ជន​មិន​ស្គាល់មុខ​បញ្ជូន​គ្រាប់បែក​ទៅកាន់​លោក​អូ​បា​ម៉ា លោកស្រី​ឃ្លី​ន​តុ​ន និង​ទូ​ទស្សន៍ CNN

ព្រឹត្តិការណ៍ថ្មីៗ
0
264
​អាជ្ញាធរ​អាមេរិក បាន​ទប់ស្កាត់​គ្រាប់បែក ដែលមាន​ជន​មិន​ស្គាល់​មុន​មានបំណង​បញ្ជូន​ទៅកាន់​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោកស្រី ហីល​ឡា​រី ឃ្លី​ន​តុ​ន រួមទាំង​ឥស្សរជន​នយោបាយ​សំខាន់ៗ​ផ្សេងទៀត ដែល​អាជ្ញាធរ​កំពុងបើក​ការស៊ើបអង្កេត​លើ​ករណីនេះ​។​ ​បន្ថែម​លើសពីនេះ​ទៀត ប្រភព​មួយចំនួន​បាន​ប្រាប់ CNN ថា កញ្ចប់​យ​សង្ស័យ​នោះ មានបំណង​សំដៅ​រក​លោកស្រី Maxine Waters មកពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលី​ហ្វូ​ញា​។​ ​កាលពី​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ប្រភព​ពង្រឹង​ផ្លូវច្បាប់​ចំនួន ២​បាន​ប្រាប់ CNN ថា មន្ត្រី​កំពុង​ព្យាយាម​ធ្វើការ​តាមដាន​កញ្ចប់ ដែល​សម្តៅ​ទៅរក​អតីត​អនុ​ប្រធានាធិបតី លោក Joe Biden ដែល​កំពុង​ត្រូវបាន​សង្ស័យ​។​ ​លោក Bryan Paamann ជាទី​ភ្នាក់ងារ​ពិសេស​របស់​ទីភ្នាក់ងារ​ស៊ើប​ការសម្ងាត់​ទទួលបន្ទុក​ផ្នែក​ប្រឆាំង​ភេរវកម្ម នៅ​ទីក្រុង​ញូវយ៉ក​បាន​និយាយថា ឧបករណ៍​ទាំងនេះ​ហាក់ដូចជា​គ្រាប់បែក​បំពង់​។ មន្ត្រី​អនុវត្ត​ច្បាប់​មួយ​បាន​ប្រាប់ CNN ថា ការពិនិត្យ​ដំបូង​នៃ​ឧបករណ៍​ទាំងអស់​បង្ហាញថា ពួកវា​ត្រូវបាន​រចនា​ឡើង​ស្រដៀង​គ្នា​។ យ៉ាងហោចណាស់​មាន​ឧបករណ៍​មួយ​ដែល​បង្ហាញថា​មាន​ផ្ទុក​នូវ​សារធាតុ​ផ្ទុះ រួមមាន​កញ្ចក់​រឹង​ផងដែរ​។​ ​ប្រភព​ការពង្រឹង​ផ្លូវច្បាប់​បាន​និយាយថា ឧបករណ៍​ដែល​រកឃើញ​នៅក្នុង​ប្រអប់​សំបុត្រ​ដែល​ផ្ញើ​ទៅកាន់​ស្ថានីយ៍ CNN នៅក្នុង​មជ្ឈមណ្ឌល Time Warner គឺ​ស្រដៀង​គ្នា​ទៅនឹង​អាស័យដ្ឋាន​របស់លោក​អូ​បា​ម៉ា លោកស្រី​គ្លី​ន​តុ​ន និង​អ្នកវិនិយោគ​មហាសេដ្ឋី លោក George Soros ដែល​ត្រូវបាន​រកឃើញ​កាលពីដើម​សប្តាហ៍​នេះ​។ ប្រភព​នៃ​ការពង្រឹង​ច្បាប់​បាន​និយាយថា​កញ្ចប់ ដែល​បញ្ជូនទៅឱ្យ​លោក Brennan ត្រូវបាន​បញ្ជូន​ដោយ​អ្នករត់​សំបុត្រ​៕