តើ​អតីតមន្ត្រី​ជាន់ខ្ពស់នៃអតីត​គណ​បក្ស​សង្គ្រោះ​ជាតិ អាច​ស្ថិត​ក្នុងចំណោម​មនុស្ស​ទាំង​១២​នាក់​ដែល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​ស្នើ​លើកលែងទោស​ដែរ​ឫ​យ៉ាងណា ?

ព្រឹត្តិការណ៍ថ្មីៗ
0
347
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​សម្តេច​មានបំណង​នឹង​ដោះលែង​មនុស្ស​ចំនួន ១២ នាក់​ទៀត នៅពេល​ខាងមុខនេះ ។​ក៏ប៉ុន្តែ​ប្រសិនបើ​នៅតែមាន​មនុស្ស​ដែរ​និយាយថា​រាជរដ្ឋាភិបាល​ដោះលែង​អ្នក​ទាំងនោះ​ដោយសារតែ​ការកៀបសង្កត់​ពី​បរទេស នោះ ការលើកលែងទោស​ដល់​ទណ្ឌិត​ទាំង​១២​នាក់ អាច​នឹង​ប្រែប្រួល​វិញ ។​ ​ការប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១២​កើត ខែស្រាព​ណ៍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​ដែល​សម្តេច​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ចំនួន​១៧,៥០៣​នាក់ មកពី​រោងចក្រ សហ​គ្រា​ចំនួន​១២ នៅក្នុង​ខេត្តកណ្តាល​។​ ​សម្តេច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា​រាជរដ្ឋាភិបាល​មាន​គម្រោង​លើកលែងទោស​ចំពោះ​មនុស្ស​១២​នាក់​ជ្សេ​ង​ទៀត​ដែល​អ្នក​ទាំងអស់​នោះបាន ធ្វើលិខិត​សុំទោស​រាជរដ្ឋាភិបាល​រួចហើយ ។ ប៉ុន្តែ​ប្រសិន​ជាមាន​អ្នក​ណាមួយ​និយាយថា “​ខ្ញុំ​ត្រូវ​រង​ការគាបសង្កត់​ពី​អន្តរជាតិ​ទើប​ដោះលែង​នោះ​ខ្ញុំ​នឹង រក្សាទុក​អ្នក​ទាំងនោះ​នៅ​ក្នុ​ងេ​ពន្ធនាគារ​បន្តទៀត ។ ដើម្បី​ទុក​ឲ្យ​អ្នក​ដែល​ជាប់ទោស​នោះ​ធ្វើការ​ថ្កោលទោស​ចំពោះ​អ្នក​ដែល​និយាយថា​បរទេស​កៀប សង្កត់ កម្ពុជា​ទើបបានជា​សម្ដេច​ហ៊ុនសែន​ដោះលែង ។ ​សម្តេច ហ៊ុន សែន ពន្យល់​ហេតុផល​ថា ការលើកឡើង​បែបនេះ មិនមែន​រឹតត្បិត ឬ​បិទមាត់​ពួកគេ មិន​ឲ្យ​បញ្ចេញមតិ​នោះទេ តែ​ពួកគេ ក៏ត្រូវ​គិតពី​សិទ្ធិរ​សប់​អ្នកដទៃ​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល បន្ថែមថា ការបញ្ចេញមតិ មិនត្រូវ​ប៉ះពាល់​ដល់​អ្នកណា​ម្នា​ក់ឡើ​យ​។ ​ប៉ុន្មាន​ថ្ងៃនេះ មាន​មនុស្ស​មួយចំនួន ត្រូវបាន​ដោះលែង​ជា​បន្តបន្ទាប់ ដែល​រួមមាន លោក គឹម សុខ អ្នកវិភាគ​នយោបាយ លោកស្រី ទេព វ​ន្នី សកម្មជន​បឹងកក់ រួមទាំង​អតីត​អ្នកកាសែត​នៃ​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​ទៀត គឺ​លោក អ៊ួ​ន ឈិន និង​លោក យាង សុជា​មេត្តា​។ ក្នុងចំណោម​អ្នក​ចេញពី​ពន្ធនាគារ​ទាំងនោះ មានតែ​លោក គឹម សុខ ប៉ុណ្ណោះ ដែល​នៅតែ​ហ៊ាន​និយាយ​ខ្លាំងៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​ ​ទោះជា​ប្រមុខ​រដ្ឋាភិបាល មិន​ប្រាប់​ឲ្យ​ច្បាស់​ក្តី ប៉ុន្តែ គេ សង្ស័យថា មនុស្ស​១២​នោះ ប្រហែលជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក មា​ជ សុវណ្ណារ៉ា និង​អតីត​សកម្មជន​នាក់​ទៀត ឬក៏​អាចមាន​ទាំង​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ថា​បាន​។​ ​សូមបញ្ជាក់ថា ការប្រកាស​អំពី​គម្រោង​ស្នើ​លើកលែងទោស​ទ្រង់ទ្រាយ​ធំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ដោះលែង អ្នកវិភាគ​នយោបាយ សកម្មជន​ដីធ្លី រួមទាំង អតីត​អ្នកសារព័ត៌មាន ដែល​ត្រូវ​ចាប់ខ្លួន​ក្នុងពេល​ប្រព្រឹត្ត​បទល្មើស កាលពី​អំឡុង​ឆ្នាំ​២០១៦ និង​២០១៧ កន្លងទៅនេះ ជា​បន្តបន្ទាប់ ក្រោយពេល​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦៕ ​