មនុស្ស ១០០​នាក់​បាន​រងរបួស នៅកនុង​ការតវ៉ា​មួយ នៅ​ប្រទេស​រ៉ូ​ម៉ា​នី​

ព្រឹត្តិការណ៍ថ្មីៗ
0
284
​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើការ​តវ៉ា​មួយ​នៅក្នុង​រដ្ឋធានី​រ៉ូ​ម៉ា​នី ដែល​បាន​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Agerpres ដែល​បាន​រាយការណ៍​។​ ​ប្រភព​ទីភ្នាក់ងារ​ដដែល​បាន​និយាយថា មនុស្ស​សរុប ១០៥​នាក់​បាន​រងរបួស​នៅ​កន្លែងកើតហេតុ រីឯ​កងកម្លាំង​សមត្ថកិច្ច​ចំនួន ៣​នាក់​បាន​រងរបួស​ផងដែរ​។​ ​យោងតាម​ទីភ្នាក់ងារ​នេះ មនុស្ស​ជាង ១​ម៉ឺន​នាក់ បាន​ចូលរួម​បាតុកម្ម​នេះ ហើយ​ក្រោយមក​មនុស្ស​បាន​កើនឡើង​ដល់​ជាង ១​លាន​នាក់​។ ក្រោយ​បាតុកម្ម​ហើយ អាជ្ញាធរ​និយាយថា អ្នករៀបចំ​បាតុកម្ម​នេះ បាន​បដិសេធ​មិន​ទទួលខុសត្រូវ​លើ​រឿងនេះ​។​ ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​បាតុករ​បានឱ្យដឹងថា​ក្រុមអ្នកតវ៉ា​ទាមទារ​ឱ្យមាន​ការរំលាយ​រដ្ឋសភា ការបោះឆ្នោត​អសកល រដ្ឋ​ភិ​បាលប​ច្ចេកទេស ឯករាជ្យភាព​របស់​តុល​ការ ការបង្កើតឡើង​នូវ​សភា​ឯកតោភាគី​ដែលមាន​ចំនួន​៣០០ កៅអី ដែល​រួម​ប​ញ្ចុ​ល​នូវ​អ្នកតំណាង​ជនជាតិ​រ៉ូ​ម៉ា​នី​ជាង ១០០ នាក់​នៅក្រៅ​ប្រទេស​។​ ​អ្នកចូលរួម​ក្នុង​បាតុកម្ម​នេះ ក៏​បង្ហាញ​ពី​ភាពមិន​ពេញចិត្ត​ជាមួយនឹង​ប្រព័ន្ធ​ពន្ធ កំណែទម្រង់​សោធន​និវត្តន៍​ការថែទាំ​សង្គម និង​អំពាវនាវ​ឱ្យមាន​ការអភិវឌ្ឍន៍​កាន់​តែមាន​ប្រសិទ្ធភាព​នៃ​សេដ្ឋកិច្ច​កសិកម្ម​និង​សហគ្រិនភាព​។ ដោយឡែក ប្រជាជន​ក៏បាន​សំដែង​ការគាំទ្រ​ចំពោះ​តម្លៃ​ប្រជាធិបតេយ្យ និង​ការបោះឆ្នោត​អេឡិចត្រូនិក ក៏ដូចជា​ភាពជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប និង​អង្គការ​ណា​តូ​ផងដែរ​៕DNT-NEWS