ជប៉ុន និង​ស្រីលង្កា​ឯកភាពគ្នា​បង្កើន​នូវ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​សមុទ្រ​រួមគ្នា ខណៈដែល​ចិន​កំពុងតែ​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់​

ព្រឹត្តិការណ៍ថ្មីៗ
0
300
​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Itsunori Onodera បានធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ស្រីលង្កា​។ ដំណើរ​ទស្ស​កិច្ច​នេះ​ត្រូវបាន​គេ​រំពឹងថា គឺ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​រវាង​ប្រទេស​ទាំងពីរ ខណៈដែល​កំពុងតែ​ពង្រីក​ឥទ្ធិពល និង​កំពុងតែ​វ៉ាងទី​នៅក្នុង​តំបន់​។ ដើម្បី​ស្វែងរក​នូវ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ ជប៉ុន​បាន​ជួយ​ស្រីលង្កា​ក្នុងការ​សាងសង់​គម្រោង​សេដ្ឋកិច្ច​ជាច្រើន​។​ ​ទន្ទឹមនេះ ប្រទេស​ជប៉ុន និង​ស្រីលង្កា​បាន​ឯកភាពគ្នា​បង្កើន​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ដែនសមុទ្រ នៅក្នុង​មហាសមុទ្រ​ឥណ្ឌា​។ អនុស្សារណ​យោគយល់​គ្នា​ត្រូវបាន​ធ្វើឡើង នៅក្នុង​កំឡុងពេល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន អ៊ី​ត​ស៊ុ​នូ​រី អូ​ណូ​ដេ​រ៉ា និង​ប្រធានាធិបតី​ស្រីលង្កា លោក Maithripala Sirisena​។ ក្នុងពេលដែល​មានការ​យោគយល់​គ្នា​នេះ ជប៉ុន​បាន​ប្តេជ្ញា​ថា នឹង​ជួយ​អភិវឌ្ឍន៍​នូវ​កងទ័ពជើងទឹក​ស្រីលង្កា​។ នេះ​គឺជា​ដំណើរការ​លើកទីមួយ​ហើយ​សម្រាប់​ជប៉ុន នៅក្នុង​ទឹកដី​ស្រីលង្កា​បែបនេះ​។​ ​រដ្ឋមន្ត្រី​ជប៉ុន​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច ក៏​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​នៅ​កំពង់ផែ Hambantota ដែល​ត្រូវបាន​សាងសង់ឡើង​ដោយ​ចិន នៅ​ភាគខាងត្បូង​ស្រីលង្កា ហើយ​ថែមទាំង​បានស្នើ​ឲ្យ​មានការ​បង្កើតឡើង​នូវ​កំពង់ផែ​ថ្មី​មួយ នៅក្នុង​ទីក្រុង Trincomalee ដែល​នឹងត្រូវ​អភិវឌ្ឍន៍​ដោយ​ជប៉ុន និង​ឥណ្ឌា​។​ ​ក្នុងពេល​ជាមួយគ្នានេះ នាវា​កងកម្លាំង​ការពារ​ដែនសមុទ្រ​ជប៉ុន Ikazuchi ក៏បាន​ទៅដល់​កំពង់ផែ Trincomalee ផងដែរ​។ នាវា​នេះ​ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ នៅក្នុង​ប្រទេស​ស្រីលង្កា​។ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្ស​កិច្ច​រយៈពេល ៣​ថ្ងៃ ក្រុម​នាវិក​គ្រោង​នឹងចូលរួម​នៅក្នុង​សកម្មភាព​ជាច្រើន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងទឹក​ជប៉ុន និង​ស្រីលង្កា​៕DNT-NEWS ​