សាហាវ​ម្ល៉េះ​! ឪពុកចុង​បង្ខំ​ឲ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​លត់​ជង្គង់​៩​ម៉ោង​លើ​គំនរ​ស្រូវ​ដោយ​គ្រាន់តែ​គ្នា​មក​ផ្ទះ​យឺត​

សង្គមប្លែកៗ
0
338
​ ក្មេងប្រុស​អាយុ​៨​ឆ្នាំ​ម្នាក់ ត្រូវការ​វះកាត់​យក​គ្រាប់ស្រូវ​ចេញពី​ក្បាលជង្គង់ ក្រោយពី​ឪពុកចុង​ដ៏​កំណាច​របស់គេ បង្ខំ​ឲ្យ​លត់​ជង្គង់​លើ​គំនរ​ស្រូវ​រយៈពេល​៩​ម៉ោង នៅ​ប្រទេស​រុស្ស៊ី​។​លោក Sergey Kazakov អាយុ​៣៥​ឆ្នាំ បានដាក់​ទោស​ក្មេងប្រុស​ម្នាក់នេះ សម្រាប់​ការ​មក​ផ្ទះ​យឺត ដោយ​ឲ្យ​រូបគេ​លត់​ជង្គង់​រយៈពេល​៩​ម៉ោង​នៅលើ​គំនរ​ស្រូវ ជាហេតុ​ធ្វើ​ឲ្យ​គ្រាប់ស្រូវ​ចូលទៅក្នុង​ក្បាលជង្គង់​ហូរឈាម​ដាប​របស់​ក្មេងប្រុស​។​ ​គ្រាប់ស្រូវ​ទាំងនេះ ត្រូវបាន​វះកាត់​យកចេញ​នៅឯ​មន្ទីរពេទ្យ​ស្ថិតនៅក្នុង​ទីក្រុង Omsk​ប្រទេស​រុស្ស៊ី​។​ឪពុក​តិ​រិ​ច្ឆា​ន Kazakov ថែមទាំង​ទាត់​ធាក់​ក្មេងប្រុស​ទៀតផង និង​បាន​បោចសក់ ពេលដែល​ក្មេងប្រុស​កំពុង​លត់​ជង្គង់ ហើយ​ម្តាយ​របស់​ក្មេងប្រុស អ្នកស្រី Alina Yumasheva បាន​សារភាពថា អ្នកស្រី បាន​យល់ព្រម​ឲ្យ​ធ្វើ​ទារុណកម្ម​បែបនេះ​មកលើ​កូន​របស់ខ្លួន​។​អ្នកស្រី Yumasheva បានអះអាងថា អ្នកស្រី និង​លោក Kazakov បាន​មើលឃើញ​ការដាក់ទោស​បែបនេះ​នៅតាម​អ៊ី​ន​ធឺ​ណេ​ត​។ អ្នកស្រី​បន្តថា គាត់​បាន​រកឃើញ​ដោយ​ខ្លួនឯង ហើយ​និង​បានធ្វើ​ទារុណកម្ម​បែប​ហ្នឹង​មកលើ​កូនប្រុស​របស់គាត់​។​អ្នកស្រី​បានបញ្ជាក់​ថា គាត់​បាន​លត់​ជង្គង់​នៅលើ​គំនរ​ស្រូវ​ដែរ តែ​វា​មិនបាន​ធ្វើ​ឲ្យ​គាត់​ឈឺចាប់​នោះទេ​។ ហេតុ​ដូច្នេះហើយ ទើប​ប្តី​ចុង​គាត់​សម្រេច​ដាក់ទោស​បែបនេះ​។ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ក្មេងប្រុស​ម្នាក់នេះ ត្រូវបាន​ឪពុកចុង​របស់ខ្លួន​ប​ង្ខំ​ឲ្យ​លត់​ជង្គង់​នៅលើ​គ្រាប់ស្រូវ​ដែល​ស្រួច​ដូច​បន្លា ហើយ​ក្មេងប្រុស​បាន​ស្រែកយំ​ដោយ​ការឈឺចាប់ ពេលដែល​រូបគេ​ត្រូវបាន​ទាត់​ធាក់​ដោយ​ឪពុកចុង​។​ ​ក្រុម​អ្នកស៊ើប​អង្កេត បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ ថែមទាំង​បង្អត់អាហារ​ក្មេងប្រុស​រយៈពេល​៤​ថ្ងៃ​ទៀតផង​។​រឿងរ៉ាវ​ដ៏​ឈឺចាប់​របស់​ក្មេងប្រុស ត្រូវបាន​បែកធ្លាយ ពេលដែល​រូបគេ​រត់​ចេញពីផ្ទះ ហើយ​និង​អង្វរ​សុំ​ឲ្យ​អ្នក​ចាត់​ខាង​ស្រី​ម្នាក់​ជួយ​។ អ្នកជិតខាង​ម្នាក់​នោះ បាន​ទូរស័ព្ទ​ប្រាប់​ក្រុមគ្រូពេទ្យ ដោយសារតែ​ឃើញ​របួស​យ៉ាងធ្ងន់ធ្ងរ​លើ​ក្បាលជង្គង់​ក្មេងប្រុស ដែល​នៅតែ​ហូរឈាម​ឥតឈប់ឈរ​។​បច្ចុប្បន្ន លោក Kazakov ដែលជា​សហគ្រិន​កម្មវិធី​កុំ​ព្យូ​រ​ទ័​រ និង​អ្នកស្រី Yumasheva ប្រឈម​នឹង​ការកាត់ទោស​នៅ​ទីក្រុង Omsk ៕