[wai id="8"]
[wai id="7"]
ចំនួនមនុស្សឆ្លងវីរុសកូរ៉ូណាឬកូវីដ-១៩នៅក្នុងពិភពលោក បានកើនឡើងដល់ជាង២៣លាននាក់ហើយ និងស្លាប់ជាង៨០ម៉ឺននាក់ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រworldometers ជាគេហទំព័រធ្វើបច្ចុប្បន្នភាពកូវីដ-១៩ប្រចាំថ្ងៃ។ ក្នុងចំណោមមនុស្សឆ្លងសរុបក៏មានជាសះស្បើយផងដែរ គឺជាសះស្បើយជិត១៦លាននាក់ ហើយចំណែកអ្នកកំពុងសម្រាកព្យាបាលសល់ជាង៦លាននាក់។
ពាណិជ្ជកម្ម
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៨៧៤,១០៦នាក់ ស្លាប់ចំនួន ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០២៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,៦០៥,៧៨៣នាក់ ស្លាប់ចំនួន ១១៤,៧៧២នាក់ និងជាសះស្បើយ ២,៧០៩,៦៣៨នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៣,១០៥,១៨៥នាក់ ស្លាប់ ៥៧,៦៩២នាក់ និងជាសះស្បើយ ២,៣៣៦,៧៩៦នាក់។
[wai id="5"]