មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន និង តាំង​បង្ហាញ​ទូរស័ព្ទដៃ​របស់ MEIZU ត្រូវ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស កម្ពុជា ហើយ​

បច្ចេកវិទ្យា
0
375
​ភ្នំពេញ​÷ មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន បាន​តាំង​បង្ហាញ​ទូរស័ព្ទដៃ​របស់ MEIZU ត្រូវ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៨ កាលពី​ព្រឹក​មិញ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​មន្នី​រ៉េត ផ្ទះ​លេខ E1-52 ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​ ​ក្នុងឱកាស​នេះ​លោក ឃូ​ន ហេង ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន MEIZU ប្រចាំ​ប្រទេស​កម្ពុជា​បាន​លើកឡើងថា ការបើក​សម្ភោ​ធ​មជ្ឈមណ្ឌល​សេវាកម្ម អតិថិជន និង​តាំង​បង្ហាញ​ទូរស័ព្ទដៃ​នៅថ្ងៃនេះ​ជាការ​បោះ​ជំ​ហ៊ាន​ថ្មី​មួយទៀត​របស់ MEIZU ក្នុង​ការផ្ដល់​ទំនុកចិត្ត​បន្ថែមទៀត ដល់ដៃ​គូរ​ពាណិជ្ជកម្ម អតិថិជន​ដែល​បាន​គាំទ្រ​ទូរស័ព្ទដៃ MEIZU ។ មជ្ឈមណ្ឌល​សេវាកម្ម​នេះ នឹង​ធ្លាប់​បើក​បំរើ​អតិថិជន យ៉ាង​កក់ក្ដៅ ជាមួយ​ពេលវេលា​ធ្វើការ ៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ចាប់ពី​ម៉ោង ០៨:០០​ព្រឹក ដល់​ម៉ោង ០៥:០០​ល្ងាច ។ បន្ថែម​ពីនេះ​ទៅទៀត​មជ្ឈមណ្ឌល​សេវាកម្ម និង​តាំង​បង្ហាញ​ទូរស័ព្ទដៃ​នេះ ក៏​ផ្ដល់ឱកាស​ដល់​អតិថិជន​ទូរ​ទៅធ្វើ​ការ​តេស្ត សាកល្បង និង​ទទួលបាន​បទ​ពី​សោធន៍​ថ្មី ពី​ទូរស័ព្ទ​សេរី​ថ្មី​បំផុត​របស់ MEIZU ផងដែរ ។​ ​ ជាមួយគ្នា​ដែរ ប្រធាន​ផ្នែក​លក់ ក៏បាន​ធ្វើ​បទ​បង្ហាញ​ផលិតផល​សេរី​ថ្មី MEIZU M15 Plus ដែលជា​ទូរស័ព្ទដៃ ដែលមាន​សមត្ថភាព​ខ្ពស់​ជាមួយ​អេក្រង់ Super Amoled ទំហំ ៥.៩៥ លាត​ពេញ​គែម​ត្រជាក់​ភ្នែក​កាមេរ៉ា​ភ្លោះ ១២ + ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល និង​មេ​រ៉ា​មុខ ២០ មេ​ហ្គា​ភិ​ច​ស៊ែ​ល Ram ៦GB ថ្ម​ខ្លាំង​រហូត​៣៥០០ mAh ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​អតិថិជន ក្រុមហ៊ុន បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​នាំយក​ទូរស័ព្ទដៃ​ស៊េរី​ថ្មី​ដែល​ពេញនិយម និង​សមត្ថភាព​ខ្ពស់ ជាមួយ​តម្លៃ​សមរម្យ​បំផុត​បន្ថែមទៀត សម្រាប់​បំពេញតម្រូវការ​អតិថិជន​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ ។​ ​ជា​ចុងក្រោយ​ក្រុមហ៊ុន សូម​ថ្លែង​អំណរ​អរគុណ​ដល់​អត​ថិ​ជន​របស់​MEIZU ទាំងអស់​ផង​ដែល​តែងតែបាន​គាំទ្រ​ដល់​ផលិតផល​របស់ខ្លួន​ក​ន្ល​ង​មក ៕