រឿងអាស្រូវ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ បន្ទាប់ពី​ភ័ស្តុតាង​ជាច្រើន​ត្រូវបាន​រកឃើញ !

ព្រឹត្តិការណ៍ថ្មីៗ
0
341
​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​ពីបទ​លាងលុយកខ្វក់ ដែលជា​ផ្នែក​មួយ​នៃ​ការបើក​ការស៊ើបអង្កេត​អំពី​ការបាត់បង់​ថវិការ​ម៉ាឡេស៊ី​។ ការលាង​លុយកខ្វក់​នោះ គឺ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការផ្ទេរ​ទឹកប្រាក់​១០,៣​លាន​ដុល្លារ​អាមេរិក​ពី​កញ្ចប់​ថវិការ​រដ្ឋ​ចូលទៅក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​របស់លោក​ណា​ជីប​។​ ​ថ្មីៗ​នេះ​មាន​របាយការណ៍​ថា លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​លួចលាក់​ទិញ​នាវា​ដ៏​ទំនើប​មួយ​ដែលមាន​តម្លៃ​រហូតដល់​ទៅ ២៥០​លាន​ដុល្លារ ។ ជុំវិញ​បញ្ហា​នេះ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​លោក លីម ក្វាន់​អេង (Lim Guan Eng) បង្ហាញ​ពី​ភាព​សោកស្តាយ​ចំពោះ​ទង្វើរ​របស់​អតីត​នាយករដ្ឋមន្ត្រី ទៅកាន់​ប្រជាជន​ម៉ាឡេស៊ី​ទាំងអស់​ក្រោយ​ពេលដែល​លោក​បាន​ចូល និង​បានឃើញ​នាវា​ដ៏​ទំនើប​មួយគ្រឿង ដែល​ត្រូវបាន​រឹបអូស​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើប អង្កេត​លើ​សំណុំរឿង​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់​។​ ​គួរ​បញ្ជាក់ដែរថា លោក ណា​ជីប រ៉ា​ហ្សា​ក់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​តុលាការ បន្ទាប់​មានការ​បែកធ្លាយ​នូវ​របាយការណ៍ មូលនិធិ 1MDB ត្រូវបាន​បង្កើតឡើង​ដោយ​លោក Najib កាលពី​ឆ្នាំ​២០០៩ ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ម៉ាឡេស៊ី ប៉ុន្តែ​ក្រោយមក​មាន​សេចក្តីរាយការណ៍​ថា លុយរាប់​ពាន់​លាន​ដុល្លារ​នៅក្នុង​នោះ ត្រូវបាន​កឹ​ប​កេង និង​ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ​។ លោក Najib បាន​ស្ថិតក្រោម​ការស៊ើបអង្កេត​ទាក់ទិន​នឹង​មូលនិធិ 1MDB ចាប់​តាំងតែ​ពី​លោក​បាន​ចាញ់ឆ្នោត​កាលពី​ខែឧសភា ប៉ុន្តែ​បាន​ច្រានចោល​ការចោទប្រកាន់​ទាំងអស់​។​ ​នៅក្រោយ​ការបោះឆ្នោត នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បច្ចុប្បន្ន​លោក មហា​ធា ម៉ូ​ហា​ម៉េ​ដ (Mahathir Mohamad) បាន​បង្កើន​ការប្រឹងប្រែង​ជាខ្លាំង ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។ កាលពី​ម្សិលមិញ​នេះ កប៉ាល់​ប្រណិត​តម្លៃ ២៥០​លាន​ដុល្លារ​មួយគ្រឿង ដែល​យកលុយ​លួច​ចេញពី​មូលនិធិ 1MBD ទៅ​ទិញ​នោះ ក៏​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រគល់​មកដល់​ដៃ​អាជ្ញាធរ​ម៉ាឡេស៊ី​វិញ​ផងដែរ​៕