ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​បានធ្វើការ​ថ្កោលទោស​វិស័យ​សុខាភិបាល​នៅក្នុង​ប្រទេស​របស់លោក​

ព្រឹត្តិការណ៍ថ្មីៗ
0
316
(​ទីក្រុង​សេ​អ៊ូ​ល​)៖ ប្រមុខ​ដឹកនាំ​កុ​រ៉េ​ខាងជើង លោក គីម ជុង​អ៊ុន​បានធ្វើការ​រិះគន់​ចំពោះ​សេវា​សុខាភិបាល​របស់លោក​កាលពី​ថ្ងៃទី​២១ សីហា​ម្សិលមិញ​នេះ ដោយបាន​ហៅថា អសកម្ម និង​គ្មាន​ទំនួល​ខុសត្រូវ​។​ ​ប្រទេស​កូរ៉េខាងជើង ដែលជា​ប្រទេស​ក្រីក្រ និង​ស្ថិតនៅក្នុង​ភាព​ឯកោ បាននិងកំពុង​តែ​ជួប​នូវ​ភាពខ្វះ​ខាង​ផ្នែក​ស្បៀងអាហារ និង​បញ្ហា​សេវា​សុខភាព​យ៉ាងខ្លាំង​។ នេះ​បើតាម​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​។ មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង មានការ​ខ្វះខាត​ថ្នាំពេទ្យ ឧស​បករ ហើយ​សម្បូរ​ទៅដោយ​បុគ្គលិក​ចុះ​ហាត់​ការ​ថែម​ទៀតផង​។​ ​ខណៈពេលដែល​ទីក្រុង​ព្យុងយ៉ាង​បានប្រកាស​ជា​ទៀងទាត់​នូវ​បំណងប្រាថ្នា​របស់ខ្លួន ក្នុងការ​ផ្គត់ផ្គង់​ប្រជាជន​របស់ខ្លួន​ឱ្យមាន​ជីវិត​ប្រសើរ​ជាង​មុន លោក​គីម ជុង​អ៊ុន​បាន​ថ្កោលទោស​ទៅលើ​ប្រព័ន្ធ​សេវា​សុខាភិបាល​របស់លោក​យ៉ាងខ្លាំង នៅក្នុង​ដំណើរ​ទស្ស​កិច្ច​របស់លោក ទៅកាន់​រោងចក្រ​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ​។​ ​លោក​ជុង​អ៊ុន​បាន​និយាយថា «​វិស័យ​មួយចំនួន មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​វិស័យ​សុខាភិបាល​សាធារណៈ​មិនដែល​ធ្វើ​បានល្អ​ដូច្នេះ​ទេ ហើយ​កាន់តែ​អវិជ្ជមាន​»​។ លោក​បាន​បន្ថែមថា «​មិនមាន​កន្លែង​ណាមួយ ដែល​វិស័យ​សុខាភិបាល​ធ្វើបាន​ល្អ​នោះទេ និយាយ​ជារួម មិនមាន​ការធ្វើ​ទំនើបកម្ម​លើ​សម្ភារៈ​នោះទេ​»​។​ ​យោងតាម គីម ជុង​អ៊ុន គណបក្ស​ពលករ​ដែល​កំពុងកាន់​អំណាច​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​ក្នុងការ​កែលម្អ​សេវាកម្ម​សុខភាព ប៉ុន្តែ​មន្ត្រី​គឺ​អសកម្ម និង​ពុំមាន​ទំនួល​ខុសត្រូវ​នៅក្នុង​រឿងនេះ​។​ ​យោងតាម​របាយការណ៍​ពី​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹងថា ប្រជាជន​កូរ៉េខាងជើង ១០​លាន​នាក់ ក្នុងចំណោម​ប្រជា​ជាន​សរុប​ជាង ២៥​លាន​នាក់ កំពុងតែ​ស្ថិតនៅក្នុង​ភាពអត់ឃ្លាន​។ កុមារ​រាប់លាន​នាក់​កំពុងតែ​ខ្វះ​អាហារូបត្ថម្ភ​។ ទន្ទឹមនេះ កាលពី​ដើមខែ​នេះ អង្គការសហប្រជាជាតិ​បាន​បោះឆ្នោត​អនុម័ត​លើ​ការអនុញ្ញាត​ឲ្យ​មានការ​បើ​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​ទីទាល់ក្រ ដោយសារ​យកលុយ​ធ្វើ​មី​ស៊ី​ល​មួយ​នេះ ជាជាង​យកលុយ​ទៅ​ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​។​ ​ការធ្លាក់​ខ្លួន​ដុនដាប​របស់​ប្រជាជន​កុ​រ៉េ​ខាងជើង​បែបនេះ គឺ​ដោយសារតែ​ប្រទេស​នេះ ត្រូវបាន​អង្គការ​ជំនួយ​មនុស្ស​កាត់​ផ្តាច់ជំនួយ និង​ការរង​ទណ្ឌកម្ម​បិទ​ការនាំចេញ​វាយ​ណ​ភណ្ឌ​របស់​ប្រទេស​នេះ កាលពី​ឆ្នាំមុន ខណៈដែល​ប្រទេស​នេះ​វក់​បាញ់​មី​ស៊ី​ល​ស្ទើរតែ​រៀងរាល់​សប្តាហ៍​៕DNT-NEWS ​