ពិតជា​រន្ធត់​មែន ! មនុស្ស​៨២​នាក់​បាន​ស្លាប់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​

ព្រឹត្តិការណ៍ថ្មីៗ
0
300
​យោងតាម​សារព័ត៌មាន Aljazeera យ៉ាងហោចណាស់​មាន​មនុស្ស ៨២​នាក់​បាន​ស្លាប បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា បាន​វាយប្រហារ​ទៅលើ​កោះ​ទេសចរណ៍​ដ៏​ពេញនិយម ដែល​ហៅថា Lombok​។ នេះ​បើតាម​សម្តី​របស់​មន្ត្រី​ឥណ្ឌូនេស៊ី​។​ ​យោងតាម​ការវាស់ស្ទង់​របស់​ភូគព្ភសាស្ដ្រ​សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹងថា គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៩​រិច​ទ័​រ​បាន​វាយប្រហារ ៣​គីឡូម៉ែត្រ​ពី​តំបន់ Loloan ក្នុង​ជម្រៅ ៣១​គីឡូម៉ែត្រ​។​ ​នៅលើ​បណ្តាញ​ធ្វី​ត​តឺ​មួយ លោក Sutopo Purwo Nugroho អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះមហន្តរាយ​របស់​ប្រទេស​ឥណ្ឌូណេស៊ី បាន​និយាយថា នៅវេលា​ម៉ោង ២:៣០ នាទី​ព្រឹក ម៉ោង​ក្នុងស្រុក អ្នកស្លាប់​សរុប​មាន ៨២​នាក់ ដោយ​មនុស្ស​រាប់រយ​នាក់​រងរបួស​និង​ផ្ទះ​រាប់ពាន់​ខ្នង​ត្រូវ​រង​ការខូចខាត​។​ ​លោក Muhammad Rum ប្រធាន​ទីភ្នាក់ងារ​គ្រោះមហន្តរាយ​ប្រចាំ​តំបន់​នេះ​បាន​និយាយថា ភាគច្រើន​នៃ​ការស្លាប់​នេះ​បណ្តាលមកពី​ការធ្លាក់​កម្ទេចកម្ទី​មកលើ​។​ ​គ្រោះ​រញ្ជួយ​ដី​នេះ បាន​កើតឡើង​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់ពី​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៤​រិច​ទ័​រ​បានសម្លាប់​យ៉ាងហោចណាស់ ១៧​នាក់ និង​មនុស្ស​ជាង ១៦០​នាក់​រងរបួស និង​អគារ​រាប់រយ​ខ្នង​ត្រូវបាន​បំផ្លាញ​។ អាជ្ញាធរ​បានចេញ​សេចក្តី​ព្រមាន​ពី​រលក​យក្ស​ស៊ូ​ណា​មី ប៉ុន្តែ​ក្រោយមក​សេចក្តី​ព្រមាន​នោះ​ត្រូវបាន​លុបចោល​វិញ​។​ ​លោកស្រី Dwikorita Karnawati ប្រធាន​ទីភ្នាក់ងារ​ឧតុនិយម​អាកាសធាតុ និង​ភូគព្ភសាស្ដ្រ​បាន​និយាយប្រាប់​ទូរទស្សន៍​ក្នុង​តំបន់​ថា «​សូម​ទៅ​កន្លែង​ដែលមាន​ទីទួល ក្នុង​ភាពស្ងប់ស្ងាត់ និង​កុំ​មានការ​ភ័យខ្លាច​»​។​ ​ចៅហ្វាយស្រុក North Lombok លោក Najmul Akhyar បាន​និយាយថា ការ​ដាច់​ចរន្តអគ្គិសនី​មានន័យថា គឺជា​ការមិនអាច​ប៉ាន់ប្រមាន​ទៅលើ​ស្មានភាព​បាន​។ កម្រិត​រញ្ជួយ​ដី​នេះ បាន​វាយប្រហា​ជាច្រើន​វិនាទី ទៅលើ​តំបន់​ក្បែ​ខាង គឺ​កោះ​បាលី ដែលមាន​ចម្ងាយ​ប្រមាណ ១០០​គីឡូម៉ែត្រ​ពីគ្នា​៕ ​ដោយ​៖ DNT-NEWS ​