បុរសស្ត្រី គួរយល់ដឹងអំពីការប្រើប្រាស់អាវ​ភ្លៀង​តូច ឲ្យបានត្រឹមត្រូវ

សុខភាព
0
4370



[wai id="7"]
​ស្រោមអនាម័យ បាន​ក្លាយជា​វត្ថុ​មួយ​ដែល​សង្គម​ត្រូវការ ដាក់លក់​ទិញដូរ យក​ដើរ​តាម​ខ្លួន ឬ ទិញ​ដាក់​ក្នុង​ទូរ​ជាប្រចាំ ឬ ក៏​រហូតដល់​មានការ​ចែកចាយ​តាមផ្លូវ​។ អ្នកខ្លះ​ពិបាក​ខ្វល់ខ្វាយ អៀនប្រៀន​នឹង​រៀបចំ​ទុកដាក់ តែ​វត្ថុ​មួយ​នេះ​នឹងធ្វើ​ម្នាក់ទៀត​មាន​ទំនុកចិត្ត​។ គ្មានអ្វី​គួរ​ឲ្យ​អៀនខ្មាស​នឹង​និយាយ ឬ យកតាម​ខ្លួន​ទេ​។​

​យ៉ាងណាមិញ មានការ​លើកឡើងថា​ការពាក់​ស្រោមអនាម័យ ២​ជាន់​វា​អាច​បង្ការ​ការ បែក​ឫ​ដាច់​ដោយ​ចៃដន្យ ប៉ុន្តែ​សំណួរ​ត្រង់ ថា​តើ​ការប្រើប្រាស់​បែបនេះ​វា​ពិត​ជាមាន​សុវត្ថិភាព​ពិតមែន​ឫ ?
​បើតាម​អ្នកជំនាញ អ្នក​មិនគួរ​ប្រើប្រាស់​ស្រោមអនាម័យ​លើសពី​១​ឡើយ សម្រាប់​ការរួម​ភេទ​ម្ដង​។ ការប្រើ​២ ឬ​ច្រើន​ត្រួតគ្នា នឹង​កាន់តែ​ធ្វើ​ឲ្យ​ការការពារ​មិនមាន​ប្រសិទ្ធភាព​ទៅវិញ​នោះទេ ព្រោះ​វា​អាច​កកិត​គ្នា​បណ្ដាល​គ្នា​ឲ្យ​មានការ​ដាច់​រហែក​ត្រង់ចំណុច​ណាមួយ​។​

​សូមបញ្ជាក់ថា ស្រោមអនាម័យ​រប​ស់បុ​រស មាន​ប្រសិទ្ធភាព​ក្នុងការ​ពន្យារកំណើត​បា​ន​ពី ៨២% ទៅ ៩៨% ឯ​ស្រោមអនាម័យ​របស់​ស្ត្រី មាន​ប្រសិទ្ធភាព​ពី ៧៩% ដល់ ៩៥%​។ ការប្រើ​ស្រោមអនាម័យ​របស់​បុរស ឬ​ស្ត្រី មិនគួរ​ប្រើ​នៅពេល​តំណាលគ្នា​ឡើយ​
​ស្រោម អនាម័យ​មាន​ពីរ​ប្រភេទ មួយ​សំរាប់​បុរស និង មួយទៀត​សំរាប់​ស្ត្រី​។ ស្រោមអនាម័យ​បុរស វា​ជា​ស្រទាប់​ការពារ​ស្តើង ទន់​យឺត មិន​ជ្រាប​ឈាម និង វត្ថុ​រាវ​ចេញពី​អង្គកាយ មាន​កង​នៅ​ខាងដើម ឯខាង​ចុង​មាន​ថ្នក់​បិទ​ជិត សំរាប់​យកទៅ​បំពាក់​លើ​លិង្គ​បុរស​នៅពេល​បះ​ខឹង និង​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹកកាម​បុរស​អាច​ហូរ​ចូលក្នុង​ប្រដាប់ភេទ ស្ត្រី​បាន​ក្នុងពេល​រួម​សេពសន្ថវៈ ។ ចំពោះ​ស្រោមអនាម័យ​ស្ត្រី ទើបតែ​នឹងមាន​ចរាចរ​ទូទៅ​នៅ​ទស្សវត្ស​ឆ្នាំ ៩០​នេះ​ទេ ប៉ុន្តែ​ជា​ស្រោមអនាម័យ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត ក្នុង​ការពារ​ជំងឺ​ឆ្លងតាម​ផ្លូវភេទ​ជាពិសេស ជំងឺ​ស៊ី​ដា​៕
[wai id="5"]