[wai id="8"]
[wai id="7"]
មិនមែនជារឿងងាយស្រួលនោះឡើយសម្រាប់មនុស្សជាច្រើនក្នុងការរក្សាចិត្តឲ្យស្ងប់ ខណៈពេលដែលទទួលបានព័ត៌មានថ្មីៗមិនចេះចប់ អំពីជំងឺកូវីដ១៩ ដោយសារចំនួនអ្នកឆ្លងជំងឺនេះ កើនឡើងនៅទូទាំងសកលលោក ថែមទាំងមានប៉ះពាល់រំខានសម្រាប់របរអាជីវកម្មដែលកំពុងមានបញ្ហាប្រឈម ។
របាយការណ៍ដែលស្រង់ដោយក្រសួងសុខាភិបាលចុះផ្សាយនៅថ្ងៃទី២១កក្កដា ឆ្នាំ២០២០ បានបង្ហាញថាពលរដ្ឋដែលជំងឺបាក់ទឹកចិត្ត និងជំងឺភ័យខ្លាច/ថប់បារម្ភ ដោយសារតែបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ-១៩នោះ មានកើនឡើងដល់៣ដង ដែលមានអត្រាប្រេវ៉ាឡង់កើនពី៣៥ទៅ៦០ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋទូទៅ។ ជាមួយនឹងគ្នានេះ មន្ត្រីសុខាភិបាល និងក្រុមគ្រូពេទ្យដែលថែទាំ និងពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្រៅពីអាចកើតជំងឺខាងលើ ក៏មានបញ្ហានៃការសម្រាន្តមិនលក់ ពី៣៥ទៅ៥០ ផងដែរ។
ពាណិជ្ជកម្ម
បញ្ហាសុខភាពផ្លូវចិត្តលើកុមារ និងមនុស្សវ័យជំទង់ ក៏ប៉ះពាល់ក្នុងអត្រាប្រេវ៉ាឡង់ពី៣០ទៅ៧៧ភាគរយ រីឯការប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀន ក៏បានកើនឡើងប្រមាណ២០ភាគរយផងដែរ ក្នុងចំណោមក្រុមមនុស្សវ័យ១៥ទៅ៤៩ឆ្នាំ។ ដោយសារតែការរាតត្បាតមេរោគកូវីដ-១៩ បានធ្វើឱ្យពលរដ្ឋកើតនូវជំងឺផ្លូវចិត្តទាំងនេះ ដែលបណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានទៅលើស្ថានភាពសុខភាពនិងសង្គម ព្រមទាំងជះឥទ្ធិពលអាក្រក់លើសេដ្ឋកិច្ចឋគ្រួសារ សេដ្ឋកិច្ចជាតិ ក្នុងរយៈខ្លីនិងវែង។
[wai id="5"]