ម្ដងនេះ ក្រុម​មេដឹកនាំ​អាហ្វ្រិក ចាប់បង្ខំ​មេដឹកនាំ​រដ្ឋប្រហារ​នៅ​ប្រទេស​ណៃ​ជឺ​រ​

Uncategorized
0
1


​រដ្ឋធានី​នី​យ៉ា​មេ (NIAMEY)៖ ការវាយប្រហារ ទៅលើ​ស្ថានទូត​បារាំង ប្រចាំ​នៅ​ប្រទេស​ណៃ​ជឺ​រ (Niger) ក្រោយពេល​ពួកយោធា បានធ្វើ​រដ្ឋប្រហារ កាលពី​ប៉ុន្មាន​ថ្ងៃនេះ​រួចមក ក្រុម​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច បាន​ព្រមាន អំពី​ការប្រើប្រាស់​កម្លាំង​ទ័ព ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​យោធា និង ប្រកាស​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​។​

​ទី​ភ្នា​ក់​សារព័ត៌មាន​របស់​ចក្រ​ភព​អង់គ្លេស Reuters បានចេញ​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច កាលពី​ថ្ងៃអាទិត្យ បានដាក់​ទណ្ឌកម្ម និង គំរាម​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​រប​ស់​ប្រទេស​ណៃ​ជឺ​រ នៅ​សប្ដាហ៍​នេះ ខក​ខាត​ប្រគល់​តំណែង​វិញ ជូនទៅ​លោក​ប្រធានាធិបតី ម៉ូ​ហាម​មេ​ដ បា​ហ្ស៊ូ​ម (Mohammed Bazoum) ដែល​ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​។ ស្របគ្នា​នេះ ក្រុម​អ្នកគាំទ្រ​ពួកយោធា បាន​វាយប្រហារ ទៅលើ​ស្ថានទូត​បារាំង ប្រចាំ​នៅក្នុង​រដ្ឋធានី​នី​យ៉ា​មេ​។​

​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច ហៅ​កាត់ ECOWAS (​អេកូ​វ៉ាស​) ដែលមាន​ចំនួន​១៥​ប្រទេស បាន​ឆ្លើយតប ចំពោះ​ការធ្វើ​រដ្ឋប្រហារ​លើក​ទី​៧ នៅក្នុង​តំបន់​សា​ហែល (Sahel) នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ ខណៈ​ហ្វូងមនុស្ស នៅក្នុង​រដ្ឋធានី​នី​យ៉ា​មេ ប្រទេស​ណៃ​ជឺ​រ បាន​ដុត​ទង់ជាតិ​បារាំង និង គប់​ដុំថ្ម​ទៅលើ​បេសកកម្ម​របស់​អតីត​អាណានិគម ដោយបាន​ទាញយក​បំពង់​ឧស្ម័ន​បង្ហូរទឹកភ្នែក ពី​ប៉ូលិស មក​បាញ់​។ រូបភាព​ជាច្រើន បានបង្ហាញ​ពី​ភ្លើង​ឆេះ នៅតាម​ជញ្ជាំង​ស្ថានទូត និង មាន​មនុស្ស​របួស​ជើង ប្រឡាក់​ដោយ​ឈាម ត្រូវគេ​លើកដាក់ នៅក្នុង​រថយន្ដ​សង្គ្រោះបន្ទាន់​។​
ពាណិជ្ជកម្ម

​នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ នៅក្នុង​ប្រទេស​ណៃ​ជឺ​រ ត្រូវ​ពិភាក្សា ផ្ដោតទៅលើ​រដ្ឋប្រហារ​យោធា កាលពី​សប្ដាហ៍​មុន​។ បណ្ដា​មេដឹកនាំ​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​អំពាវនាវ​ឲ្យ​មានការ​ស្ដារ​ច្បាប់រដ្ឋធម្មនុញ្ញ​ឡើងវិញ ហើយ​ថែមទាំង​ព្រមាន អំពី​ការសង​សឹក ប្រសិនបើ​មិនអាច​ស្ដារ​ស្ថានការណ៍​នេះ​ឡើងវិញ​ទេនោះ​។​

​បណ្ដា​មេដឹកនាំ ECOWAS ទាំង​១៥​ប្រទេស បាន​សង្កត់ធ្ងន់ ថា «​វិធានការ​នានា អាច​នឹងត្រូវ​អនុវត្ដ ដោយ​រាប់បញ្ចូល​ទាំង​ការប្រើប្រាស់​កម្លាំង​ទ័ព​ផងដែរ​។ ទន្ទឹមគ្នានេះ ក្រុមមន្ដ្រី​ក្រសួងការពារជាតិ​រប​ស់​ប្រទេស​ទាំងនេះ នឹង​ជួបប្រជុំគ្នា ដើម្បី​ធ្វើ​ឲ្យ​កិច្ចការ​នេះ មាន​ប្រសិទ្ធភាព​»​។​

​លោក ម៉ា​ហា​ម៉ាត់ អា​ឌ្រី​ស ដេ​ប៊ី (Mahamat Idriss Deby) ប្រធានាធិបតី​ឆាត (Chad) ដែល​បាន​ឡើងកាន់​អំណាច នៅក្នុង​អំឡុង​ឆ្នាំ​២០២១ ក្រោយ​អំពើ​រដ្ឋប្រហារ​ដែរនោះ បាន​ជួប​ជាមួយនឹង​សម​ភាគី​នី​ហ្សេ​រី​យ៉ា (Nigeria) លោក ប៉ូ​ឡា ទី​នូ​ប៊ូ (Bola Tinubu) នៅ​ខាងក្រៅ​កិច្ចប្រជុំ​នេះ ដោយបាន​ស្ម័គ្រចិត្ត និយាយ​ទៅកាន់​មេដឹកនាំ​រដ្ឋប្រហារ​យោធា នៅក្នុង​ប្រទេស​ណៃ​ជឺ​រ (Niger)​។ នេះ​បើតាម​ជំនួយការ​របស់​ប្រធានាធិបតី​ឆាត និង នី​ហ្សេ​រី​យ៉ា បាន​ប្រាប់​ទៅដល់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​សុំ​លក្ខខណ្ឌ មិន​បញ្ចេញ​អត្ដ​សញ្ញាណ​។​

​បណ្ដា​មេដឹកនាំ ECOWAS និង សហភាព​សេដ្ឋកិច្ច​-​រូបិយវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក ចំនួន​៨​ប្រទេស បាន​អះអាង ថា ការ​អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព​ភ្លាមៗ គឺ​នៅតាម​ព្រំដែន ជាប់​ជាមួយនឹង​ប្រទេស​ណៃ​ជឺ​រ នឹងត្រូវ​តែ​បិទ​, ជើងហោះហើរ​ពាណិជ្ជកម្ម ត្រូវតែ​ហាមឃាត់​, ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ត្រូវតែ​បញ្ឈប់​ដំណើរការ​, ទ្រព្យសម្បត្តិ​ជាតិ​របស់​ប្រទេស​ណៃ​ជឺ​ឬ​ត្រូវតែ​បង្កក និង ជំនួយ​តែ​បញ្ចប់​។ ទន្ទឹមគ្នានេះ ក្រុម​មេដឹកនាំ​យោធា ពាក់ព័ន្ធ​នឹង​អំពើ​រដ្ឋប្រហារ​នេះ ក៏​នឹង​ត្រូវតែ​ហាមឃាត់​នូវ​ការធ្វើដំណើរ​ចេញពី​ប្រទេស​ណៃ​ជឺ​រ ហើយ​ទ្រព្យសម្បត្ដិ​របស់​ពួកគេ ក៏​ត្រូវតែ​បង្កក​៕​