Home Uncategorized

Uncategorized

ម្ដងនេះ ក្រុម​មេដឹកនាំ​អាហ្វ្រិក ចាប់បង្ខំ​មេដឹកនាំ​រដ្ឋប្រហារ​នៅ​ប្រទេស​ណៃ​ជឺ​រ​

​រដ្ឋធានី​នី​យ៉ា​មេ (NIAMEY)៖ ការវាយប្រហារ ទៅលើ​ស្ថានទូត​បារាំង ប្រចាំ​នៅ​ប្រទេស​ណៃ​ជឺ​រ (Niger) ក្រោយពេល​ពួកយោធា បានធ្វើ​រដ្ឋប្រហារ កាលពី​ប៉ុន្មាន​ថ្ងៃនេះ​រួចមក ក្រុម​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច បាន​ព្រមាន អំពី​ការប្រើប្រាស់​កម្លាំង​ទ័ព ប្រឆាំងនឹង​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​យោធា និង ប្រកាស​ដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​។​​ទី​ភ្នា​ក់​សារព័ត៌មាន​របស់​ចក្រ​ភព​អង់គ្លេស Reuters បានចេញ​ផ្សាយ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែកក្កដា ថា បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច កាលពី​ថ្ងៃអាទិត្យ បានដាក់​ទណ្ឌកម្ម និង គំរាម​ប្រើប្រាស់​កម្លាំងយោធា ប្រសិនបើ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​រប​ស់​ប្រទេស​ណៃ​ជឺ​រ នៅ​សប្ដាហ៍​នេះ ខក​ខាត​ប្រគល់​តំណែង​វិញ ជូនទៅ​លោក​ប្រធានាធិបតី ម៉ូ​ហាម​មេ​ដ បា​ហ្ស៊ូ​ម (Mohammed Bazoum)...

បា​ឡុង​យោធា​របស់​ចិន ហោះ​នៅលើ​ដែនអាកាស​របស់​តៃវ៉ាន់ ធ្វើ​ឲ្យ​អាមេរិក​ព្រួយបារម្ភ​

​ទីក្រុង​តៃប៉ិ​៖ ក្រោយពេល​កងទ័ព​សហ​រដ្ឋ​អាមេរិក បាន​បាញ់​ទម្លាក់​បា​ឡុង​របស់​ចិន សង្ស័យ​ជា​យានអវកាស​ចារកម្ម នៅលើ​ដែនអាកាស​របស់ខ្លួន និង វត្ថុ​នៅលើ​ដែនអាកាស​របស់​កាណាដា នោះមក តៃវ៉ាន់ ក៏បាន​បង្ហាញ អំពី​បា​ឡុង​យោធា​របស់​ចិន តែងតែ​ហោះហើរ​ជា​ញឹកញាប់ នៅលើ​ដែនអាកាស​របស់ខ្លួន​។​​សារព័ត៌មាន Financial Times បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​ចន្ទ ទី​១៣ ខែកុម្ភៈ ថា តៃវ៉ាន់​តែងតែ​សង្កេតឃើញ​បា​ឡុង​របស់​យោធា​ចិន​រាប់សិប​គ្រឿង បាន​ហោះហើរ នៅលើ​ដែន​អាកា​របស់ខ្លួន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ កន្លងទៅ​ថ្មីៗ​នេះ ដោយ​ច្រើន​លើសពី​ការដឹង​កាលពី​ពេលមុនៗ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុង​តៃប៉ិ មានការ​ព្រួយបារម្ភ ថា ក្រុង​ប៉េកាំង អាច​កំពុងតែ​រៀបចំ​ផែនការ វាយប្រហារ​មកលើ​ដែន​កោះ​របស់ខ្លួន​។​​មន្ដ្រីជាន់ខ្ពស់​តៃវ៉ាន់​មួយរូប...

ប្រឈម​នឹង​ប.ញ្ហា​សន្ដិសុខ​ស្បៀង​ខ្លាំង អេ​ហ្ស៊ី​បរត់ម​ក​គោះទ្វារ​ឥណ្ឌា សុំ​ទិញ​អង្ករ​ស្រូវ​សាលី​

រដ្ឋធានី​ញូ​វ​ដេលី​៖ ដោយសារ​ស.ង្គ្រាម​វា.យ​ប្រ.យុទ្ធ​គ្នា រវាង​កម្លាំង​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន និង រុស្ស៊ី អស់​រយៈពេល​ជាង​៤​ខែ​កន្លងមកនេះ បាន​រារាំង​ដល់​ការនាំចេញ​អង្ករ​ស្រូវ​សាលី ពី​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ផ្គត់ផ្គង់​ដល់​ពិភពលោក ទើប​ធ្វើ​ឲ្យ​មនុស្ស ១៨១​លាន​នាក់ កំពុង​រស់នៅក្នុង​ប្រទេស​ចំនួន​៤១ ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស និង​ការអត់ឃ្លាន ហើយ​អេ​ហ្ស៊ី​ប បាន​រត់​មករក សុំ​ទិញ​អង្ករ​ស្រូវ​សាលី ពី​ប្រទេស​ឥណ្ឌា​។​​សារព័ត៌មាន​អា​អាវ​សាត (Aawsat) បាន​ផ្សាយ​ថា រដ្ឋមន្ដ្រីក្រសួង​ផ្គត់ផ្គង់​អេ​ហ្ស៊ី​ប បានបញ្ជាក់ កាលពី​ថ្ងៃទី​២៦ ខែមិថុនា ថា អេ​ហ្ស៊ី​ប បាន​ចុះ​កិច្ចព្រមព្រៀង ទិញ​អង្ករ​ស្រូវ​សាលី ១,៨​លាន​តោន​។ ទោះយ៉ាងណា​ក៏ដោយ បរិមាណ​នេះ នៅតែ​តិចជាង​ការព្រមព្រៀង​គ្នា កាលពីមុន​ដែរ​។ ក្រៅពីនេះ...

ក្រុមហ៊ុន​អ៉ី​ន​ធើ​ណិ​ត Opennet ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន Ezecom របស់​អ្នកឧកញ៉ា គិត ម៉េង ជា​អ្នកគ្រប់គ្រង

(​ភ្នំពេញ​)៖ ក្រុមហ៊ុន King Technologies Co.,Ltd ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​អ៉ី​ន​ធើ​ណិ​ត Opennet ត្រូវបាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន Ezecom របស់​អ្នកឧកញ៉ា គិត ម៉េង ជា​អ្នក​គ្រប់​វិញ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អភិបាល​បណ្តោះអាសន្ន នៃ​កូនបំណុល​ក្រុមហ៊ុន Opennet នៅ​ថ្ងៃទី​៥ ខែឧសភា​នេះ​។​​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អភិបាល​បណ្តោះអាសន្ន នៃ​កូនបំណុល​ក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ប្រកាសថា អតិថិជន​ទាំងអស់​របស់​កូនបំណុល​ក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន Ezecom...

សម្តេច​តេ​ជោ ចេញ​សារ​បន្ទាន់​ចំពោះ​ស្ថានការណ៍​ថ្មី​នៃ​បញ្ហា កូ​វីដ​១៩

​កាលពី​យប់​ថ្ងៃទី​៨ ខែមីនា​កន្លងទៅ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ជា​បទបញ្ជា​ឲ្យ​ក្រសួង​ស្ថាប័នរដ្ឋ រៀបចំ​កាត់បន្ថយ​ចំនួន​មនុស្ស ធ្វើការ​នៅ​កន្លែងធ្វើការ ដោយ​យ៉ាងហោចណាស់ ៩០% ត្រូវធ្វើ​ការ​តាម​អន​ឡាញ​។ ក្នុងនោះ ក្រុមហ៊ុន​ឯកជន ក៏ត្រូវ​កាត់បន្ថយ​ចំនួន​អ្នកធ្វើការ​ផ្ទាល់​ផងដែរ​។​ ​ក្នុង​សារ​សំឡេង​នេះ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ឱ្យ​ផ្អាក​ការជួបជុំ​ផងដែរ​។ សម្តេច​តេ​ជោ បាន​អំពាវនាវ​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​អំពាវនាវ សូម​ផ្អាក​រាល់​ការជួបជុំ​ទាំងឡាយ ដែល​មិនមាន​ការចាំបាច់​។ ខ្ញុំ​សូម​អរគុណ​ចំពោះ​បងប្អូន​ដែល​បាន​ផ្អាក​នូវ​ពិធីការ ពិធី​អាពាហ៍ពិពាហ៍ ឬក៏​ធ្វើ​ពិធី​អាពាហ៍ពិពាហ៍​តែ​បន្ថយ​ចំនួន​មនុស្ស ដែល​ធ្វើឱ្យ​ហានិភ័យ​មានការ​ធ្លាក់ចុះ​។ ប៉ុន្តែ​សភាពការណ៍​ពេលនេះ ទាមទារ​ឱ្យមាន​ការប្រុងប្រយ័ត្ន​លើស​មុន ហើយ​អ្វីដែល​មិនចាំបាច់ ហើយ​វា​មិនទាន់​ចាំបាច់ និង​អាច​ផ្អាកបាន​គប្បី​ត្រូវតែ​ពន្យារ គប្បី​ផ្អាក ពន្យារពេល​រង់ចាំ​ធ្វើ​នៅពេល​ក្រោយ...

សូម​ប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ​១៩ អាច​នឹង​ជិត​នៅ​អ្នក​ដោយ​មិនដឹង​ខ្លួន​នៅត្រង់​កន្លែង​ដែល​អ្នក​មិន​ចាប់អារម្មណ៍

​ជំងឺ​កូ​វីដ​១៩ បាន​កំពុង​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ​មនុស្ស​ជាច្រើន​ជុំវិញ​សកលលោក រហូតមកដល់​ពេលនេះ​មាន​រយ​:​ពេល ជាង​១​ឆ្នាំ​ហើយ អ្នកវិទ្យាសាស្ត្រ​នៅតាម​បណ្តា​ប្រទេស​ជាច្រើន​ហាក់​ពុំទាន់​មាន​សញ្ញា​ណាមួយ​បង្ហាញថា អាច​រកឃើញ​វ៉ា​ក់ សាំង​ការពារ​ជំងឺ​នេះ​នៅឡើយ​ទេ ។​​ក្រុម​អ្នកវិទ្យាសាស្ត្រ​ទាំងនោះ​និយាយថា ជំងឺ​កូ​វីដ​១៩ គឺ​ឆ្លងតាម​ខ្យល់ ដែល​មានន័យថា ភាគល្អិត​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ដែល​បង្ក​ជា​ជំងឺ​កូ​វីដ​១៩ នេះ អាច​ហើរ​នៅក្នុង​ខ្យល់​ក្នុង​បរិវេណ​បិទ​ជិត និង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្សម្នា​ក់បាន នៅពេលដែល​គេ​ដកដង្ហើម​ស្រូបយក​ភាគល្អិត​នោះ​ចូលទៅក្នុង​ខ្លួន​។​​កន្លងមក អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់ថា វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​តាមរយៈ​តំណក់ទឹក​ពី​ផ្លូវដង្ហើម ពោលគឺ​តំណក់ទឹក​ពី​ការ​ក្អក ឬ​កណ្ដាស់​របស់​អ្នកជំងឺ ប៉ុន្តែ​តំណក់ទឹក​ទាំងនោះ​ធ្លាក់​ចេញពី​ខ្យល់​យ៉ាង​ឆាប់រហ័ស ដោយសារតែ​ទំហំ​របស់​វា​ធំ​។​​យ៉ាងណាមិញ​សម្រាប់​ប្រទេស​កម្ពុជា លោកស្រី ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចេញមក​ពន្យល់​ជាថ្មី​ម្ដង​ទៀតថា ជំងឺ​កូ​វីដ​-១៩ ក៏​អាច​ឆ្លងតាម​ក្រដាសប្រាក់​បានដែ​រ ហើយ​ការឆ្លង​នេះ​គឺ​លឿន​ជាទីបំផុត​។​​លោកស្រី ឱ...

កម្ពុជា នឹង​ទទួលរង​ឥទ្ធិពល​បាតុភូត​ភ្លៀង​ពី​សមុទ្រ​ចិន​ខាងត្បូង​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ក្រសួង​ធនធានទឹក និង​ឧតុនិយម ស្ដីពី ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​។​ ​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​ការតាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​០៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប នឹង​បន្ត​អូសបន្លាយ ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​សម្ពាធ​ទាប​មួយ នៅលើ​សមុទ្រ​ចិន​ខាងត្បូង ។ ​

​មិន​អន់​ឯណា​! ប្រទេស​ខ្លួន​ធ្លាក់​ដល់​ចំណុចសូន្យ​ហើយ ជ្វី​ហ្វ​នៅ​អាច​ស្រោចស្រង់​ឡើងវិញ​បាន​

ជ្វី​ហ្វ ឬ អ៊ីស្រាអែល ជាតិ​សាសន៍​ដែល​ល្បី​ជាងគេ​លើ​ពិភពលោក​​តើ​ជាតិ​សាសន៍ ជ្វី​ស (Jewish)​មាន​ខួរក្បាល​ដូច​ម្ត៉េ​ច បានជា​ពួកគេ គឺជា ជាតិ​សាសន៍​ដ៏​ខ្លាំងក្លា​មួយ​ក្នុង​លោក​? តាំងពី​រលាយ​បាត់បង់​ទឹកដី រហូតដល់​មាន​រដ្ឋ​ឯករាជ្យ​របស់ខ្លួន​ឡើងវិញ តាំងពី​ជា​អ្នក​ទប់ទល់​សង្គ្រាម រហូតដល់​ក្លាយជា​អ្នក​ត្រូវបាន​សុំ​ចរចារ​ដើម្បី​សន្តិភាព​បញ្ចប់សង្គ្រាម​វិញ តាំងពី​ទឹកដី​ជា​ខ្សាច់​វាល​រហោស្ថាន រហូតដល់​ក្លាយជា​ប្រទេស​បៃតង​។ ជនជាតិ ជ្វី​ស ជា​ជាតិ​សាសន៍​ដែល​យើង​ត្រូវតែ​ហ៊ាន​ទទួលស្គាល់ថា ជា​ប្រទេស​ខ្លាំងក្លា​ប្រាកដ​មែន​។ បន្ទាប់ពី​ត្រូវបាន​និរទេស​ខ្លួន​ដោយ​ចក្រភព​រ៉ូម​នៅ​ឆ្នាំ ៧០ នៃ​គ​.​ស ប្រជាជន ជ្វី​ហ្វ បានធ្វើ​អន្តោប្រវេសន៍​ទៅកាន់​អឺរ៉ុប និង អាហ្វ្រិក​ខាងជើង​។ នៅក្នុង​ពាក់កណ្តាល​ដំបូង​នៃ​សតវត្សរ៍​ទី​២០ រលក​ធំ​នៃ​អន្តោប្រវេសន៍​របស់​សាសន៍​ជ្វី​ស បាន​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល​ពី​បណ្តា​ប្រទេស​អារ៉ាប់ និង ពី​អឺរ៉ុប​។ សូមចុចទីនេះដើម្បីអានបន្ត...

មាន​ប្រាក់​ត្រឹម ជាង​១​ម៉ឺន​ដុល្លារ អាច​ពិចារណា​ដី​ឡូ​តិ៍​ជិត​តំបន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​បាន !

​សកម្មភាព​នៃ​ការ​ពុះ​ដី​ឡូ​តិ៍លក់​នៅតែ​ក​ក្រើន​នឹងមាន​ទីផ្សារ​ដដែល​បើទោះបីជា​ទទួលរង​ផលប៉ះពាល់​ពី​បញ្ហា​វីរុស​កូដ​ក៏ពិតមែន តែ​ការវិនិយោគ ឬ​ការទិញ​ដី​ឡូ​តិ៍ វា​ជា​ឱកាស​សម្រាប់​អ្នកមធ្យម ឬ​អ្នកមាន​ជីវភាព​ធូរ ដែល​គាត់​មាន​ទិញ​ដី​ឡូ​តិ៍​យកមក​សង់ លំនៅដ្ឋាន សម្រាប់​ស្នាក់នៅ ឬ​ទុក​លក់​យកប្រាក់​ចំណេញ​បាន​យ៉ាង​ប្រសើរ ។ ​តម្លៃ​ដី​នៅតាម​តំបន់ ជាយក្រុង និង​តាម​បណ្ដា​ខេត្ត​នានា នៅ​ជិត​រាជធានី​ភ្នំពេញ នៅតែ​បន្ត​កើនឡើង ស្រប​ពេលដែល រាជរដ្ឋាភិបាល បានប្រកាស​ផែនការ​សម្រាប់​ឆ្នាំ​២០២១ ដោយ​កំណត់ឱ្យ​ម្ចាស់ សហគ្រាស​ទាំងអស់ ត្រូវ​ផ្លាស់ប្ដូរ​ទីតាំង រោងចក្រ​របស់ខ្លួន​ទៅ​ក្រៅ​កណ្ដាល​ក្រុងភ្នំពេញ​។ ការកើនឡើង នៃ​តម្លៃ​ដីធ្លី​នេះ ក៏ត្រូវ​បាន​ជំរុញ ដោយ​កំណើន នៃ​តម្រូវការ ក៏ដូចជា​លំហូរ​ចូល នៃ​វិនិយោគិន​បរទេស​។ ​សម្រាប់​អ្នកវិនិយោគ​លើ អចលនទ្រព្យ​ក្នុងស្រុក​វិញ វា​គឺជា​ឱកាស មាស ក្នុង​ការទិញ​ដី...

ឌិន ប្រោ​ន តួឯក​រឿង​វាលពិឃាត​

“ រឿង​អំពើ​ឧក្រិដ្ឋ ឬ វាលពិឃាត​នៅតែ​ជា​រឿង​បានកើត​ឡើងជា​ប្រវត្តិសាស្ត្រ​នៅលើ​ទឹកដី​កម្ពុជា​រួច ទៅហើយ​ដោយ​ពុំ​អាច​ប្រកែក​បាន​។ ខ្សែភាពយន្ត​អាមេរិកាំង​រឿង​វាលពិឃាត និង តួឯក​សំដែង​ឈ្មោះ ឌិ​ត ប្រោ​ន ឬ ហាំង ង៉ោ ក៏​ជា​ភស្តុតាង​មួយ​ធ្វើ​ឲ្យ សកលលោក​ជ្រាប​រួចទៅហើយ​នៅក្នុង​ចំណោម​ភស្តុតាង និង សាក្សី​រាប់ម៉ឺន​សែន​ដែល​បាន​ទៅ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នោះ​។​”​រឿង​វាលពិឃាត គឺជា​រឿង​មួយ​និយាយ​អំពី​ជីវិត​នៅក្នុង​សង្គ្រាម និង មិត្តភាព​ដ៏​ស្មោះត្រង់​យូរអង្វែង រួមទាំង​ជីវិត​ស្ទើរ​រស់​ស្ទើរ​ស្លាប់​របស់​បុរស​ម្នាក់​ដែល​ស្ថិតនៅក្នុង​ទឹកដី​មាន​សង្គ្រាម និង ជីវិត​របស់​អ្នកកាសែត​បរទេស​ម្នាក់ ដែល​ធុញថប់​ចំពោះ​ការដណ្តើម​អំណាច​គ្នា​។ រឿង​មួយ​នេះ គឺ​ត្រូវ​បានដាក់ បញ្ចាំង​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​១៩៨៥ ដែលមាន​ចំណងជើង​ថា ” វាលពិឃាត ” រឿងនេះ​ក៏បាន​និយាយ អំពី​មិត្តភាព​របស់​អ្នកកាសែត​បរទេស និង...