OPPO F9 សមត្ថភាព​មិនធម្មតា ហើយ​តម្លៃ​ក៏​សមរម្យ​!

បច្ចេកវិទ្យា
0
356
បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​ក្នុង​ទីផ្សារ​សម្រាប់​ការលក់​ម៉ូ​ដែល OPPO F7 កាលពីដើមឆ្នាំ ក៏ដូចជា​ការធ្វើ​ឲ្យ​ពិភព​ស្មា​ត​ហ្វូ​ន​មានការ​ភ្ញាក់ផ្អើល​អំពី​ស្មា​ត​ហ្វូ​ន​កំពូល​របស់ខ្លួន​រួចមក នៅ​ថ្ងៃទី 24 ខែសីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន OPPO ក៏បាន​ធ្វើការ​ប្រកាស​ស​ម្ពោ​ធ​ជា​ផ្លូវការ​នូវ​អាវុធ​ថ្មី​របស់ខ្លួន នៅ​សាល​កោះ​ពេជ្រ City Hall ដែល​វា​មាន​ឈ្មោះថា OPPO F9​។​ ​ក្នុង​កម្មវិធី​សម្ពោធ​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់ តារា​ល្បីៗ ដូចជា អ្នកនាង​ពេជ្រ សោភា លោក Step កញ្ញា រ៉េត ស៊ូ​ហ្សា​ណា លោក​ជា វណ្ណា​រិ​ទ្ធ កញ្ញា​ហ៊ិ​ន ចន្ទ​និ​រ័ត្ន អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី លោក ហៃ ប៉ោ​ហុង រួមជាមួយ​ដៃគូ​ពាណិជ្ជកម្ម និង​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ជាច្រើន​រយ​នាក់​។ ការដាក់ចេញ​នូវ​ម៉ូ​ដែល OPPO F9​នេះ ក្រុមហ៊ុន​រំពឹងថា​វា​នឹង​អាចបំពេញ​នូវ​តម្រូវការ​របស់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​បាន ដោយ​វា​បានធ្វើការ upgrade នូវ​ចំណុច​ធំៗ​មួយចំនួន ដូចជា​៖ ផ្នែក​អេក្រង់ ការ​សាក​ថ្ម និង​រចនាបថ​រូបរាង​ខាងក្រៅ​។ F9 ប្រើប្រាស់​នូវ​ការ​រចនា​អេក្រង់​បែប​ថ្មី​រាង​តំណក់ទឹក​មុនគេ ដែល​OPPO ហៅ​វា​ថា Water Drop Screen ដែល​វា​ធ្វើ​ឲ្យ​ផ្ទៃ​នៃ​អេក្រង់​កាន់​ធំ និង​លាត​ពេញ​។ វា​មាន​ទំហំ 6.3 អ៊ី​ញ កម្រិត​បង្ហាញ FULL HD+ ដែលមាន​ដង់ស៊ីតេ 409ppi រួមជាមួយ​សមាមាត្រ​នៃ​តួខ្លួន 19.5:9​។ ចំណែកឯ​កម្លាំង​ម៉ាស៊ីន​វិញ F9 ប្រើប្រាស់​នូវ Chip MTK P60 GPU Mali G72, CPU Octa-Core 2.0GHz ភ្ជាប់​ជាមួយ RAM​ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ 64GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 ដែលជា system ចុងក្រោយ​របស់ OPPO ដើរ​លើ Android 8.1​។ បើ​និយាយ​ពី​កម្លាំង​ថ្ម​វិញ OPPO F9​មាន​ថាមពល​ថ្ម​3500mAh ទ្រទ្រង់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC ដែល OPPO បាន​អះអាងថា សាក​ថ្ម 5 នាទី និយាយ​ទូរស័ព្ទ​បាន 2 ម៉ោង ជាងនេះទៅទៀត វា​ជា​បច្ចេកវិទ្យា​ដែលមាន​សុវត្ថិភាព​ក្នុងការ​សាក​ថ្ម​ជាងគេ​ផងដែរ​។​ OPPO F9​ត្រូវបាន​រចនា​ឡើងជា​លក្ខណៈ​ពណ៌​ប្រដេញ​(Gradient) ដ៏​ស្រស់ស្អាត នៅពេលដែល​វា​ចាំង​នឹង​ពន្លឺ យើង​នឹង​ឃើញ​នូវ​ក្រឡា​រាង​ស្រទាប់ផ្កា​ដ៏​ផូរផង់​នៅលើ​ផ្នែក​ក្រោយ​នៃ​ទូរស័ព្ទ​។ វា​មាន​ពីរ​ពណ៌​សម្រាប់​ឲ្យ​លោកអ្នក​ធ្វើការ​ជ្រើសរើស ក្នុងនោះ​មានដូចជា ពណ៌​ក្រហម (Sunrise Red) និង​ពណ៌​ខៀវ (Twilight Blue)​។ OPPO F9 នឹង​បើក​ឲ្យ​ធ្វើការ​កុម្ម៉ង់​ទិញ​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​២៥ សីហា រហូតដល់​ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2018 នេះ ហើយ​អតិថិជន​នឹង​ទទួលបាន​នូវ​កាដូរ​ជាច្រើន​ដូចជា កាបូបស្ពាយ​ខ្នង ជើង​ទម្រ​ទូរស័ព្ទ កាស​ធំ Headphone និង​ស៊ីម​កាត​Smart លេខ​ពិសេស​1 ដែល​ភ្ជាប់​គម្រោង​ធំ​ហ្មង៎ 12 សប្តាហ៍​។ ហើយ​នៅ​ថ្ងៃទី 6 ខែកញ្ញា ជា​ថ្ងៃ​នៃ​ការបើក​លក់​ដំបូង ក៏ដូចជា​ថ្ងៃ​ដែល​អតិថិជន​អាចមក​ទទួលយក​ទូរស័ព្ទ​ដែល​ខ្លួន​បានធ្វើការ​កុម្ម៉ង់​នៅតាម​ហាង​។ ចំពោះ​តម្លៃ​វិញ OPPO F9​មានតម្លៃ​ត្រឹមតែ 339 ដុល្លារ​តែប៉ុណ្ណោះ​។ តម្លៃ​ប៉ុណ្ណឹង ហើយ​មាន​លក្ខណៈពិសេស​បែប​ហ្នឹង វា​ល្មម​នឹង​ទិញ​ប្រើ​ហើយ​៕