យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃទី៨ សីហានេះបានឲ្យដឹងថា ស្ត្រីជនជនឥណ្ឌូនេស៊ីម្នាក់ ត្រូវបានបង្ឃាំងទុកនៅក្នុងរូងមួយអស់រយៈពេល ១៥ឆ្នាំដោយគ្រូមន្តអាគមម្នាក់ ដែលតែងតែរំលោភរូបនាងជាញឹកញាប់។
ប៉ូលីសក្នុងស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា នារីអាយុ ២៨ឆ្នាំ ដែលត្រូវបានហៅកាត់ដោយអក្សរ«H» ឬអក្សរហជាភាសាខ្មែរ ត្រូវបានគេរកឃើញកាលពីថ្ងៃអាទិត្យ នៅក្នុងគ្រលៀតថ្មមួយ នៅជិតភូមិបាជូហ្កាន នៃខេត្តស៊ូឡាវ៉េស៊ី ស្ថិតនៅចំកណ្តាលប្រទេសឥណ្ឌូនេស៊ី។
កាសែត Jakarta Post បានរាយការណ៍ថា មន្ត្រីប៉ូលីសបានទទួលព័ត៌មានថា នាងហ ត្រូវបានគេឃុំឃាំងនៅទីនោះ ដោយគ្រូមន្តអាគមម្នាក់ស្ថិតនៅក្នុងភូមិនោះអាយុ ៨៣ឆ្នាំឈ្មោះថា ចាហ្គូ (Jago)។ ក្រោយពីបានឃុំខ្លួន និងបានចោទសួរលោកតារូបនោះហើយ ពួកគេក៏បានជួយសង្គ្រោះនាង។
យោងតាមប៉ូលីស គ្រូសាររបស់នាង ហ បាននាំនាងទៅឲ្យគ្រូមន្តអាគមព្យាបាលកាលពីឆ្នាំ២០០៣ ដែលកាលនោះនាងមានអាយុ ១៣ឆ្នាំ។ ការដែលម្តាយនាងបាននាំនាងទៅពេលនោះ ដោយសារតែលោកតាម្នាក់នេះ គឺជាគ្រូមន្តអាគមដ៏ល្បីល្បាញម្នាក់ខាងការព្យាបាលដោយមន្តអាគម។
ក្រោយពីបានយកទៅទុកឲ្យតាមើលជំងឺហើយ លោកតា Jago បានប្រាប់ក្រុមគ្រួសាររបស់នាង ហ ថា នាងបានចាកចេញទៅឆ្ងាយហើយ។ នាងត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន បន្ទាប់ពីគ្រួសាររបស់នាងមិនអាចតាមរកនាងឃើញ។
យោងតាមសេចក្តីថ្លែងរបស់ប៉ូលីសបានអោយដឹងថា លោកតា Jago បានរំលោភផ្លូវភេទលើនាង ហអស់រយៈពេល ១៥ឆ្នាំមកហើយ ក្រោមលេសពីការព្យាបាលដោយមន្តអាគម។ ក្នុងពេលរួមភេទ គ្រូមន្តអាគមនោះបានប្រាប់នាងថា មានបាមីដែលមានឈ្មោះថា Amrin ឬមកពីខ្សែរាជរង្សជីនមកសណ្ធិលើរាងកាយរបស់លោក។
លោកស្រី Magdalena Sitorus ឧត្តមស្នងការគណៈកម្មការជាតិប្រឆាំងអំពើហិង្សាលើស្ត្រីបាននិយាយប្រាប់កាសែត Jakarta Post ថា «ចាប់តាំងពីជនល្មើសបានទទួលការគោរពយ៉ាងជ្រាលជ្រៅនៅក្នុងភូមិនេះ អាចនិយាយបានថា មានជនរងគ្រោះផ្សេងទៀតនៅសេសសល់ ដោយសារតែពួកគេនៅមានការភ័យខ្លាច»។
ប៉ូលីសបានចោទប្រកាន់លោកគ្រូមន្តអាគមនោះពីបទរំលោភផ្លូវភេទលើកុមារ ក្រោមមាត្រាការពារកុមារ។ លោកតាអាយុ ៨៣ឆ្នាំរូបនេះ នឹងត្រូវប្រឈមជាប់ពន្ធនាគារអស់រយៈពេល ១៥ឆ្នាំ៕DNT-NEWS

