រដ្ឋបាល​រាជធានី​ភ្នំពេញ មិនទាន់​បានកំណត់​ផែនទី​ស្តីពី​ការបែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» នៅឡើយ​នោះទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
572
[wai id="9"]


​កាលពីពេល​កន្លងទៅនេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការបន្ត​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ កាលពី​ថ្ងៃទី ២៦ ខែមេសា បានកំណត់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​»​។​
ពាណិជ្ជកម្ម

​ប៉ុន្តែ​មិនទាន់បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់​តែមាន​មានការ​ចែកចាយ​លើ​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត នូវ​ផែន ទី​មិន​ផ្លូវការ​មួយ ស្តីពី​ការបែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» ក្នុងភូមិ​សាស្ត្រ​រាជ ធានី​ភ្នំពេញ​។ ជុំវិញ​បញ្ហា​នេះ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានប្រកាស ជូន​សាធារណជន​ជ្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនទាន់​បានកំណត់​ផែនទី​ស្តីពី​ការបែងចែក​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​» នៅឡើយ​នោះទេ​។​

​លោក​បញ្ជាក់ថា​៖ «​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ដែល​ទើបនឹង​ចេញ​នៅ​ថ្ងៃទី ២៦ ខែមេសា​នេះ នឹងមាន​សុពលភាព​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២១ តទៅ​»​។​
​លោក ម៉េ​ត មាស​ភក្តី សំណូមពរ​សាធារណជន​បញ្ឈប់​ការ​ចែកចាយ​ផែនទី​ដែល​ច្នៃប្រឌិត មិន​ផ្លូវការ​ទាំងឡាយ​ជាបន្ទាន់ ហើយ​សម្រាប់​អ្នក​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ នឹងត្រូវ​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕