ការស្រាវជ្រាវ​ថ្មី​៖ ឈាម​មនុស្ស​ក្មេង​ជួយ​ឲ្យ​មនុស្ស​ចាស់​មាន​សុខភាព​ល្អ​ជាង​មុន​

សុខភាព
0
272
​ការសិក្សា​ស្រាវជ្រាវ​ថ្មី បាន​បន្ថែម​ជំនឿ​កាន់តែខ្លាំង​ឡើងលើ​ទស្សនៈ​ថា ឈាម​មនុស្ស​ក្មេង អាចធ្វើ​ឲ្យ​មនុស្ស​ចាស់​មាន​សុខភាព​ល្អ​ជាង​មុន​។​ ​វា​គឺជា​ទស្សនៈ​មួយ​ស្ថិតនៅ​កណ្តាល​ការជជែក​ដេញដោល​ដ៏​ក្តៅគគុក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ កំពុង​ព្យាយាម​កំណត់ថា​តើ​វា​សុ​ក្រិ​ត្យ​ត្រឹមត្រូវ​ក្នុង​កម្រិតណា​ដែលថា ការបញ្ចូល​ឈាម​ឈាម​មនុស្ស​ក្មេង​ឲ្យ​មនុស្ស​ចាស់ នឹង​អាច​បញ្ចៀស​ផុតពី​ជំងឺ​ដ៏​រ៉ាំរ៉ៃ និង​ធ្វើ​ឲ្យ​សុខភាព​របស់​ពួកគេ​កាន់តែ​ល្អប្រសើរ​ឡើង​នោះ​។​ ​បច្ចុប្បន្ន​ការសិក្សា​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ឲ្យ​យល់​កាន់តែច្បាស់​ពី​ឥទ្ធិពល​មួយ​នេះ ហើយ​ក្រុម​អ្នកស្រាវជ្រាវ​នៅឯ​សាកលវិទ្យាល័យ Stanford បានធ្វើការ​ពិសោធន៍​លើ​ការ​ការដាក់​ឈាម​ក​ណ្ត​ល​ក្មេង និង​កណ្តុរ​ចាស់​ចូលទៅក្នុង​កោសិការ​ប្រសាទ​មនុស្ស​។​ ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ឈាម​ពី​កណ្តុរ​ក្មេង ហាក់ដូច​ជាមាន​ប្រសិទ្ធិ​ភាពខ្លាំង ធ្វើ​ឲ្យ​មាន​កំណើន​លើ​រចនាសម្ព័ន្ធ​សំខាន់ៗ​ជាច្រើន និង​បង្កើត​ឲ្យ​មាន​តំណ​ភ្ជាប់​កោសិកា​សរសៃប្រសាទ​កាន់តែ​ច្រើនជាង​មុន តែ​ផ្ទុយទៅវិញ ឈាម​កណ្តុរ​ចាស់ អត់​មាន​ប្រសិទ្ធិភាព​អ្វី​ទាល់តែសោះ​។​ ​ប្រូតេអ៊ីន​២​នៅក្នុង​ឈាម​ក្មេង គឺ THBS4 និង SPARCL1​ត្រូវបាន​គេ​គិតថា​ឈរ​នៅ​ពីក្រោយ​ប្រសិទ្ធិភាព​។​ ​ស្រប​ពេលដែល​ការរកឃើញ​នេះ មិនមែន​មានន័យថា ការបញ្ចូល​ឈាម​ក្មេង​ចូលទៅក្នុង​មនុស្ស នឹងធ្វើ​ឲ្យ​ល្អប្រសើរ​ឡើង​នូវ​សមត្ថភាព​ខួរក្បាល​មនុស្ស​ចាស់​ក៏ដោយ ក៏​ក្រុម​អ្នកស្រាវជ្រាវ នៅតែ​មិន​ច្រានចោល​ចំពោះ​លទ្ធភាព​ធ្វើ​ឲ្យ​មនុស្ស​ចាស់​មាន​សុខភាព​ល្អប្រសើរ​ជាង​មុន​នោះដែរ​៕ ​