ស្ថានទូត​រុស្ស៊ី​៖ នាវា​របស់​រុស្ស៊ី​នៅ​ដែនសមុទ្រ​គឺធ្វើឡើង​ទៅតាម​បទដ្ឋាន​អន្តរជាតិ​តែប៉ុណ្ណោះ មិន​បង្ក​ការ​គម្រាមកំហែង​ដល់​អង់គ្លេស​នោះទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
364
​យោងតាម​កងទ័ពជើងទឹក​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា នាវាចម្បាំង​របស់​ចក្រ​ភព​អង់គ្លេស​បាន​តាមដាន​មើល​លើ​សកម្មភាព​របស់​នាវា​ចម្បាំង​រុស្ស៊ី​យ៉ាង​ខ្ជាប់ខ្ជួន ខណៈដែល​នាវា​នោះបាន​ធ្វើដំណើរ​នៅក្នុង​ដែនទឹក​ជិត​ចក្រភព​អង់គ្លេស​។​ ​យោងតាម​សារព័ត៌មាន​រ៉​យ​ទ័​រ នាវា​ប្រឆាំង​គ្រាប់​មី​ស៊ីន HMS Hurworth ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​កំង់​ផែ Portmouth កំពុងតែធ្វើការ​តាមដាន​នាវាចម្បាំង​របស់​រុស្ស៊ី Admiral Makarov យ៉ាង​ជាប់លាប់ ខណៈដែល​វា​បានធ្វើ​ដំណើរ​ឆ្លង​តា​ត់​បណ្តាញ​ប៉ុស្តិ៍​ចក្រភព​អង់គ្លេស​។ ការតាមដាន​របស់​ច​ក្រ​ភព​អង់គ្លេស​នេះ ទំនងជា​នឹងត្រូវ​ចំណាយពេល​អស់រ​យៈ​ពេល ៤៨​ម៉ោង​។​ ​សេចក្តីថ្លែងការណ៍​រប​ស់​កងទ័ពជើងទឹក​បាន​អង់គ្លេស​កត់សម្គាល់ថា កងទ័ពជើងទឹក​ចក្រ​ភព​អង់គ្លេស​ក៏បាន​បញ្ជូន​កង​ឧទ្ធម្ភាគចក្រ​ឆ្មាព្រៃ HMA2 ចេញពី​កងកម្លាំង​អាកាស​ប្រចាំ​នៅក្នុង​កងទ័ពជើងទឹក​លេខ ៨១៥​ដែលមាន​មូលដ្ឋាន​នៅ Yeovilton ដើម្បី​អមដំណើរ​នាវា HMS នៅក្នុង​បេសកកម្ម​របស់ខ្លួន​។​ ​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា សកម្មភាព​របស់​ក្រុម​ឆ្មាព្រៃ​ចក្រភព​អង់គ្លេស គឺ​ដើម្បី​តាមដាន​មើល​សកម្មភាព​របស់​នា​វា​រុស្ស៊ី ដែល​ចូល​ដែនទឹក​ស្ថិតនៅ​ជិត​ចក្រភព​អង់គ្លេស​។​ ​សេចក្តីថ្លែងការណ៍​ក៏បាន​បន្ថែមថា ខ្លួន​បាន​បញ្ជូន​នាវា​ល្បាត HMS Mersey នាវា​ពិឃាត HMS Diamond និង​នាវាចម្បាំង Montrose ដើម្បី​ឃ្លាំមើល​នាវា​រុស្ស៊ី​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ចក្រភព​អង់គ្លេស​។​ ​ធ្វើ​សេចក្តីថ្លែងការណ៍​ឆ្លើយតប​ទៅនឹង​ការលើកឡើង​បែបនេះ មន្ត្រី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​ទីក្រុង​ឡុង​បាន​និយាយថា នាវាច​ម្ពាំ​ង​របស់​រុស្ស៊ី គឺ​ធ្វើ​សកម្មភាព​ដោយ​អនុ​ឡោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ​តែប៉ុណ្ណោះ ហើយក៏​មិនបាន​បង្ក​ការ​គម្រាមកំហែង​ដល់​ចក្រភព​អង់គ្លេស​នោះឡើយ​។​ ​របាយការណ៍​របស់​ស​ភា​ចក្រភព​អង់គ្លេស​បាន​និយាយថា «​ចក្រភព​អង់គ្លេស​បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ល្បាត​នៅក្នុង​ដែនទឹក​ភាគ​ខាងជើង​របស់ខ្លួន ចាប់តាំងពី​បានអនុម័ត​លើ​វិធានការ​របស់ខ្លួន​មក ក្នុងនោះ​មានដូចជា ដំណោះស្រាយ​នូវ​ការកើនឡើង​សកម្មភាព​នាវាមុជទឹក​រុស្ស៊ី​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិច​ខាងជើង ដើម្បី​ការពារ​កងទ័ព និង​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់ និង​ការការពារ​ខ្សែបន្ទាត់​នៃ​ទំនាក់ទំនង​នៅលើ​ផ្ទៃសមុទ្រ​»៕DNT-NEWS