ចិន ៖ ត្រី​សាល​ម៉ុ​ន​អាច​នឹងមាន​ផ្ទុក​វីរុស​កូ​វីដ ១៩

ព្រឹត្តិការណ៍ថ្មីៗ
0
5799


[wai id="7"]

បន្ទាប់ពី​ស្ងាត់​មួយរយ​:​ប្រទេស​ចិន ថ្មីៗនេះ​បាន​ផ្ទុះ​រាលដាល​ជំងឺ​កូ​វីដ​១៩ សារជាថ្មី ដែល​គេ​តាមដាន​ឃើញថា​ឆ្លង​ចេញពី​ផ្សារ​លក់ដុំ Xinfadi ក្នុង​ទីក្រុង​ប៉េកាំង ធ្វើ​ឲ្យ​សង្កាត់​មួយ​ក្នុង​ទីក្រុង​នេះ​ស្ថិតក្នុង​ភាពអាសន្ន​។ ឥឡូវនេះ ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅ​ទូទាំង​ពិភពលោក​កើនឡើង​ដល់​ជិត ៨ លាន ករណី និង​ករណី​ស្លាប់​កើនឡើង​ដល់​ជាង ៤២៨.០០ ករណី​។ នេះ​បើ​យោងតាម​ស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins ក្នុង​សហរដ្ឋអាមេរិក​។​

​នៅក្នុង​សង្កាត់ Fengtai ក្នុង​ទីក្រុង​ប៉េកាំង មនុស្ស​ចំនួន ៤៥ នាក់ ក្នុងចំណោម ៥១៧ នាក់ បានធ្វើ​តេស្ត​ឃើញថា​មាន​ជំងឺ​កូ​វីដ​១៩​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Chu Junwei ដែលជា​មន្ត្រី​ម្នាក់​នៃ​សង្កាត់​នេះ​។ ករណី​ឆ្លង​រាលដាល​ថ្មី​នេះ តម្រូវ​ឲ្យ​អាជ្ញាធរ​បិទ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ចំនួន ១១ នៅ​ជុំវិញ​ផ្សារ​នេះ ដែលជា​ផ្សារ​លក់ដុំ​ផលិតផល​កសិកម្ម​ធំ​បំផុត​ក្នុង​ទ្វីបអាស៊ី​។​

​បើតាម​សារព័ត៌មាន Global Times បាន​ឲ្យ​ដឹងថា ហេតុការណ៍​មួយ​នេះ បាន​កើតមានឡើង​កាលពី​ថ្ងៃ​សុក្រ ទី​១២ ខែមិថុនា កន្លងទៅនេះ ក្រោយ​បណ្ដុំ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ត្រូវបាន​រកឃើញ​នៅក្នុង​ផ្សារ​ត្រី​បោះ​ដុំ​ដ៏​ធំ​បំផុត Xinfandi Markat ក្នុង​ទីក្រុង​នេះ ។ សំណាក​ចំនួន ៥១៧ នាក់​ត្រូវបាន​យកចេញ​ពី​អ្នកលក់​នៅក្នុង​ផ្សារ​នោះ ហើយ​ក្នុងចំណោម​នោះដែរ មនុស្ស​ចំនួន ៤៥ នាក់​ត្រូវបាន​តេស្ត​វិជ្ជមាន​នៃ​វីរុស​កូ​វីដ ១៩ ។​
​តាម​ការស៊ើបអង្កេត​នៅក្នុង​ផ្សារ​នេះ​ដដែល ក៏បាន​រកឃើញថា ជ្រុ​ញ​ធ្វើ​ត្រី​ដែល​ប្រើប្រាស់​ដោយ​អ្នកលក់​បោះ​ដុំ​នៃ​ត្រី​សាល​ម៉ុ​ន ត្រូវបាន​រកឃើញ​មាន​វីរុស​កូ​វីដ​១៩ នៅលើ​នោះ ដែល​រឹតតែ​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​លើ​សាច់​ត្រី​សាល​ម៉ុ​ន​អាច​នឹងមាន​ផ្ទុក​វីរុស​នេះដែរ ។​

​ទោះជា​យ៉ាងណាក៏ដោយ ចំពោះ​សត្វ​ត្រី​សាល​ម៉ុ​ន​ដែល​នៅរស់ គឺ​មិនអាច​ផ្ទុក​វីរុស​បានឡើយ ខណៈ​ពួកវា​រស់នៅក្នុង​ទឹក ហើយ​ណាមួយ​វីរុស​ក៏​មិនអាច​រស់​នៅលើ​សាច់​ត្រី​ដែល​ក្លាសេ​បានដែរ នេះ​បើតាម​លោក Lin Li ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​នៃ​ក្រុម​ប្រយុទ្ធប្រឆាំង​ការពារ​ជំងឺឆ្លង​លើ​សត្វ​ក្នុង​ទឹក​នៅ​ខេត្ត Guangdong បញ្ជាក់ ។ លោក​បានបញ្ជាក់​បន្ថែម​ថា ការផ្ទុះ​ការឆ្លង​វីរុស​នេះ អាច​កើតមានឡើង​ទៅលើ​សាច់​ត្រី អំឡុងពេល​កំពុង​ធ្វើ​ត្រី ការ​វិច​ខ្ចប់ ឬ​តាម​ការដឹកជញ្ជូន ៕

[wai id="5"]