ចំនួន​មនុស្ស​ស្លាប់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី មានការ​កើនឡើង​ជា​លំដាប់​បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា

ព្រឹត្តិការណ៍ថ្មីៗ
0
370

​យ៉ាងហោចណាស់​មាន​មនុស្ស ៨២​នាក់​បាន​ស្លាប បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា បាន​វាយប្រហារ​ទៅលើ​កោះ​ទេសចរណ៍​ដ៏​ពេញនិយម ដែល​ហៅថា Lombok​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​ឥណ្ឌូនេស៊ី​។​នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera កាល​ព្រឹក​មិញ​នេះ ។​ ​យោងតាម​ការវាស់ស្ទង់​របស់​ភូគព្ភសាស្ដ្រ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩​រិច​ទ័​រ​បាន​វាយប្រហារ ៣​គីឡូម៉ែត្រ​ពី​តំបន់ Loloan ក្នុង​ជម្រៅ ៣១​គីឡូម៉ែត្រ​។​

​ថ្មីៗ​នេះ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ឡើងដល់​៩១​នាក់ ហើយ​យោងតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​មនុស្ស ២០៩​នាក់ ទៀត​ក៏បាន​រងរបួស​ផងដែរ ដោយសារ​គ្រោះ​រញ្ជួយ​កម្រិត ៧.០​រ៉ិ​ច​ទ័​រ​នេះ ដែល​បាន​បំផ្លាញ​អគារ ផ្ដាច់​ចរន្តអគ្គិសនី ហើយ​វា​បាន​កើតឡើង​តែមួយ​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​មួយ​ផ្សេងទៀត​បាន​ផ្ដាច់ជីវិត​មនុស្ស ១៦​នាក់ នៅលើ​កោះ​លុម​បុក (Lombok) ដដែល​នេះ​។​

​បើតាម​វិទ្យា​សា្ថ​ន​ភូ​គ្ភ​សាស្ត្រ​អាមេរិក USGS ពីដំបូង​បាន​វាយតម្លៃថា ការរញ្ជួយ​ដី​នោះ​មាន​កម្លាំង​ដល់​ទៅ​៧​រី​ស្ទ័​រ​មុនពេល​កែ​ឡើងវិញ​ថា ត្រឹម​៦,៩​រី​ស្ទ័​រ​។ ប៉ុន្តែ​បើ​យោងតាម​លោក SOTOPO PURWO NUGROHO អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូណេស៊ី​ថា ការរញ្ជួយ​ដី​នេះ​ដែល បណ្ដាល​ឲ្យ​អគារ​ច្រើន​ពាន់​រង​ការខូចខាត ក៏​ញ័រ​រង្គើ​ដល់​កោះ​បាលី​ផងដែរ​។ ហើយ​ការប្រកាសអាសន្ន​ស៊ូ​ណា​មី​ដែល​លុបចោល​វិញ​ភ្លាមៗ​បាន​ញ៉ាំង​ឲ្យ​ប្រជាជន​ជ្រួលច្របល់រ​ត់រក​កន្លែង​មាន​សន្តិសុខ​។​

​គួរ​បញ្ជក់​ដែរ​ថា លោកស្រី Dwikorita Karnawati ប្រធាន​ទីភ្នាក់ងារ​ឧតុនិយម​អាកាសធាតុ និង​ភូគព្ភសាស្ដ្រ​បាន​និយាយប្រាប់​ទូរទស្សន៍​ក្នុង​តំបន់​ថា «​សូម​ទៅ​កន្លែង​ដែលមាន​ទីទួល ក្នុង​ភាពស្ងប់ស្ងាត់ និង​កុំ​មានការ​ភ័យខ្លាច​»​។​ ​ចៅហ្វាយស្រុក North Lombok លោក Najmul Akhyar បាន​និយាយថា ការ​ដាច់​ចរន្តអគ្គិសនី​មានន័យថា គឺជា​ការមិនអាច​ប៉ាន់ប្រមាន​ទៅលើ​ស្មានភាព​បាន​។ កម្រិត​រញ្ជួយ​ដី​នេះ បាន​វាយប្រហា​ជាច្រើន​វិនាទី ទៅលើ​តំបន់​ក្បែ​ខាង គឺ​កោះ​បាលី ដែលមាន​ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ​ពីគ្នា​៕