បងប្អូន​!!!​ប្រសិនបើ កើត​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់ រក​ស្មៅ​លាជផ្ទុះ​ចុះ​អត់​ខុស​បំណង​ឡើយ​

សុខភាព
0
3038
[wai id="5"]
[wai id="7"]
ស្មៅ​លាជផ្ទុះ គឺជា​ឱសថ​ធម្មជាតិ​ជួយ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់​យ៉ាង​ពួ​កែ​ស័ក្តិ​សិទ្ធ​ដោយ​មិន​ចំណាយ​ប្រាក់​។​ជា​បទពិសោធន៍ របស់​ក្មួយ​ស្រី Sok Njong ដែល​បាន​ផ្ញើ​មកឱ្យ​ខ្ញុំ​ចែករំលែក​បន្ត​ដល់​ប្រជាជន​ខ្មែរ​យើង ពី​លទ្ធផល​ដែល បានជា​សះស្បើយ​ពី​ជំងឺ ក្រួស​ក្នុង​ថង់​ប្រមាត់ ជាមួយនឹង​ការព្យាបាល​ដោយ​ឱសថ​ធម្មជាតិ​ស្មៅ​លាជផ្ទុះ​នេះ ហើយ​បើ​អ្នកជំងឺ​មិនទាន់​សម្រេចចិត្តថា​វះកាត់​ទេ​អាច​សាកមើល​បាន​។​
ពាណិជ្ជកម្ម

​ប​ច្ចុ​ប្ប​នេះ​មាន​ជំងឺ​ប្លែកៗ​មុខជា​ច្រើន​ចេញមក​វាយលុក​យ៉ាងធ្ងន់ធ្ងរ​លើ​សុខភាព​មនុស្ស ហើយ​ជំងឺ​ខ្លះ​ក៏​អាច​ព្យាបាល​ជាសះស្បើយ ឯ​ជំងឺ​ខ្លះទៀត ពិបាក​នឹង​ព្យាបាល​ខ្លាំងណាស់ ហើយ​អ្នកជំងឺ​ទទួល​រង់​ការឈឺចាប់​ខ្លាំង​ទៀតផង តួយ៉ាង​ដូចជា​ជំងឺ ក្រួស​ក្នុង​ថង់​ប្រមាត់ តែ​ជំងឺ​នេះ​គឺ អាច​ព្យាបាល​តាម​វិធី​ធម្មជាតិ​បានដែរ តើ​ស​មុខសញ្ញា​បែបណា​ដែល​យើង​អាច​សន្ម​ត់​ថា​ជា​ជំងឺ​ក្រួសក្នុងប្រមាត់​? មុខសញ្ញា​របស់​វា​គឺ​៖
-​អ្នកជំងឺ​ឈឺពោះ​ខ្លាំង ឈឺ​មិន​បាត់ ឧស្សាហ៍​ទាស់​នោម​ទៅពិនិត្យ​បើ​មាន​ក្រួស​។​
-​ក្នុងករណី​ដែលមាន​មុច​សញ្ញា​ដូចខាងលើ​សូមអ្នក​សាកល្បង​វិធីសាស្ត្រ​ដូចខាងក្រោម​៖

​លោកអ្នក​គ្រាន់តែ យក​ដើម គ្រាប់​ផ្ទុះ (​ពេល​គ្រាប់​វា​ទុំ​ត្រូវ​ទឹក ឬ​យក​ដាក់​ក្នុង​មាត់​វា​នឹង​ផ្ទុះ​) ហាល​អោយ​ស្ងួត​ដោយ​ខ្យល់​មិនអោយ​ត្រូវ​កំដៅថ្ងៃ​ទេ ហើយ​យក​ថ្នាំ​ដែល​ហាល​ស្ងួត​មួយ​ដៃ​ធំ​ដាំ​ជាមួយ​ទឹក​១​លីត្រ ដាំ​អោយ​ពុះ​រយៈពេល ១០​នាទី យកមក​ហូប​រាល់ពេល​ជំនួស​ទឹក​ធម្មតា​។ ថ្នាំ​នេះ​គ្មាន​ក្លិន​គ្មាន​រសជាតិ​អ្វី​ទាំងអស់​ដូច​ទឹក​ធម្មតា​អី​ញ្ចឹ​ង ។ រយៈពេល​១​ខែ​ឡើង​នឹង​ឃើញ​ផល​ថា​បាន​ធូរស្បើយ​ជាមិនខាន​៕
[wai id="6"]