វត្តមាន​យន្តហោះ​ចម្បាំង​រុស្ស៊ី នៅ​ប្រជុំ​កោះ​គូ​រៀល បានធ្វើ​ឲ្យ​ជប៉ុន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង

Uncategorized
0
379
(​ទីក្រុង​តូ​ក្យូ​)៖ លោក Yoshihide Suga លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជប៉ុន​បាន​សម្តែង​នូវ​ការតវ៉ា​យ៉ាងខ្លាំង​ទៅនឹង​ការដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​ដែល​ត្រូវបាន​ចោទថា​ជា​របស់​រុស្ស៊ី នៅ​ភាគខាងត្បូង​ប្រជុំ​កោះ Kurils​។ ​យោងតាម​លោក Suga បានឱ្យដឹងថា សេចក្តី​តវ៉ា​ដែល​លាយលក្ខណ៍​ជា​អក្សរ​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​ក្រសួងការបរទេស​រុស្ស៊ី​តាមរយៈ​ស្ថានទូត​ជប៉ុន ផ្ញើជូន​ទៅកាន់​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃទី​៣ សីហា​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បាន​រាយការណ៍​មុននេះ​ថា យន្ដហោះ​ចម្បាំង Su-35 របស់​រុស្ស៊ី​ត្រូវបាន​គេ​ដាក់ពង្រាយ សម្រាប់​កាតព្វកិច្ច​ល្បាត​នៅ​ប្រជុំ​កោះ Iturup ដែលជា​ផ្នែក​មួយ​នៃ​តំបន់​ប្រជុំ​កោះ​គូ​រៀល​។​ ​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Itsunori Onodera បាន​អំពាវនាវ​ដល់ទី​ក្រុង​មូ​ស្គូ​នៅឯ​កិច្ចប្រជុំ 2+2 ដើម្បី​ចាត់វិធានការ​សង​សឹង​ទៅនឹង​ការកសាង​កម្លាំងយោធា​នៅ​ភាគខាងត្បូង​នៃ​ប្រជុំ​កោះ​គូ​រៀល ដើម្បី​ចៀសវាង​នូវ​ឧបត្តិហេតុ និង​ភាព​តានតឹង​។​ ​កាលពី​ខែកុម្ភៈ រដ្ឋាភិបាល​រុស្ស៊ី​បានចេញ​អនុក្រឹត្យ​មួយ​ដែល​ចែងថា យន្ដហោះ​ចម្បាំង និង​យន្តហោះ​ស៊ីវិល​របស់​រុស្ស៊ី នឹង​ស្ថិតនៅ​រួមគ្នា​នៅលើ​កោះ Iturup ដែលជា​កោះ​មួយ​ស្ថិតក្នុង​ប្រជុំ​កោះ​គូ​រៀល កំពុងមាន​ជម្លោះ​។ រដ្ឋាភិបាល​ជប៉ុន​បានធ្វើការ​ជំទាស់​ចំពោះ​ទង្វើ​នេះ​ដោយបាន​សង្កត់ធ្ងន់ថា ការដាក់​ពង្រាយ​កងទ័ព​រុស្ស៊ី​នៅលើ​កោះ​គឺ​មិន​ស្រប​នឹង​ជំហរ​របស់​ប្រទេស​នេះ ស្តីពី​ទឹកដី​នោះទេ​។​ ​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ជប៉ុន​មាន​ភាពស្មុគស្មាញ​អស់​រយៈពេល​ជា​យូរ ដោយសារតែ​ប្រទេស​ទាំងពីរ​មិនដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​អចិ​ន្ត្រៃ​នោះទេ ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​២​។ កិច្ចព្រមព្រៀង​នេះ មិនបាន​សម្រេច​នោះទេ ដោយសារតែ​ការមិន​ឯកភាពគ្នា​លើ​ប្រជុំ​កោះ​ទាំង ៤ ដែល​ប្រទេស​ទាំងពីរ​នេះ​អះអាងថា​ជា​កម្ម​សិទ្ធ​របស់ខ្លួន​រួមមាន​ដូចជា​៖ ប្រជុំ​កោះ Iturup, Kunashir, Shikotan និង​ប្រជុំ​កោះ Habomai៕ ​ដោយ​៖ DNT-NEWS