អាមេរិក​បញ្ជូន​នាវា​ពិឃាត USS Carney ទៅកាន់​សមុទ្រ​ខ្មៅ ខណៈដែល​វត្តមាន​នាវាមុជទឹក​រុស្ស៊ី កំពុង​បង្ក​ការ​គម្រាមកំហែង​

ព្រឹត្តិការណ៍ថ្មីៗ
0
294
(​ទីក្រុង​មូ​ស្គូ​)៖ កង​នាវាចម្បាំង​ទី​៦ ប្រចាំ​កងទ័ពជើងទឹក​របស់​សហរដ្ឋអាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នាវា​ពិឃាត​សហរដ្ឋអាមេរិក USS Carney បានធ្វើ​ដំណើរ​ចូល​សមុទ្រ​ខ្មៅ​សម្រាប់​ប្រតិបត្តិការ​សន្តិសុខ​កង​ទ័ពជើងទឹក​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​បញ្ចេញ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា «​នាវា​ពិឃាត USS Carney ដែលជា​នាវា​បំពាក់​ដោយ​គ្រាប់​មី​ស៊ី​ល ស្ថិតក្នុង​ប្រភេទ Arleigh Burk-class បាន​ចូល​ទៅដល់​សមុទ្រ​ខ្មៅ កាលពី​ថ្ងៃទី​១២ ដើម្បី​ធ្វើ​ប្រតិបត្តិ​ការណ៍​សន្តិ​សុខក​ង​ទ័ពជើងទឹក និង​ពង្រឹង​លទ្ធភាព​ជាមួយ​សម្ព័ន្ធ​សម្ព័ន្ធមិត្ត និង​ដៃគូ នៅក្នុង​តំបន់​។ ប្រតិបត្តិការ​នាវា​នេះ​នៅក្នុង​សមុទ្រ​ខ្មៅ គឺ​មានន័យថា ជាការ​ពង្រឹង​សន្តិសុខ​សមុទ្រ និង​លទ្ធភាព​កងទ័ពជើងទឹក រួមបញ្ចូល​ទាំង​ការត្រៀមខ្លួន និង​លទ្ធភាព​កងទ័ពជើងទឹក​ជាមួយ​សម្ព័ន្ធមិត្ត​»​។​ ​លោក Tyson Young មេបញ្ជាការ​ប្រចាំ​នៅលើ​នា​ចា​ពិឃាត Carney បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការ​ថា ការមកដល់​នៃ​នាវាចម្បាំង​នៅក្នុង​សមុទ្រ​ខ្មៅ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុង​ការរក្សាសន្តិសុខ នៅក្នុង​តំបន់​។​ ​គួរ​កត់សម្គាល់ថា ថ្មីៗ​នេះ មេ​ប​ញ​ញ​ជាការ​ទ័ព​អាមេរិក​ម្នាក​បានលើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​វត្ត​មាននៃ​កងទ័ព​របស់​រុស្ស៊ី ទោះបីជា​ប្រមុខ​ការពារជាតិ​រុស្ស៊ី លោក ជី​ម ម៉ា​ទី​សបាន​លើកឡើងថា អាមេរិក​មិនមាន​ការព្រួយបារម្ភ​ចំពោះ​វត្តមាន​កងទ័ព​រុស្ស៊ី​ក៏ដោយ​។ មេបញ្ជាការ​រូបនោះ​បាន​និយាយថា វត្តមាន​នាវាមុជទឹក​រុស្ស៊ី​កំពុង​បង្ក​ហានិភ័យ​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ខាងជើង​។​ ​នាវា​ពិឃាត​នេះ​ធ្លាប់បាន​ធ្វើដំណើរ​ចូល​សមុទ្រ​ខ្មៅ​ម្តង​រួចហើយ កាលពី​ខែមករា ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ពជើងទឹក​អ៊ុយ​ក្រែ​ន​។ កាលពី​ខែឧសភា កង​នាវាចម្បាំង​មកពី​អង្គការ​ណា​តូ​បានធ្វើ​ដំណើរ​ចូល​សមុទ្រ​ខ្មៅ ដែល​មេបញ្ជាការ​កងទ័ពជើងទឹក​ប្រចាំ​នៅ​អង្គការ​ណា​តូ​បាន​ពិ​ពណ​នា​ថា​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​ស្ថិរភាព​នៅក្នុង​តំបន់​៕DNT-NEWS   ​