OPPO Reno មិន​ត្រឹម​តែមាន​បច្ចេកវិទ្យា​ទំនើប​នឹង​ទាន់សម័យ​នោះទេ សូម្បីតែ Logo ​ក៏​កប់​ស៊េរី​ដែរ !

បច្ចេកវិទ្យា
0
306
​កាលពីពេល​កន្លងទៅនេះ ប្រិយមិត្ត​ពិតជា​បានទទួល​ជ្រាប​ហើយ​អំពី​ព័ត៌មាន​នៃ​ការប្រកាស​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដែល​បានធ្វើការ Upgrade បច្ចេកវិទ្យា​របស់ខ្លួន​ដែលមាន​កម្រិត 60X នៃ Digital Zoom លើសពី​ការរំពឹងទុក ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ជាពិសេស​បច្ចេកវិទ្យា Zoom ដ៏​មហិមា​នេះ​រួមទាំង​កា​រវិ​ឌ្ឍ​ន៍​មុខងារ​ជាច្រើន​ផ្សេងទៀត បានធ្វើ​ឲ្យ​ហ្វេ​នៗ​ជាច្រើន​រំជួលចិត្ត​ចង់​ប្រើប្រាស់​យ៉ាងខ្លាំង ។​ ....​នៅ​មិនទាន់​អស់​នោះទេ ... ថ្ងៃនេះ​តាមរយ​:​រូបភាព​វីដេអូ​នៃ​ការផ្លាស់ប្តូរ Logo ថ្មី​របស់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ពិតជា​ឡូយ​ខ្លាំងណាស់ ! ហើយ​ការផ្លាស់ប្តូរ Logo ថ្មី​នេះ ស្រប​ពេលដែល​ពួកគេ​បាន​ត្រៀម​បញ្ចេញ​នូវ​ផលិតផល​ថ្មី​ចុងក្រោយ​របស់ខ្លួន​នោះ​គឺ OPPO Reno នៅលើ​ទីផ្សារ​អាស៊ី​ផងដែរ ។​ យោងតាម​រូបភាព វីដេអូ​នៅលើ Page ផ្លូវការ​របស់ OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា​ឆ្នាំ​២០១៩​គឺជា​ការចាប់ផ្តើម​ទសវត្សរ៍​ទី​2​នៃ​ដំណើរការ​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន OPPO ។ សម្រាប់ Logo OPPO ពីមុន​មាន Font អក្សរ​រាង​ស្លី​ម​បន្តិច ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ Logo OPPO ថ្មី បាន​រចនា​ចេញ​មកជា Font អក្សរ​មូល មាន​លក្ខណៈសាមញ្ញ និង ងាយស្រួល​ចំណាំ ។ ប៉ុន្តែ​អ្វីដែល​កាន់តែ​ទាក់ទាញ​ជាងនេះទៀត​នោះ គឺ​វីដេអូ​ផ្លាស់ប្តូរ Logo OPPO ស៊េរី​ថ្មី​នេះ បាន​បង្កប់​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន OPPO ក្នុងការ​ច្របាច់​ប​ញ្ជូ​ល​គ្នា​នៃ​វប្បធម៌​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ពី​ក្រុមមនុស្ស​គ្រប់​ជាតិ​សាសន៍ ដែល​បានបង្ហាញ​ពី​ភាព​រីករាយ​របស់​ពួកគេ​នៅក្នុង​វីដេអូ​នោះ​ផងដែរ​។ លើសពីនេះទៅទៀត​ក្រុមហ៊ុន OPPO បាន​ឲ្យ​ដឹងថា​ទៅ​ថ្ងៃ​អនាគត​ពួកគេ​នឹង​បន្ត​បោះជំហាន​របស់ខ្លួន​ទៅរក​ទីផ្សារ​សកល​ភាវរូប​នីយកម្ម ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​មាន​ភាព​បន្ស៊ី​គ្នា​ជាមួយនឹង​ផលិតផល​ថ្មីៗ​របស់ខ្លួន ដូចជា​ស៊េរី Reno ជាដើម ដូច្នេះ​តទៅ​ថ្ងៃ​ខាងមុខ​ផលិតផល​ថ្មី​របស់ OPPO ទាំងអស់ នឹង​មក​ជាមួយនឹង Logo OPPO ថ្មី​ជា​ទម្រង់​អក្សរ​មូល​ទាំងអស់ ដូចគ្នា​។ ​មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន OPPO បាន​អះអាង​ទៀតថា​ខ្លួន​នឹង​ពង្រីក​សហគ្រាស​របស់ខ្លួន​ឲ្យ​កាន់តែ​អស្ចារ្យ​បន្ថែមទៀត ក្នុងការ​បង្កើត Brand Image ឲ្យ​កាន់តែ​ទាក់ទាញ​ជាង​មុន ដូច​ដែ​លោក​អ្នកដឹង​ស្រាប់​ហើយ​ថា ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយ​នេះ តែងតែ​មានគំនិត​ច្នៃប្រឌិត​ថ្មីៗ​ជានិច្ច ចំពោះ​ការផលិត​ស្មា​ត​ហ្វូ​ន​របស់ខ្លួន ជាក់ស្តែង OPPO Reno 10X Hybrid Zoom ចេញមក​ភ្លាម ស្រាប់​តែមាន​បង្កប់​មុខងារ 60X ទៅវិញ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ របស់ខ្លួន​ឡើង​ភ្ញាក់​ព្រើត ត្រេកអរ​សប្បាយ​បិតមាត់​មិន​ជិត​នោះទេ ដោយ​លើក​នេះ​មុខងារ 60X របស់ OPPO Reno 10X មិនដឹងថា Zoom ដល់​ឋា​ន្ត​ណា​ទេ​លោក​អើយ ដូច្នេះ​ចាំ​ទាយ​ទាំងអស់គ្នា​ថា 60X របស់ Reno 10X Hybrid Zoom នឹង​មកកាន់​ទីផ្សារ​កម្ពុជា​ឬ​អត់​? ហើយ​តម្លៃ​ប្រហាក់ប្រហែល​ប៉ុន្មាន​ដែរ​!៕សម្រាប់ព័ត៌មានលម្អិតសូមចុចនៅទីនេះ OPPO