​គូស្នេហ៍​តារា​កូរ៉េខាងត្បូង​នាង Song Hye-kyo និង​លោក Song Joong-ki ប្រកាស​ចែកទ្រព្យ​គ្នា​

សិល្បៈកម្សាន្ត
0
455
​គូស្នេហ៍​តារា​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង គឺ​នាង Song Hye-kyo និង​លោក Song Joong-ki កំពុងតែ​ដើរ​ដល់​ផ្លូវបំបែក​ហើយ ក្រោយ​ជីវិត​អាពាហ៍ពិពាហ៍​រយៈពេល​២​ឆ្នាំ​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ UAA​របស់​នាង Song Hye-kyo បានប្រកាស​ឲ្យ​ដឹងថា ពួកគេ​ចែកផ្លូវ​គ្នា​ដើរ​ដោយសារតែ​ការមិនចុះសម្រុង​គ្នា​លើ​បញ្ហា​ផ្ទាល់ខ្លួន​។​ ​ទីភ្នាក់ងារ UAA​បាន​និយាយថា តារា​សម្តែង​ស្រី​របស់​ពួកយើង បច្ចុប្បន្នកំពុង​លែងលះ​ជាមួយ​ស្វាមី​របស់​នាង ក្រោយ​ការពិចារណា​យ៉ាង​ហ្មត់ចត់​រវាង​ពួកគេ​ទាំង​២ ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​ពួកគេ​បែក​គ្នា​នេះ គឺ​ដោយសារតែ​ការមិនចុះសម្រុង​រឿង​បញ្ហា​ផ្ទាល់ខ្លួន​។​ ​សេចក្តីថ្លែងការណ៍​នោះ បាន​បន្តថា អ្នក​ទាំង​២​មិនអាច​ជំនះ​នូវ​ការខ្វែងគំនិត​គ្នា​បាន ដែល​នាំ​ឲ្យ​មានការ​សម្រេចចិត្ត​បែបនេះ​។ ពួកយើង​សូម​ស្នើសុំ​ការយោគយល់ និង​អធ្យាស្រ័យ​ពី​អ្នក​រាល់គ្នា ដូចដែល​យើង​មិនអាច​បញ្ជាក់​រឿងរ៉ាវ​លំអិត​ច្រើនជាង​នេះ​បាន ដោយសារតែ​វា​គឺជា​បញ្ហា​ជីវិត​ផ្ទាល់ខ្លួន​របស់​ប្តី​ប្រពន្ធ​តារា​ទាំង​២​។​ ​តាម​ការដឹង​ពី​កាសែត Daily Star បាន​ឲ្យ​ដឹងថា Song Joong Ki តម្លៃ​ខ្លួន​របស់លោក បាន​កើនឡើង តាំង​ពីមុន​រៀបការ​ជាមួយ Song Hye Kyo មកម្ល៉េះ ហើយ​ជាទូទៅ លោក​អាច​រកបាន ៤០ លាន​វ៉ុ​ន (​ប្រហែល​ជាង ៣៤​លាន​ដុល្លារ​អាមេរិក​) មកពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុងពេល​ម្ដង​។ តារា​ប្រុស​រូបនេះ ក៏​អាច​ទិញ​អចលន​ទ្រ​ព​ជាច្រើន ជាមួយ​លុយ​ដែល​អាច​រកបាន​តាំងពី​ប្រឡូក​ចូល​សិល្បៈ​ជា​លើកដំបូង​។   ជាមួយគ្នានេះ​ផងដែរ Song Joong Ki បាន​ចំណាយលុយ​ទិញ​វិឡា​មួយកន្លែង ក្នុងភូមិ Seorae ស​ង្គា​ត់់​Seocho ដែលមាន​តម្លៃ​ប្រហែល​ជាង ២.២ លាន​ដុល្លារ​អាមេរិក ហើយ​បាន​ទិញ​ភូមិគ្រឹះ​នៅក្នុង​តំបន់ Itaewon សង្កាត់​Yongsan ដែលមាន​តម្លៃ​ប្រហែល​ជាង ៨.៦ លាន​ដុល្លារ ដែល​ត្រូវបាន​គេ​ដឹងថា​ជា​កន្លែង​ប្ដី​ប្រពន្ធ​ត្រកូល Song រស់នៅ​ជាមួយគ្នា ក្រោយ​រៀបការ​រួច​។​ ​ចំណែកឯ​តារា​ស្រី Song Hye Kyo វិញ ក្លាយជា​កំពូល​តារា​យូរ​ជាង Song Joong Ki ដូច្នេះហើយ​ទើបបានជា​នាង​មាន​ទ្រ​ព​សម្បត្តិ​ច្រើន​។ តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូបនេះ មាន​អចល​ទ្រ​ព​ចំនួន ៣​កន្លែង នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ផ្ទះ​ដែល​នាង​ចំណាយ​ប្រាក់​ទិញ​កាលពី​ឆ្នាំ ២០០៤ មានតម្លៃ​ប្រហែល​ជាង​៤.៤ លាន​ដុល្លារ​អាមេរិក បច្ចុប្បន្ន​កើនឡើង​ដល់​ជាង ៨.៦ លាន​ដុល្លារ​អាមេរិក ហើយ​នាង​បាន​ទិញ​វិឡា​ទំនើប​មួយ ដែលមាន​តម្លៃ​ប្រហែល​ជាង ២.៦ លាន​ដុល្លារ​អាមេរិក​។ តារា​ស្រី​រូបនេះ ក៏​ទិញ​ផ្ទះមួយ មានតម្លៃ​ប្រហែល​ជាង ៧.៩ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​។ អចល​ទ្រ​ព​ទាំង ០៣ កន្លែង​របស់​តារា​ស្រី​រូបនេះ ស្ថិតនៅក្នុង​តំបន់ Samseong មានតម្លៃ​សរុប​ប្រហែល ១៧.៨ លាន​ដុល្លារ​អាមេរិក​។​   ​គួរ​បញ្ជាក់ដែរថា នេះ​ជា​រឿង​មួយ​ដែល​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​គូរ​ស្នេហ៍​ ​ដ៏​ល្អូកល្អិន​ទាំងពីរ​នេះ បានជ្រើសរើស​យក​ផ្លូវបំបែក​រៀងខ្លួន​បែបនេះ កាលពីពេល​មុនគេ​នៅចាំ​បាន​ថា លោក Song Joong-ki បាន​តស៊ូ​ខ្លាំងណាស់​ទម្រាំ​បាន​សុំ​ស្រឡាញ់​ពី​នាង Song Hye-kyo បាន រហូតដល់​ថ្នាក់​ទឹកភ្នែក​រៀងខ្លួន ៕ ​