អ៊ីរ៉ង់​នឹង​លក់​ប្រេង និង​ឧស្ម័ន​ឡៃ​ឡុង​មក​ឲ្យ​អាស៊ី មុននឹង​ការធ្វើ​ជំនួញ​របស់ខ្លួន​ដាច់ខ្យល់ នៅ​ខែវិច្ឆិកា​ខាងមុខ​

ព្រឹត្តិការណ៍ថ្មីៗ
0
347
​អ៊ីរ៉ង់​កំពុងតែ​លក់​ប្រេង និង​ឧស្ម័ន​មក​ឲ្យ​អតិថិជន​នៅ​អាស៊ី ក្នុងតម្លៃ​ធូរៗ​ថ្លៃ មុននឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​ទៅនឹង​ការនាំ​ចូល​ប្រេង​របស់​អ៊ីរ៉ង់ នឹងត្រូវ​ចូល​ជា​ធរមាន​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ ដែល​បាន​រាយការណ៍ ដោយ​ដកស្រង់​ប្រភពពី​រដ្ឋ​មន្ត្រ​ក្រសួង​ប្រេង​របស់​ប្រទេស​នេះ​។​ ​ប្រភព​បាន​ពន្យល់ថា ការបញ្ចុះ​តម្លៃ​នេះ គឺជា​ផ្នែក​មួយ​នៃ​ទីផ្សា​ពិភពលោក ដែល​ត្រូវ​បានផ្តល់​ឲ្យ​ដោយ​អ្នក​នាំចេញ​ប្រេង ហើយ​ការលក់​ប្រេង​នេះ គឺធ្វើឡើង​ដោយ​អនុ​ឡោម​ទៅតាម​ច្បាប់​នៃ​ទីផ្សា​។​ ​កាលពី​ព្រឹក​ថ្ងៃនេះ ប្រធាន​ការ​យា​ល័យ​ប្រេង​ចិន និង​សហព័ន្ធ​ឧស្សាហកម្ម​គីមី​ចិន លោក Andrey Yu បាន​ប្រប់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​ថា ចិន​មិន​យកចិត្តទុកដាក់​ចំពោះ​ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​ទៅនឹង​អ៊ីរ៉ង់​នោះទេ ហើយ​ខ្លួន​នៅតែ​បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ដដែល​។​ ​លោក​និយាយថា «​វា​គឺជា​ទម្លាប់​មួយ​រវាង​អ៊ីរ៉ង់ និង​ចិន​ហើយ​មិន​មានអី​ដែល​ត្រូវ​ពាក់ព័ន្ធ​ទៅនឹង​អាមេរិក​នោះទេ​។ ប្រេង​ឧស្ម័ន និង​ការធ្វើ​ពាណិជ្ជកម្ម​មិនគួរ​ស្ថិតនៅ​ក្រោយ​ឥទ្ធិពល​របស់​អាមេរិក​តទៅទៀត​នោះទេ​»​។​ ​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​នេះ បានធ្វើ​ឡើង​ក្រោយ​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Blommberg ចំនួន ៣​ថ្ងៃ ដែល​បាន​រាយការណ៍​ថា ក្រុមហ៊ុន​ប្រេង​រដ្ឋ​អ៊ីរ៉ង់​បាន​បញ្ចុះតម្លៃ​ប្រេង​សម្រាប់​ការលក់​ប្រេង​នៅក្នុង​ខែកញ្ញា​មកកាន់​អាស៊ី ក្នុង​កម្រិត​ដ៏​ទាប​បំផុត ក្នុង​រយៈពេល ១៤​ឆ្នាំ​កន្លងទៅនេះ បើ​ធៀប​ទៅនឹង​តម្លៃ​ប្រេង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។​ ​សហភាព​អឺរ៉ុប​បាន​សន្យា​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​ទីក្រុង​តេ​អេ​រ៉ង់ តាមរយៈ​ការអនុវត្ត​ច្បាប់​ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​អឺរ៉ុប​មិន​គោរព​តាម​វិធានការ​របស់​អាមេរិក​ប្រឆាំងនឹង​អ៊ីរ៉ង់​។ យ៉ាងណាក៏ដោយ បន្ទាប់ពី​ទណ្ឌកម្ម​ជុំទីមួយ​របស់​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​បាន​ចូល​ជា​ធរមាន​កាលពី​សប្តាហ៍​មុន បណ​ញ​តា​ក្រុមហ៊ុន​ធំៗ​របស់​អ៊ឺរ៉ុប​ដូចជា​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​របស់​បារាំង គឺ​ក្រុមហ៊ុន​តូ​តា​ល់ និង​ក្រុមហ៊ុន​ផលិត​រថយន្ត Renault បាន​ព្យួរ​គម្រោង​វិនិយោគ​របស់ខ្លួន នៅក្នុង​ប្រទេស​អ៊ីរ៉ង់​៕DNT-NEWS