អាថ៌កំបាំង

តើ​លោកអ្នក​នៅចាំ​តារា​សម្តែង​ដ៏​ល្បី​ទស្សវត្សរ៍​ទី​៨០ ដែលជា​តារាចម្រៀង​តែ​ម្នាក់​គត់​ទទួលបាន​ពានរង្វាន់​អូ​ស្ការ​ដែរឬទេ​?​

ឌិន ប្រោ​ន តួឯក​រឿង​វាលពិឃាត​​រឿង​អំពើ​ឧក្រិដ្ឋ ឬ​វាលពិឃាត​នៅតែ​ជា​រឿង​បានកើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅលើ​ទឹកដី​កម្ពុជា​រួច ទៅហើយ​ដោយ​ពុំ​អាច ប្រកែក​បាន​។ ខ្សែភាពយន្ត​អាមេរិកាំង​រឿង​វាលពិឃាត និង​តួឯក​សំដែង​ឈ្មោះ ឌិ​ត ប្រោ​ន ឬ ហាំង ង៉ោ ក៏​ជា​ភស្តុតាង​មួយ​ធ្វើ​ឲ្យ សកលលោក​ជ្រាប​រួចទៅហើយ​នៅក្នុង​ចំណោម​ភស្តុតាង​និង​សាក្សី​រាប់ម៉ឺន​សែន​ដែល​បាន​ទៅ​កាត់ទោស​មេដឹកនាំ​ខ្មែរ ក្រហម​នោះ​។​​​រឿង​វាលពិឃាត គឺជា​រឿង​មួយ​និយាយ​អំពី​ជីវិត​នៅក្នុង​សង្គ្រាម និង​មិត្តភាព​ដ៏​ស្មោះត្រង់​យូរ អង្វែង​រួមទាំង​ជីវិត​ស្ទើរ​រស់​ស្ទើរ​ស្លាប់​របស់​បុរស​ម្នាក់​ដែល​ស្ថិតនៅក្នុង​ទឹកដី​មាន​សង្គ្រាម និង​ជីវិត​របស់ អ្នកកាសែត​បរទេស​ម្នាក់ ដែល​ធុញថប់​ចំពោះ​ការដណ្តើម​អំណាច​គ្នា​។ រឿង​មួយ​នេះ គឺ​ត្រូវ​បានដាក់ បញ្ចាំង​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ ១៩៨៥ ដែលមាន​ចំណងជើង​ថា ”​វាលពិឃាត​” រឿងនេះ​ក៏បាន​និយាយ អំពី​មិត្តភាព​របស់​អ្នកកាសែត​បរទេស​និង​អ្នកកាសែត​ខ្មែរ​ដែល​ស្ថិតនៅក្នុង​សង្គ្រាម​ក្នុងប្រទេស​កម្ពុជា​។ សូមចុចទីនេះដើម្បីអានបន្ត...​

សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ នៃ​គណៈមហានិកាយ ជា​សម្ដេចព្រះសង្ឃរាជ​អង្គ​ទី​៤ នៃ​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកណា​? ដែល​បាន​ចងក្រង​ពាក្យ​ជាច្រើន ជួយ​ដល់​អ្នកសិក្សា​ទាំងឡាយ​!!​

សម្តេច​សង្ឃរាជ ជួន​ណាត អ្នកប្រាជ្ញ​បង្កើត​វចនានុក្រម​ភាសា​ខ្មែរ​ ​​មានរឿង​ដំណាល​ថាៈ ក្រោយ​ពេលដែល​សម្តេច​ម​ហា​ព្រះសង្ឃរាជ ទៀង ទ្រង់​សោយ​ព្រះ​ទីវ​ង្គ​តទៅ​ស្រាប់តែ​ពិបាក​ជ្រើសរើស​រក​ព្រះសង្ឃ​មាន​សមត្ថភាព​អង្គណា​មក​ជំនួស​ដំណែង​ព្រះអង្គ​បាន​។ រំលង​មួយឆ្នាំ​ទើប​ព្រះបាទ​សម្តេចព្រះ​ស៊ីសុវត្ថិ​ទ្រង់ សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​តែងតាំង​ព្រះមហា​ថេរ​មួយ​ព្រះនាម កែ អ៊ុក​ជា​សម្តេច ព្រះ​ធម្មលិខិត ព្រះ​សង្ឃនាយក​គណៈមហានិកាយ​(១៩១៣)​។ ដោយ​ខ្វះ​សមត្ថភាព​ក្នុងការ​ដឹកនាំ​ទើប​ព្រះសង្ឃ​នានា​ក្នុង​ក្រុងភ្នំពេញ​សាយភាយ​ដល់​ទូទាំង​ព្រះរាជណាចក្រ​កម្ពុជា មិនសូវ​យល់ដឹង​ច្បាស់លាស់​ពី​តួនាទី​និង​ភារកិច្ច​របស់ខ្លួន​ជា​អ្នកទ្រទ្រង់​ព្រះពុទ្ធសាសនា​ផង និង​ជា​អ្នកទ្រទ្រង់​វប្បធម៌​ប្រទេសជាតិ​ផង​នោះទេ​។ មាន​ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​ប្រព្រឹត្តិ​អំពើ​ផ្សេងៗ ភ្លាំងភ្លាត់​មិន​ចាំ​ធម្ម​វិន័យ បង្កើត​អ​បិ​យ​ជំនឿ​ផ្តេសផ្តាស រក្សា​និង​ពង្រីក​ថែម​ទម្លាប់​ខុស​ទំនង ប្រាសចាក​ភាព​សុ​ក្រិ​ត្យ​នៃ​ព្រះពុទ្ធសាសនា ក្លាយជា​សង្ឃ​ខ្ចិ​ល​ច្រ​អូ​ល មិន​សង្វាត រៀន​ធម៌​អា​ថ៍ បែរជា​ខិតខំ​តែ​អូមអាម​ក្តាម​ដុត​ដើម្បី​ប្រមូល​លាភសក្ការៈ​រៀងខ្លួន​កើតចេញ​ជា​រឿង​បរាជិក​និង​រកាំរកូស​វិវាទ បង្ក​បក្សពួក​ក្នុង​ព្រះពុទ្ធសាសនា ញុំ​ា​ង​ឲ្យ​ព្រះពុទ្ធសាសនា​ឈានទៅដល់​ការ​សាបរលាប​បណ្តើរៗ​។ គឺ​នៅ​ក្នុងឱកាស​នោះ​ហើយ​ដែល​ព្រះពុទ្ធសាសនា​ប្រទេស​កម្ពុជា​មានភ័ព្វ​សំណាង​សារជាថ្មី​ដោយ បាន​ដុះ​ឡើង​នូវ​ភិក្ខុ​វ័យក្មេង​មួយអង្គ​ព្រះនាម ជួន ណាត មាន​ឋានៈ​ជា​ព្រះគ្រូ​សង្ឃ​ស​ត្ថ មកជួយ​យឺត​យោង ព្រះពុទ្ធសាសនា​ឲ្យ​ល្អ​ឡើងវិញ...

សង្គ្រាមដ៏ក្តៅគគុករវាងអាមេរិក និង កូរ៉េខាងជើងមិនមែនទើបតែកើតឡើងនាពេលបច្ចុប្បន្នឡើយ!

(​របាយការណ៍​សម្ងាត់​ឆ្នាំ​១៩៩៤)​ផែនការ​សង្គ្រាម​អាមេរិក​វាយ​កូរ៉េខាងជើង​ឲ្យ​រលាយ​ពី​ផែនដី​​ ​សល់​ប៉ុន្មាន​នាទី​ទៀត​ប៉ុណ្ណោះ​មនុស្សលោក​ជាង​១​លាន​នាក់​ត្រូវស្លាប់​​ភាព​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង​មិនមែន​កើតឡើង​ថ្មីៗ​នេះ​ទេ សង្គ្រាម​របស់​អាមេរិក ឲ្យ​កូរ៉េខាងជើង​បោះបង់​ការផលិត​អាវុធ​នុយ​ក្លេរ​អ៊ែ​នេះ បាន​កើតឡើង​តាំងពី​ជំនាន់ ជីតា​និង​ឪពុក របស់លោក គីម ជុង​អ៊ុន​មកម្ល៉េះ​។​​យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​១៩៩៤ ស្ថានការណ៍​សង្គ្រាម​រវាង​អាមេរិក និង​កូរ៉េខាងជើង​បាន​ឈានដល់​ក្តៅ​ហុយផ្សែង​ចង់​ផ្ទុះ​សង្គ្រាម​។ ភាគី​ម្នាក់ៗ​សុទ្ធតែ​ត្រៀម​ជើង​ព្រួ ល​រួចរាល់​អស់ហើយ​សល់​តែ​ការបញ្ជា​អាវុធ​តែប៉ុណ្ណោះ​។​​សភាពការណ៍​យោធា​នា​ម្តុំ​ឧបទ្វីប​កូរ៉េ​ស្រាប់តែ​ឡើង​សីតុណ្ហភាព​ក្តៅ​ឡើងដល់​កម្រ​តិ​ពេល​ដែលមាន​ព័ត៌មាន​ថា​សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​កងទ័ពជើងទឹក ដែល​ក្នុងនោះ​មាន​នាវា​ផ្ទុក យន្តហោះ​USS Cart Vinson បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ឧបទ្វីប​កូរ៉េ ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ​ស្ថាន​ការណ៍​យោធា​មានការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តាន​តឹងតែង​បំផុត​ក្នុង​តំបន់​នេះ​។ ព្រោះ​រហូតមក ដល់ពេលនេះ​ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង​សុទ្ធតែ​បានដាក់​ប្រទេស​អោយ​ស្ថិតនៅក្នុង​ស្ថានភាព ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តានតឹង​បំផុត​។​ក្រុង​ព្យុងយ៉ាង​បាន ប្រកាស​ដាច់អហង្ការ​ថា និង​មិន​រា ថយ​នូវ​កម្មវិធី​អាវុធ​នុយ​ក្លេរ​អ៊ែរ និង​ការកសាង​កាំជ្រួច​យុទ្ធសាស្ត្រ​របស់ខ្លួន​។ ឯខាង​វ៉ាស៊ីនតោន​វិញ ក៏បាន​អះអាងថា​រាល់​ជម្រើស ដែល​ក្នុងនោះ​រួមមាន​ទាំង​វិធានការ​យោធា​បាន​នឹង​កំពុង​ធ្វើ​ប្រតិបត្តិការ​ផងដែរ​។​​សភាពការណ៍​តានតឹង​លើ​ផ្នែក​យោធា​នៅ​ឧបទ្វីប​កូរ៉េ​កាលនោះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​វិភាគ​យុទ្ធសាស្ត្រ​អន្តរជាតិ​នឹកឃើញ​ឡើងវិញ សភាពការណ៍​កាលពី​២៣​ឆ្នាំមុន​ឧបទ្វីប​កូរ៉េ​ដែល​សភាពការណ៍​តានតឹង លើ​ផ្នែក​នុយ​ក្លេរ​អ៊ែ​នា​ឆ្នាំ​១៩៩៤​នេះ​ក៏​ប៊ិះ​នាំ​ឲ្យ​មាន​សង្គ្រាម​ទាំង​អាមេរិក​ជាមួយ​កូរ៉េ ហើយ...

​កំពូលអ្នកវិភាគដ៏មានវោហាស័ព្ទផ្នែកនយោបាយនៃប្រទេសកម្ពុជា ជាអ្នកណា??

បណ្ឌិត សុខ ទូច អ្នកវិភាគទម្លាយជីវិតពិត​នរណា​ក៏​ស្គាល់ លោក សុខ ទូច ជា​អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា មាន​ថ្វីមាត់ និង ប្រើ​សម្ដី​ខ្លាំងៗ​ស្រែក​ឮៗ​ហើយ​និយាយ​មិនសូវ​សំចៃមាត់ ក្រៅពី​ការនិយាយ​វិភាគ​នានា លោក​ក៏​ជា​សកលវិទ្យា​ធិ​ការ នៃ​សាកលវិទ្យាល័យ​ខេមរៈ និង ជា​ប្រធាន​បណ្ឌិតសភា​កម្ពុជា​។​សូមចុចទីនេះដើម្បីអានបន្ត...​

តើ​លោកអ្នក​ជឿ​ដែល​ទេ​ថា មាន​វិញ្ញាណ​ស្ថិតនៅក្នុង​គ្រាប់ពេជ្រ​?

​ហ៊ឺ​...! សេដ្ឋី​អាមេរិកាំង​សញ្ជាតិ​ចិន​បញ្ចេញ​ខ្យល់​ដង្ហើមធំ​ខណៈពេល រូបលោក​ឈរ​នៅ​ចំពាក់​កណ្តាល​បេះដូង​ទីក្រុង​ញូវយ៉ក និង នៅ​ចំ​ពីមុខ​ហាង​លក់​វត្ថុ​បុរាណ​ដ៏​ល្បី​មួយ​។ កាលណោះ គឺជា​ថ្ងៃទី​២៤ ខែកញ្ញា ហើយក៏​ជា​វេលា​ក្បាល​ព្រលប់​ដែរ​។ ភ្នែក​ទាំង​គូរ​របស់​សេដ្ឋី​រូបនេះ​កំពុង​ផ្តោត​មើល​វត្ថុ​បុរាណ​ដែល​គេ​កំពុង​ដាក់តាំង​នៅក្នុង​ទូ និង មាន​ធូលី​កាន់​មិនតិច​នោះទេ​។ នៅ​ជ្រុង​ម្ខាង​ទៀត​មាន​ទាំង​គ្រឿងអលង្ការ​ទុក​នៅក្នុង​ប្រអប់​ក្រណាត់ កាំ​ម៉ី្ញ មាន​ទាំង​នាឡិកា​ប្រាក់​បុរាណ តែ​អ្វីដែល​គួរ​ឲ្យ​ទាក់ភ្នែក​ជាងគេ​នោះ គឺ​ពេជ្រ​ពណ៌​ខៀវ ដែលមាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែកដី​ស្រស់ស្អាត​បំផុត​។​​បើតាម​ភិនភាគ​នៅលើ​ប្រអប់​ក៏​អាច​ថា​ត្រូវ​បានដែរ គឺ​គេ​ដាក់តាំង ដោយ​មិនសូវមាន​អតិថិជន​មក​មើល​ប្រៀបដូចជា​ពេជ្រ​មួយ​គ្រាប់​នេះ​មិន​ខុសពី​អំបែង​កញ្ចក់​ពណ៌​ខៀវ​មួយ​ឡើយ តែបើ​មើល​កាន់តែ​យូរ​វា​ជះ​ពន្លឺ ព្រិចៗ​គួរ​ឲ្យ​ទាក់ចិត្ត​បំផុត​។ នៅ​ទីបំផុត​សេដ្ឋី យ៉ាង ឆឹ​សាន់ អ្នកមាន​បទពិសោធន៍​រឿង​ពេជ្រ​កន្លងមក​លាន់មាត់​ទាំង​មិនដឹង​ខ្លួន​ថា “ អើ​! នេះ​គ្រាប់ ពេជ្រ​ពិត​តើ ”! ។ ជាការ​ពិតណាស់ថា​ហាង​ធំ​បែប​ស្ថិតនៅ​ចំ​ណ្តា​ល​បេះដូង ទីក្រុង​ញូវយ៉ក​បែបនេះ​អាចដាក់​តាំង​លក់​របស់​គ្មាន​តំលៃ​ទៅរួច​?...