សហរដ្ឋអាមេរិក កំពុងអភិវឌ្ឍន៍​គ្រាប់​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សម្លេង សម្រាប់​ទសវត្ស​ក្រោយ​

ព្រឹត្តិការណ៍ថ្មីៗ
0
313
​សហរដ្ឋអាមេរិក​កំពុងតែធ្វើការ​អភិវឌ្ឍ​នូវ​គ្រាប់​មី​ស៊ី​ល ដែលមាន​ល្បឿន​លឿន​ជាង​សម្លេង ៥​ដង​នៃ​គ្រាប់​មី​ស៊ី​ល​ធម្មតា ជាមួយនឹង​បច្ចេកវិទ្យា​ជាន់ខ្ពស់​ដែល​ត្រូវបាន​គេ​រំពឹងថា​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​រយៈពេល ១០​ឆ្នាំ​ខាងមុខ​។​ ​លោក Mark Esper លេខាធិការ​ប្រចាំ​នៅ​ក្រសួងការពារជាតិ​អាមេរិក បាន​និយាយថា រដ្ឋបាល​លោក​ត្រាំ​បាន​បង្កើន​នូវ​គម្រោង​សម្រាប់​អាវុធ​ទំនើប ជា​ផ្នែក​មួយ​នៃ​គម្រោង​ទូលំទូលាយ ដើម្បី​ធ្វើ​ទំនើបកម្ម​ដល់​ឃ្លាំង​អាវុធ​របស់ខ្លួន នៅក្នុង​ទសវត្ស​ក្រោយ​។​ ​ថ្លែង​នៅក្នុង​ទីកន្លែង​ទទួលទាន​អាហារ​ពេលព្រឹក​មួយ នៅក្នុង​ក្រុម​អ្នកនិពន្ធ​ការពារជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក Mark Esper បាន​និយាយថា «​ភាពច្បាស់លាស់​នៃ​ការបាញ់​គ្រាប់​មី​ស៊ី​ល នៅ​កម្រិត​យុទ្ធសាស្ត្រ គឺជា​សមត្ថភាព​ដែល​យើង​ត្រូវតែ​ធានាថា យើង​មាន​ភាពរឹងមាំ​ជាងគេ នៅក្នុង​ជម្លោះ​នាពេល​អនាគត ហើយ​ខ្ញុំ​គិតថា​រឿង​ដែល​ពាក់ព័ន្ធ​នេះ គឺ​គ្រាប់​មី​ស៊ី​ល​មាន​ល្បឿន​ជាង​សម្លេង​»​។​ ​លោក Esper បាន​សង្កត់ធ្ងន់​ទៅលើ​ក្រុមការងារ​មុខងារ​ចម្រុះ ដែល​ទទួលខុស​ត្រូវចំ​ពោះ​ការអភិវឌ្ឍន៍​ជំនាន់​ថ្មី នៃ​គ្រាប់​មី​ស៊ី​ល​ដែល​អាច​បាញ់​បានច្បាស់លាស់ ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ថា កងទ័ព​ត្រូវតែ​ព​ន្លឿ​ន​ការងារ​បច្ចេកវិទ្យា​ល្បឿន​លឿន​ជាង​សម្លេង​នេះ​។ លោក​ក៏បាន​និយាយ​ផងដែរ​អំពី​ការវិនិយោគ​ទឹកប្រាក់​ចំនួន ១០​លាន​ដុល្លារ ទៅ​ឲ្យ​ក្រុមហ៊ុន Raytheon ដែល​អភិវឌ្ឍន៍​ឡាស៊ែរ ១០០​គីឡូវ៉ាត់ ដែល​នឹងត្រូវ​បំពាក់​នៅលើ​យា​យោធា​អាមេរិក​។​ ​សូម​រំឭកថា កាលពី​ខែ​មុន រដ្ឋបាល លោក​ដូ ណ​ល​ត្រាំ​ក៏បាន​ប្រកាស​ពី​បំណង​របស់ខ្លួន ក្នុងការ​កសាង​កងក​ម្លាំ​ង​អវកាស​សហរដ្ឋអាមេរិក ដែល​ត្រូវបាន​ជួប​ជាមួយ​កំហឹង​ដ៏​ខ្លាំងក្លា​ពី​សំណាក់​ចិន​។ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Mike Pence បានប្រកាស​ពី​ក្តីសង្ឃឹម ក្នុងការ​រក្សា​នូវ​គម្រោង​នេះ នៅត្រឹម​ឆ្នាំ ២០២០៕DNT-NEWS