រុស្ស៊ី​ទាត់ ចោល​សំណើ​របស់​ជប៉ុន ដែល​ទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​ការដាក់​ពង្រាយ​យន្តហោះ​ចម្បាំង​នៅ​ប្រជុំ​កោះមាន​ជម្លោះ​

ព្រឹត្តិការណ៍ថ្មីៗ
0
318
(​ទីក្រុង​មូ​ស្គូ​)៖ សារព័ត៌មាន News Week បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១០ សីហា​នេះ​ថា រុស្ស៊ី​បាន​ទាត់ចោល​សំណើរ​របស់​ជប៉ុន ដែល​ស្នើ​ឲ្យ​មាន​ការដក​យន្តហោះ​ចម្បាំង​ពី​ការដាក់​ពង្រាយ​នៅលើ​ប្រជុំ​កោះមាន​ជម្លោះ ដែល​ប្រទេស​ទាំង​ពីរបាន​អះអាង​រៀងៗ​ខ្លួន​ថា ជា​កម្ម​សិទ្ធ​របស់ខ្លួន ដោយ​រុស្ស៊ី​បាន​តឹង​ស​សៃ​ក​បង្ហាញ​នូ​វទ​ល្ហិ​ករ​ណ៍​របស់ខ្លួន​ថា ទង្វើ​នេះ គឺធ្វើឡើង​ទៅតាម​ខ្សែបន្ទាត់​គោលនយោបាយ​របស់ខ្លួន​តែប៉ុណ្ណោះ​។​ ​ប្រជុំ​កោះ​តូចៗ​ចំនួន​៤ ដែល​លាតសន្ធឹង​រវាង​ប្រជុំ​កោះ​សាខា​លីន​របស់​រុស្ស៊ី និង​ហុក​កៃ​ដូ​របស់​ជប៉ុន គឺជា​ប្រភព​មួយ​ដែល​ញ៉ាំង​ឲ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​ជា​ញឹកញាប់ ដោយសារតែ​ប្រទេស​ទាំងពីរ​មិនទាន់បាន​ឈានទៅរក​កិច្ចព្រមព្រៀង​មួយ លើ​សន្ធិសញ្ញា​សន្តិភាព ក្រោយ​សង្គ្រាមលោកលើកទី​២ បាន​បញ្ចប់ទៅ​។ រុស្ស៊ី​នៅតែ​បន្តកាន់កាប់​លើ​ដែនដី​ទាំងនោះ ហើយ​កាលពី​ដើមខែ​នេះ​ទៀតសោធ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង Su-35 ទៅ​ចុះចត​នៅ​ប្រជុំ​កោះ Iturup ដែល​ទង្វើ​នេះ​បាន​ញ៉ាំ​ឲ្យ​លោក Yoshihide Suga លេខា​ខុទ្ទកាល័យ​របស់​ជប៉ុន​បាន​ផ្ញើលិខិត​ជា​ផ្លូវការ​មួយ ស្តីពី​ការទាមទារ​ឱ្យ​ក្រុង​ម៉ូស្គូ​ដក​យន្តហោះ​ចម្បាំង​ទាំងនោះ​ចេញពី​ប្រជុំ​កោះមាន​ជម្លោះ និង​បានបង្ហាញ​ការ​សោក​ស្តោ​យ​យ៉ាងខ្លាំង​ក្នុងការ​សម្រេចចិត្ត​រប​ស់​រុស្ស៊ី​។​ ​លោកស្រី Maria Zakharova អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា «​សកម្មភាព​របស់​រុស្ស៊ី​គឺ​ស្របទៅតាម​គោលនយោបាយ​ការពារជាតិ​របស់​រូ​ស្ស៊ី រួមទាំង​គោលនយោបាយ​ការបរទេស ដែល​មិនមែនជា​ការឈ្លានពាន និង​មិន​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថិរភាព​ដល់​ទំនាក់ទំនង​ប្រទេស​ណាមួយ ដូចជា​ទំនាក់ទំនង​ទ្វេរ​ភាគី​ជាមួយ​ជប៉ុន​»​។​ ​គោលនយោបាយ​របស់​វិមាន​ក្រឹម​ឡាំង​ស្តីពី​ប្រជុំ​កោះ​ទាំង ៤​ដែល​ហៅថា​ប្រជុំ​កោះ​គូ​រៀល បានធ្វើការ​បដិសេធ​មិន​ព្រម​ចរចា​ឡើយ ទោះបីជា​ឯកសារ​ចុងក្រោយ​មុន​សង្គ្រាម​រវាង​ប្រទេស​ទាំងពីរ​បានបង្ហាញ​ថា ប្រជុំ​កោះ​ទាំងនោះ​គឺជា​កម្ម​សិ​ទញ​ធ​របស់​ជប៉ុន​ក៏ដោយ​។ អតីត​សហភាពសូវៀត​បាន​ចូលកាន់​កាប់​ប្រជុំ​កោះ​ទាំងនេះ នៅ​ថ្ងៃ​បិទ​បញ្ចប់​សង្គ្រាមលោកលើកទី​២ ហើយ​កងកម្លាំង​របស់ Joseph Stalin បាន​និរទ្ទេស​ជនជាតិដើម​ចេញពី​តំបន់ ក្រោយ​បញ្ចប់សង្គ្រាម​។ កោះ​ដែល​ជប៉ុន​បន្ត​សំដៅថា​ជា​ទឹកដី​ខាងជើង​របស់ខ្លួន ឥឡូវនេះ​មាន​ប្រជាជន​រុស្ស៊ី​ជាច្រើន​កំពុង​រស់នៅ​ទីនោះ​។​ ​លោកស្រី Zakharova បាន​និយាយថា «​អ្វី​គ្រប់យ៉ាង​ដែល​កើតមានឡើង​នៅលើ​ទឹកដី​នៃ​សហព័ន្ធរុស្ស៊ី ត្រូវបាន​ធ្វើឡើង​ដោយ​ចំហ ហើយ​យើង​ជូនដំណឹង​ដល់​មិត្ត​រួមការ​ងារ​របស់​យើង​អំពី​បញ្ហា​នេះ យើង​ឆ្លើយ​សំណួរ​របស់​ពួកគេ​»​។ ​សូមបញ្ជាក់ថា ថ្មី​កន្លងទៅនេះ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​កងទ័ព​របស់ខ្លួន​ទៅកាន់​ប្រជុំ​កោះមាន​ជម្លោះ​រវាង​រុស្ស៊ី និង​ជប៉ុន បើទោះបីជា​ជប៉ុន​បាន​តម្លើង​ស​សៃ​ក​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​ការដាក់​ពង្រាយ​របស់​រុស្ស៊ី​ក៏ដោយ​៕DNT-NEWS