លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា សម្តែង​ការសោកស្តាយ​ដែល​អង្គទូត​០៩ អវត្តមាន​

ព្រឹត្តិការណ៍ថ្មីៗ
0
338
​នៅ​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ព្រឹក​មិញ​នេះ រដ្ឋសភា​កម្ពុជា បាន​បើក​សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភា​និតិ​កាល​ទី​៦ ក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី​។ ​ការបើក​សម័យប្រជុំរ​ដ្ឋ​សភា​លើកដំបូង​របស់​កម្ពុជា​អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​៥​ខែកញ្ញា​ឆ្នាំ​២០១៨​អង្គទូត​ជាង​៣១​រូប​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ដែល​ក្នុងនោះ​០៩ រូប បាន​អវត្តមាន​។​ ​តំណាង​ទូត​ដែល​មិន​ចូល​គឺ អាមេរិក កាណាដា បារាំង អង់គ្លេស អាឡឺម៉ង់ អូស្ត្រាលី ស៊ុយអែត ប៊ុលហ្គារី និង​ទូត​សហភាព​អ៊ឺរ៉ុប​។​បើតាម លោក ឡេង ប៉េងឡុង តំណាង​អង្គទូត​និង​តំណាង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដែល​មិន​ចូលរួម​ការប្រជុំ​សភា​នា​ថ្ងៃ​ពុធ​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​អវត្តមាន​របស់ខ្លួន​ទេ ខណៈ​ឯកអគ្គរដ្ឋទូត​ខ្លះ​កំពុង​ប្រជុំ​នៅក្រៅ​ប្រទេស​។​ ​ជុំវិញ​បញ្ហា​នេះ​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​សម្តែង​ការសោកស្តាយ​ដែល​បណ្តា​អង្គទូត​លោកខាងលិច​មួយចំនួន បាន​វាយតម្លៃ​ខុស​លើ​កម្ពុជា ជុំវិញ​ការបោះឆ្នោត​កន្លងមក ។ លទ្ធផល​នៃ​ការបោះឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំង​១២៥​អាសនៈ​។​ «​បើតាម​ខ្ញុំ​យល់​លោក​ខាង​បាន​វាយតម្លៃ​មិនបាន​ត្រឹមត្រូវ​ទេ ចំពោះ​ស្ថានការណ៍​កម្ពុជា ហើយ​បើសិនជា​ចង់​ឲ្យ​កម្ពុជា​ធ្វើ​ដូច​លោកខាងលិច គឺថា​មិនអាច​ធ្វើបាន​ដូច​ភ្លាមៗ​បានទេ ពីព្រោះថា​កម្ពុជា​គ្មាន​ប្រពៃណី​ដូច​លោកខាងលិច​ទេ​។ ដូច្នេះ​យើង​ខំ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​បាន​ប៉ុណ្ណឹង [​លោកខាងលិច​] គួរតែ​អបអរ​។ ដូច្នេះ​យើង​មានការ​សោកស្ដាយ​ដែរ ចំពោះ​ការមិន​ចូលរួម​របស់​ទូត​ទាំងនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឡេង ប៉េងឡុង​។​ ​គួរ​បញ្ជាក់ដែរថា ក្រោយពី​រដ្ឋសភា បានប្រកាស​សុពលភាព​រួចមក តំណាងរាស្ត្រ​ដែល​ជាប់ឆ្នោត​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​១២៥​រូប បាន​ចូលក្នុង​ព្រះបរមរាជវាំង នៅ​រសៀល​ថ្ងៃទី​៥ កញ្ញា​នេះ​ដើម្បី​ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​មហាក្សត្រ​ខ្មែរ​មុននឹង​ចាប់ផ្តើម​បំពេញការងារ​របស់ខ្លួន​។ ដោយឡែក​សម្រាប់​ថ្ងៃ​បន្ទាប់​វិញ ពោលគឺ​ថ្ងៃទី​០៦ ខែកញ្ញា រដ្ឋសភា​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​៕