https://www.dnt-newsasia.com/wp-content/uploads/2022/06/aba-1.jpg
Home អាថ៌កំបាំង

អាថ៌កំបាំង

​តើ​នុយ​ក្លេ​អែ៊រ​ជាដើម​ហេតុ​បង្កជម្លោះ​រវាង​ប្រទេស​នៅលើ​ពិភពលោក​ឬ​?​

រុស្ស៊ី​ជា​អធិរាជ​មាន​អាវុធ​សម្ងាត់​បញ្ជា​នុយក្លេអ៊ែរ​លើ​ផែនដី​?​សង្គ្រាម​កុំព្យូទ័រ​!​តើ​ក្រុម Hacker អាច Hak ក្នុង​កូដ​សម្ងាត់​បញ្ជា​ប្រព័ន្ធ​ប៊ូ​តុង នុយ ក្លេ អ៊ែរ កំទេច ពិភពលោក​ឬទេ​? ដូច​វិបត្តិ​y2k​ឆ្នាំ​2០០០​ទៀត​ឬ​?​មកដល់​យុគសម័យ​នេះ​មនុស្ស​ពេញ​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​អំពី​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​បញ្ជា​ដោយ​លេខ​កូដ​សម្ងាត់​ពី​កុំព្យូទ័រ​ដើម្បី​កំទេច​គោលដៅ​ណាមួយ​នៃ​ពិភពលោក​យើង​នេះ​។​ហើយ​អ្នក​ដែលមាន​សិទ្ធិ​នេះឯង​ក៏មាន​តែ​ម្នាក់​គត់​ដែល​កាន់​លេខ​កូដ​សម្ងាត់​នោះ​គឺ​មេដឹកនាំ​កំពូល​របស់​ប្រទេស​ដែលមាន​អាវុធ​ប្រភេទ​នេះ​។​កុំព្យូទ័រ​ដែល​បញ្ជា​ដោយ​លេខ​កូដ​សម្ងាត់​នេះ​ស្ទើរតែ​គ្រប់​ដង្ហើម​ចេញចូល​គឺ​ស្ថិតក្នុង​ដៃ​ឬ​ក្បែរ​ខ្លួន​មេដឹកនាំ​ទាំងនេះ​ជានិច្ច​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​ប្រព័ន្ធ​បញ្ជា​នេះ​មាន​សារៈសំខាន់​ជាង​អាយុជីវិត​បំផុត​។ ប៉ុន្តែ​អ្វី​សុទ្ធតែ​អាច​កើតឡើង​បាន​អំពី​ភាពគ្រោះថ្នាក់​ជាយថាហេតុ​ដូច​ពាក្យ​គេ​និយាយថា ”​វិទ្យាសាស្ត្រ​ជា​អាវុធ​មុខ​ពីរ​” វា​ងាយ​នឹង​ជួយ​ម្ចាស់​វា​បាន​ងាយស្រួល​តែ​វា​ក៏​ងាយ​បំផ្លាញ​ម្ចាស់​ឬ​មនុស្សលោក​បាន​ដោយ​ស្រួល​ដែរនោះ​គឺ​ការប្រើប្រាស់​កុំព្យូទ័រ​ដែល​ភ្ជាប់​ដោយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​។​ប្រព័ន្ធ​កុំព្យូទ័រ​អ៊ិន​ធឺ​ណេ​ត​ក្រៅពី​ផ្ទុក​ទិន្នន័យ​សំខាន់​រាប់លាន​ទិន្នន័យ​និង​បញ្ជា​បាន​យ៉ាង​ងាយស្រួល​សម្រាប់​គ្រប់គ្រង​ការងារ​ទាំងអស់​របស់​ប្រទេស​និង​ទំនាក់ទំនង​ពិភពលោក​វា​ក៏បាន​ភ្ជាប់​ទៅនឹង​ការងារ​ដ៏​គ្រោះថ្នាក់​ជាច្រើន​ទៀត​ដែល​គេ​កំពុង​និយម​ប្រើប្រាស់​នោះ​ការ​គ្របគ្រង​ធនាគារ​ការគ្រប់គ្រង​កិច្ចការ​សម្ងាត់​ប្រទេស​ពិសេស​គ្រប់គ្រង​អាវុធ​ប្រល័យ​លោក​...​ជាដើម​។​ដោយឡែក​គេ​ក៏​យកមកប្រើ​ប្រាស់​ក្នុង​កិច្ចការ​បោះឆ្នោត​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​មហាអំណាច​ដូចជា​អាមេរិក​បារាំង​ជាដើម​។​ប៉ុន្តែ​ប្រព័ន្ធ​កុំព្យូទ័រ​នេះ​វា​កំពុងតែ​ក្លាយទៅជា​វិបត្តិ​ដ៏​ធំ​និង​កំពុង​កើត​ទៅជា​សង្គ្រាម​វាយប្រហារ​គ្នា​ដោយសារតែ​ប្រសិទ្ធិភាព​នៃ​ការគ្រប់គ្រង​ដែល​គេ​អាច​Hak​ចូល​ដើម្បី​លួច​និង​បញ្ជា​ទិន្នន័យ​បាន​។​ការបោះឆ្នោត​នៅ​សហរដ្ឋអាមេរិក​និង​នៅ​បារាំង​ធ្លាប់​ជ្រួល ច្របល់​និង​បន្ត​ស៊ើបអង្កេត​ដោយ​ចោទ​រុស្ស៊ី​ថា​ជា​អ្នក ​Hak​សហរដ្ឋអាមេរិក​និង​ក្រុម​ស៊ើបអង្កេត​សម្ងាត់​FBI​បាន​បង្កើត​គណកម្មកា​រ​ក្នុងការ​ស៊ើបអង្កេត​អំពី​សកម្មភាព​របស់​រុស្ស៊ី​ខណៈ ពេល​ការបោះឆ្នោត​មួយ​ដែល​គេ​ជឿថា​អាច​ប្តូរ​ទិន្នន័យ​ឆ្នោត​ឲ្យ​លោក​ត្រាំ​ឈ្នះ​កំពុងស្ថិត​ក្តៅគគុក​នៅ​សហរដ្ឋអាមេរិក​ដែល​កិច្ចការ​នេះ​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ដកហូត​មុខតំណែង​ប្រធាន​FBI​រួចហើយ​ដែរ​។​សូមចុចទីនេះដើម្បីអានបន្ត...

​អ្នកណា​ខុស អ្នកណា​ត្រូវ បើ​ប្រភព​នៃ​មេរោគ​កូ​រ៉ូ​ណា​ចេះតែ​ល្បី​ចេញពី​ប្រទេស​ចិន​មុន​គេ​រហូត​!​

កំណត់ត្រា បិសាច​វីរុស COVID-19  .អ្នកវិទ្យាសាស្ដ្រ​២៧​នាក់​ចេញ​មុន​បំភ្លឺ​​ ​.ចម្លង​ពី​ប្រចៀវ​ទៅ​ពង្រូល​ពី​ពង្រូល​ទៅ​មនុស្ស  .​សង្ស័យ​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​អាវុធ​ជីវសាស្ដ្រ (​ភាគ​១) ​ការផ្ទុះ​ឡើង​នូវ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ដែល​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ដល់​បញ្ហា​សុខភាព​សាធារណៈ​របស់​ពិភពលោក​ទាំងមូល​។ នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​មេរោគ​ជំងឺ​ផ្លូវដង្ហើម​អំបូរ​កូ​រ៉ូ​ណា​នេះ បាន​ផ្ទុះ​ចេញពី​ប្រទេស​ចិន​។ កាលពី​ឆ្នាំ​២០០២ មេរោគ​ជំងឺ​ផ្លូវដង្ហើម​ឈ្មោះថា​សារស៍ (SARS) ក៏បាន​ចេញពី​ខេត្ត​គ័ង​ទុង ប្រទេស​ចិន​ដែរ​។ បើ​ផ្អែក​តាម​ការស្រាវជ្រាវ​កន្ល​ង​មក​សត្វ​ប្រចៀវ គឺជា​ជង្រុក​ផ្ទុក​នូវ​មេរោគ​កូ​រ៉ូ​ណា​ជាច្រើន​ប្រភេទ​។ ថ្វីបើ​ប្រចៀវ​មាន​ផ្ទុកមេរោគ​ទាំងនោះ​មែន តែ​ប្រចៀវ​មិន​បានមក​ចម្លង​ឲ្យ​មនុស្ស​ដោយ​ចិត្ត​ឯង​ឡើយ គឺ​មនុស្សលោក​ខ្លួនឯង​ទេ​ដែល​បានធ្វើ​សកម្មភាព​ផ្សេងៗ ធ្វើ​ឲ្យ​មេរោគ​ដែលមាន​ក្នុង​ខ្លួន​ប្រចៀវ​អាច​ឆ្លង​ចេញមក​សំងំ នៅក្នុង​ខ្លួន​មនុស្ស​បាន​។ អ្វីដែល​គេ​គ្រប់គ្នា​ជ្រួលច្របល់​ភ័យខ្លាច​បំផុត​គឹ​វីរុស CoVid-19 នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ស្ទើរ​តាម​គ្រប់​រូបភាព តាម​ខ្យល់​ដង្ហើម​ដែល​នៅ​ជិត​ជាង​១​ម៉ែត្រ ការប៉ះពាល់​វត្ថុ​ផ្សេងៗ​ដែល​វីរុស​នោះ​លាក់ខ្លួន ការ​ប៉ះ​អ្នកជំងឺ តាម​ទឹកមាត់ ក្រដាស់...

​មិន​អន់​ឯណា​! ប្រទេស​ខ្លួន​ធ្លាក់​ដល់​ចំណុចសូន្យ​ហើយ ជ្វី​ហ្វ​នៅ​អាច​ស្រោចស្រង់​ឡើងវិញ​បាន​

ជ្វី​ហ្វ ឬ អ៊ីស្រាអែល ជាតិ​សាសន៍​ដែល​ល្បី​ជាងគេ​លើ​ពិភពលោក​​តើ​ជាតិ​សាសន៍ ជ្វី​ស (Jewish)​មាន​ខួរក្បាល​ដូច​ម្ត៉េ​ច បានជា​ពួកគេ គឺជា ជាតិ​សាសន៍​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​លោក​? តាំងពី​រលាយ​បាត់បង់​ទឹកដី រហូតដល់​មាន​រដ្ឋ​ឯករាជ្យ​របស់ខ្លួន​ឡើងវិញ តាំងពី​ជា​អ្នក​ទប់ទល់​សង្គ្រាម រហូតដល់​ក្លាយជា​អ្នក​ត្រូវបាន​សុំ​ចរចារ​ដើម្បី​សន្តិភាព​បញ្ចប់សង្គ្រាម​វិញ តាំងពី​ទឹកដី​ជា​ខ្សាច់​វាល​រហោស្ថាន រហូតដល់​ក្លាយជា​ប្រទេស​បៃតង​។ ជនជាតិ ជ្វី​ស ជា​ជាតិ​សាសន៍​ដែល​យើង​ត្រូវតែ​ហ៊ាន​ទទួលស្គាល់ថា ជា​ប្រទេស​ខ្លាំងក្លា​ប្រាកដ​មែន​។ បន្ទាប់ពី​ត្រូវបាន​និរទេស​ខ្លួន​ដោយ​ចក្រភព​រ៉ូម​នៅ​ឆ្នាំ ៧០ នៃ​គ​.​ស ប្រជាជន ជ្វី​ហ្វ បានធ្វើ​អន្តោប្រវេសន៍​ទៅកាន់​អឺរ៉ុប និង អាហ្វ្រិក​ខាងជើង​។ នៅក្នុង​ពាក់កណ្តាល​ដំបូង​នៃ​សតវត្សរ៍​ទី​២០ រលក​ធំ​នៃ​អន្តោប្រវេសន៍​របស់​សាសន៍​ជ្វី​ស បាន​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​ពី​បណ្តា​ប្រទេស​អារ៉ាប់ និង ពី​អឺរ៉ុប​។ សូមចុចទីនេះដើម្បីអានបន្ត...

​ឆ្នាំ​គត់ ជា​ឆ្នាំ​ដែល​ចង្រៃ​ដូច​ពាក្យចាស់​លោក​ថា​ឬ បានជា​២០២០​មនុស្ស​ដេក​ភ័យ​រឿង​សេដ្ឋកិច្ច​ធ្លាក់ចុះ​?

​ ​វិបត្ដិ​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២០ ដូច​វិបត្ដិ​ឆ្នាំ​១៩២៩ ដែរឬទេ​?​ ​អគ្គលេខាធិការ អ​.​ស​.​ប ព្រមាន​ថា​: វិបត្ដិ​សេដ្ឋកិច្ច​អាចមាន​វិបត្ដិ​សង្គម ជម្លោះ​អន្ដរជាតិ សង្គ្រាម​ហិង្សា​សម្លាប់​គ្នា​។​ប្រទេស​ទាំងឡាយ​នៅលើ​ពិភពលោក កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង មិន​ត្រឹមតែ​ការឆ្លង​នៃ​វីរុស COVID-19 នោះទេ​ការប្រយុទ្ធប្រឆាំង​យ៉ាង​ប្ដូរផ្ដាច់​ក្នុងការ​ចំណាយ ដើម្បី​ទប់ទល់​ជំងឺ​នេះ ពិភពលោក​ចំណាយ​ថវិកា​រាប់​កោដ​ដុល្លារ​គឺជា​គ្រោះ​មួយ​។ តែ​គ្រោះ​បន្ដទៀត​នោះ ធនាគារពិភពលោក​ព្យាករណ៍​ថា ពិភពលោក​នឹង​អាចមាន​វិបត្ដិ​សេដ្ឋកិច្ច​ធំ​មួយ​កើនឡើង​តាម​ក្រោយ​ផងដែរ​។ ហើយ​វិបត្ដិ​សេដ្ឋកិច្ច​នេះ​វា​អាច​អូសបន្លាយ​ពេលវេលា​យូរ ឬ ឆាប់​គឺ​វា​អាស្រ័យទៅលើ​ថា តើ​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​លើ​ពិភពលោក មានការ​ប្ដេជ្ញា​ចិ​ត្ដ​ស្រុះគ្នា​ដើម្បី​ទប់ស្កាត់​វា​បានល្អ ឬ មានការ​ធ្វេសប្រហែស​កំ​រិត​ណា​? ​យ៉ាងណាមិញ លោក អង់​តូ​នី​ញ៉ូ ហ្គូ​ត​ទែស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា...

វិញ្ញាណ​កាច​សាហាវ​ស្ថិតនៅក្នុង​គ្រាប់ពេជ្រ​នឹង​សម្លាប់​រាល់​មនុស្ស​ប្រកាស​ខ្លួន​ជា​ម្ចាស់​កម្ម​សិទ្ធ​

វិញ្ញាណ​គ្រាប់ពេជ្រ​តាម​ចងពៀរ ​ហ៊ឺ​...! សេដ្ឋី​អាមេរិកាំង​សញ្ជាតិ​ចិន​បញ្ចេញ​ខ្យល់​ដង្ហើមធំ​ខណៈពេល រូបលោក​ឈរ​នៅ​ចំពាក់​កណ្តាល​បេះដូង​ទីក្រុង​ញូវយ៉ក និង នៅ​ចំ​ពីមុខ ហាង​លក់​វត្ថុ​បុរាណ​ដ៏​ល្បី​មួយ​។ កាលណោះ គឺជា​ថ្ងៃទី​២៤ ខែកញ្ញា ហើយក៏ ជា​វេលា​ក្បាល​ព្រលប់​ដែរ​។ ភ្នែក​ទាំង​គូរ​របស់​សេដ្ឋី​រូបនេះ​កំពុង​ផ្តោត​មើល វត្ថុ​បុរាណ ដែល​គេ​កំពុង​ដាក់តាំង​នៅក្នុង​ទូ និង មាន​ធូលី​កាន់​មិនតិច​នោះ ទេ​។ នៅ​ជ្រុង​ម្ខាង​ទៀត​មាន​ទាំង​គ្រឿងអលង្ការ​ទុក​នៅក្នុង​ប្រអប់​ក្រណាត់ កាំ​ម៉ី្ញ មាន​ទាំង​នាឡិកា​ប្រាក់​បុរាណ តែ​អ្វីដែល​គួរ​ឲ្យ​ទាក់ភ្នែក​ជាងគេ​នោះ គឺ​ពេជ្រ​ពណ៌​ខៀវ ដែលមាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែកដី​ស្រស់ស្អាត​បំផុត​។​សូមចុចទីនេះដើម្បីអានបន្ត...​

​ហ្វី​ដែល កា​ស្ដ្រូ មេដឹកនាំដែលត្រូវ CIA តាមធ្វើឃាត​រហូតដល់​ទៅ​ជាង ៦០០​ដង

កំណត់ហេតុៈ បញ្ជីខ្មៅ​តាម​យក​ជីវិត ហ្វី​ដែល កា​ស្ត្រូ​​​ហ្វី​ដែល កា​ស្ដ្រូ គឺជា​អតីត​មេដឹកនាំ​របស់​ប្រទេស​គុយបា និង ជា​មេដឹកនាំ​មួយរូប​ដែល​អាច​រួច​ជីវិត​មក​បាន​ហួស​ពី​ការជឿ​។ មេដឹកនាំ​រូបនេះ​អាច​គេច​ផុតពី​ការ​តាម​យាយី​ជីវិត​រហូតដល់​ទៅ​ជាង ៦០០​ដង​។ ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកនេះ ភ្នាក់ងារ​សម្ងាត់ CIA របស់​សហរដ្ឋអាមេរិក​បាន​ព្យាយាម​ស្វែងរក​វិធី​ផ្សេងៗ ដើម្បី​ប្រហារ​មេដឹកនាំ​ស្បែក​ស្វិត​នេះ​ឲ្យ​បាត់​ពី​ពិភពលោក​។ ​លោក ហ្វា​បៀ​ន​អេស​ការ​ឡេ​ន​តេ អ្នកទទួល​ភារៈ​ការពា​រ​មេដឹកនាំ​រូបនេះ បាន​បង្ហើប​ឲ្យ​ដឹងថា មានការ​ព្យាយាម​រហូត​ដល់​ទៅ​៦៣៨​ដង ដើម្បី​ផ្ដាច់ជីវិត​លោក ហ្វី​ដែល កា​ស្ដ្រូ គឺជា​សត្រូវ​ដែល​មិនអាច​នៅ​រួម​លោក​ជាមួយគ្នា​បាន​។ ក៏ប៉ុន្ដែ​ដោយសារ CIA មិនអាច​ចូលទៅ​កៀក​ខ្លួន ហ្វី​ដែល កា​ស្ដ្រូ ដោយ​ត្រង់ៗ​បាន​នោះ ដូច្នេះ CIA បាន​ប្រើ​ឧបាយកល ពី​វិធី​ផ្សេងៗ...

ឆ្នាំ​១៩៩៤ ផែនការ​សង្គ្រាម​អាមេរិក​វាយ ​កូរ៉េខាងជើង​ឲ្យ​រលាយ​ពី​ផែនដី​សល់​ប៉ុន្មាន​នាទី​ទៀត​ប៉ុណ្ណោះ ​

​ភាព​តានតឹង​រវាង​អាមេរិក និង កូរ៉េខាងជើង​មិនមែន​កើតឡើង​ថ្មីៗ​នេះ​ទេ សង្គ្រាម​របស់​អាមេរិក ឲ្យ​កូរ៉េខាងជើង​បោះបង់​ការផលិត​អាវុធ​នុយ​ក្លេរ​អ៊ែ​នេះ បាន​កើតឡើង​តាំងពី​ជំនាន់ ជីតា​និង​ឪពុក របស់លោក គីម ជុង​អ៊ុន​មកម្ល៉េះ​។​​យោងតាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​១៩៩៤ ស្ថានការណ៍​សង្គ្រាម​រវាង​អាមេរិក និង កូរ៉េខាងជើង​បាន​ឈានដល់​ក្តៅ​ហុយផ្សែង​ចង់​ផ្ទុះ​សង្គ្រាម​។ ភាគី​ម្នាក់ៗ​សុទ្ធតែ​ត្រៀម​ជើង​ព្រួ ល​រួចរាល់​អស់ហើយ​សល់​តែ​ការបញ្ជា​អាវុធ​តែប៉ុណ្ណោះ​។​​សភាពការណ៍​យោធា​នា​ម្តុំ​ឧបទ្វីប​កូរ៉េ​ស្រាប់តែ​ឡើង​សីតុណ្ហភាព​ក្តៅ​ឡើងដល់​កម្រ​តិ​ពេល​ដែលមាន​ព័ត៌មាន​ថា សហរដ្ឋអាមេរិក​បាន​ដាក់ពង្រាយ​កងទ័ពជើងទឹក ដែល​ក្នុងនោះ​មាន​នាវា​ផ្ទុក យន្តហោះ USS Cart Vinson បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ឧបទ្វីប​កូរ៉េ ដែល​បញ្ហា​នេះ​បានធ្វើ​ឲ្យ ស្ថានការណ៍​យោធា​មានការ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តាន​តឹងតែង​បំផុត​ក្នុង​តំបន់​នេះ​។ ព្រោះ​រហូតមក ដល់ពេលនេះ​ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង​សុទ្ធតែ​បានដាក់​ប្រទេស​អោយ​ស្ថិតនៅក្នុង​ស្ថានភាព ប្រឈមមុខ​ដាក់គ្នា​យ៉ាង​តានតឹង​បំផុត​។ ក្រុង​ព្យុងយ៉ាង​បានប្រកាស​ដាច់អហង្ការ​ថា និង មិន រាថយ​នូវ​កម្មវិធី​អាវុធ​នុយ​ក្លេរ​អ៊ែរ និង ការកសាង​កាំជ្រួច​យុទ្ធសាស្ត្រ​របស់ខ្លួន​។...

បើ​មិន​ជឿ​កុំ​ប្រមាថ ! ឆ្មា​មច្ចុរាជ បើ​ចូល​ផ្ទះ​នរណា​នោះ​នឹងមាន​មនុស្ស​ស្លាប់

​អ្នក​ជម្ងឺ​ដេក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មួយ​ភាគ​ធំ​បាន​ស្លាប់​ក្រោយពេល​សត្វ​ឆ្មា​ឈ្មោះ អូ​ស្ការ ចូលទៅ​សួរ​សុខ​ទុក​នោះ​។​វា​ជាស​ត្វ​ឆ្មា​មច្ចុរាជ ដែល​គ្រួសារ​អ្នកស្លាប់​មួយចំនួនធំ​នាំគ្នា​អរគុណ ដែល​វា បានមក​ក្រើនរំលឹក​ឲ្យ​ដឹង​មុន​នោះ​។​ក៏ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សាច់ញាតិ​អ្នក​ជម្ងឺ​ញាក់សាច់​ដែរ​ពេល​ឃើញ ឆ្មា​មច្ចុរាជ​នេះ ចូលទៅ​ដូច​គេ​ចូល​ទៅយក​ជីវិត​អ្នក​ជម្ងឺ ឬ​មនុស្ស​នានា​ដែរ​។​ក្រោយពេល​វា​ចេញទៅ​នៅ ក្រៅ​បន្ទប់ វា​ដើរ​ស្រែកយំ​ម៉េ​វៗ ទៅមក​ហាក់ដូចជា​មិន​ពេញចិត្ត​ទាល់តែសោះ​។​​អូ​ស្ការ ជា​ឈ្មោះ​សត្វ​ឆ្មា​ឈ្មោល​មាន​ឫកពារ​ដូច​សត្វ​ឆ្មា​ធម្មតា វា​មាន​រាង​ទ្រលុកទ្រលន់​គួរ​ឲ្យ ស្រលាញ់​រោម​របស់​វា​មាន​ពណ៌​សលាយ​ប្រផេះ​រស់នៅក្នុង​ផ្ទះ​ជន​ជរា​និង​ជា​មជ្ឈមណ្ឌល​សំរាកលំហែរ ឈ្មោះ ស្ទៀរ​ហៅ ណឺ​ស៊ី​ង​អេ​ន រី​ហេ​ប​លី​ប៊ី​តេ​សិន សេន​ធឺរ​។​សត្វ​ឆ្មា​ចម្លែក​មួយ​ក្បាល​នេះ​មាន​សមត្ថភាព ពិសេស​ដែល​អាច​ទស្សន៍ទាយ​បាន​ថា​មនុស្ស​ជរា​ម្នា​ក់ណា ដែល​កំពុងតែ​ជិត​ស្លាប់​នោះ ប្រសិនបើ អូ​ស្ការ ចូលទៅ​សួរសុខទុក្ខ​អ្នក​ជម្ងឺ​ម្នាក់​នោះ​ដល់​ក្នុង​បន្ទប់​ហើយ​នោះ អ្នក​ជម្ងឺ​នោះ​រយៈពេល​មិន​លើស ពី​៤​ម៉ោង​ក្រោយ​នឹង​ស្លាប់​យ៉ាង​ប្រាកដ​។​ សូមចុចទីនេះដើម្បីអានបន្ត ​

ប្រ​វ​ត្ដិ​សាស្ដ្រ​ខ្មែរ​ដែល​កូន​ខ្មែរ​មួយចំនួន​មិនដឹង​….​បាត់បង់​ទឹកដី​

​ដើមកំណើត​ខ្មែរ​ដំបូង ការ​ឡើងជា​មហានគរ និង ការធ្លាក់ចុះ​របស់​ខ្មែរ​“​ក្នុងសម័យ​ដែល​រុងរឿង​បំផុត ទឹកដី​ខ្មែរ​បាន​លាតសន្ធឹង​ទៅលើ​មួយ​ភាគ​ធំ​នៃ​អាស៊ីអាគ្នេយ៍​ដីគោក​។ ក្រៅពី​ប្រទេស​ខ្មែរ​បច្ចុប្បន្ន​ទឹកដី​កូសាំងស៊ីន​ទាំងមូល ផ្នែក​ខាងត្បូង និង កណ្តាល​នៃ​ប្រទេស​លាវ និង ផ្នែក​ខាងកើត​នៃ​ប្រទេស​ថៃ ក៏​ជា​របស់​ខ្មែរ​ដែរ​។ ហើយ​មានពេលខ្លះ​អំណាច​ខ្មែរ​បាន​លាតសន្ធឹង រហូតដល់​ជ្រោយ​ម៉ាឡាយូ និង ប្រទេស​ភូមា ថែមទៀត​។​”​ពីស​.​វ​ទី​១៣ ដល់ ១៩ ទឹកដី​ខ្មែរ​ត្រូវ​រួញ​បន្តិច​ម្តងៗ ដោយសារ​អំពើ​រុករាន​របស់​ជនជាតិ​សៀម និង ជនជាតិ​យួន ដែលមាន​បំណង​ចង់យក​ទន្លេមេគង្គ​ធ្វើជា​ព្រំដែន​រួម​របស់គេ​។ ដោយមាន​ការស្នើសុំ​ពី​សំណាក់​ស្តេច​ខ្មែរ ហើយ​ដែល​ស្រប​នឹង​ប្រយោជន៍​របស់គេ​ផង​នោះ បារាំង​បានធ្វើ​អន្តរាគមន៍​ចូលមកក្នុង​នយោបាយ​ខ្មែរ​ហើយ​ដោយ សារតែ​រឿង​នោះ ទើប​ជាតិខ្មែរ​យើង​ក៏​អាច​នៅ​គង់វង្ស​រហូតដល់​សព្វ​ថ្ងៃ ព្រមទាំង​អាច​ថែរក្សា​ទាំង​ទឹកដី ដែល​ខ្លួន​ធ្លាប់មាន​កាល​ពីស​.​វ​ទី​១៨​។ ប៉ុន្តែ​ជនជាតិខ្មែរ​រាប់លាន​នាក់ ត្រូវ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​របស់ខ្លួន ហើយ​ត្រូវ​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ជនបរទេស​ដែល​យក​ទឹកដី​ខ្មែរ​ធ្វើជា​ទឹកដី​របស់គេ​។​សូមចុចទីនេះដើម្បីអានបន្ត...

តោះ​!! មក​ស្គាល់​ប្រវត្តិ​របស់​អ្នក​ម្តាយ​សប្បុរសធម៌​ទាំងអស់គ្នា​

សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន ភរិយា​បុរស​ខ្លាំង​កម្ពុជា••• កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ត្រូវបាន​គេ​សម្លឹង​មើលឃើញថា គឺជា​ដួង ផ្កាយ​មួយ​កំពុងតែ​រះ​ភ្លឺ​ចិញ្ចែង​នៅលើ​ប្រទេស​កម្ពុជា ឬ ត្រូវបាន​គេ​ហៅថា ជំទាវ​ទី​១​របស់​កម្ពុជា​។ សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបាន​គេ​គិតថា មិន​ត្រឹមតែ​ជា​ផ្កាយ ដែលមាន​ពន្លឺ​រស្មី​ដោយ​ខ្លួនឯង​នោះទេ​គឺ​ថែមទាំង​មានការ​ជះ​ពន្លឺ​បន្ថែម​ឲ្យ​ដោយ​ផ្កាយ​នៃ​សម្តេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដ៏​មានអំណាច​ដែលជា​ស្វាមី​របស់គាត់​ទៀតផង​។​​គឺ​មនុស្ស​គ្រប់គ្នា​កំពុងតែ​ចាត់ទុកថា សម្ដេច​កិ​តិ្ដ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជា​ស្ត្រី​ទី​១ ហើយក៏​ជា​វីរនារី ដែលមាន​ការលះបង់​យ៉ាង​ធំធេង និង ជួយផ្តល់​កម្លាំងចិត្ត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ...