ចាប់ពី​ថ្ងៃទី​២៦-២៩ ខែធ្នូ បណ្តាល​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​

ព្រឹត្តិការណ៍ថ្មីៗ
0
281
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា កម្ពុជា បាន​នឹង​បន្ត​ទទួល​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​។ នៅក្នុង​មហាសមុទ្រ​ភាគ​ខាងកើត​ហ្វីលីពីន ព្យុះ​ទី​២៩ ឈ្មោះ ហ្វា​ន់​ហ្វូ​ន (PHANFONE) បាន​នឹង​កំពុងធ្វើដំណើរ​ឆ្លងកាត់​ហ្វីលីពីន រួច​បន្តដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង តែ​មិនមាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​ឡើយ​។​ ​ក្រសួង​ធនធានទឹក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ១៖ ចាប់ពី​ថ្ងៃទី​២៦-២៩ ខែធ្នូ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន​មាន​ជាអាទិ៍​៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ប៉ៃលិន នឹងមាន​ធាតុអាកាស​ត្រជាក់​នាពេល​ព្រឹក​ដោយ​៖ * សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-១៩​អង្សា​សេ * សីតុណ្ហភាព​អតិបរមា មាន​ពី​២៧-៣០​អង្សា​សេ​ ២៖ បណ្តា​ខេត្ត​ដទៃ​ផ្សេងទៀត​ * សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២៤​អង្សា​សេ​ * សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣៣​អង្សា​សេ​