ ។
ទោះជាយ៉ាងណាក៏ដោយ ចំពោះសត្វត្រីសាលម៉ុនដែលនៅរស់ គឺមិនអាចផ្ទុកវីរុសបានឡើយ ខណៈពួកវារស់នៅក្នុងទឹក ហើយណាមួយវីរុសក៏មិនអាចរស់នៅលើសាច់ត្រីដែលក្លាសេបានដែរ នេះបើតាមលោក Lin Li ប្រធានផ្នែកវិទ្យាសាស្ត្រនៃក្រុមប្រយុទ្ធប្រឆាំងការពារជំងឺឆ្លងលើសត្វក្នុងទឹកនៅខេត្ត Guangdong បញ្ជាក់ ។ លោកបានបញ្ជាក់បន្ថែមថា ការផ្ទុះការឆ្លងវីរុសនេះ អាចកើតមានឡើងទៅលើសាច់ត្រី អំឡុងពេលកំពុងធ្វើត្រី ការវិចខ្ចប់ ឬតាមការដឹកជញ្ជូន ៕
[wai id="5"]