រដ្ឋមន្ត្រី​សង្គមកិច្ច​ឥណ្ឌូណេស៊ី លាលែង​ពី​តំណែង​ជុំវិញ​ការចោទប្រកាន់​អំពើពុករលួយ​

ព្រឹត្តិការណ៍ថ្មីៗ
0
288
​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​របស់​ប្រទេស​ឥណ្ឌូនេស៊ី​លោក Idrus Marham បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​ត្រូវបាន​គេ​បញ្ចូល​ឈ្មោះ​ជា​ជនសង្ស័យ ដោយ​គណៈកម្មការ​លុបបំបាត់​អំពើពុករលួយ (KPK) ។​ ​លោក Idrus ដែលជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស Golkar គឺជា​សមាជិក​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក​ប្រធានាធិបតី Joko Widodo ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​ជនសង្ស័យ នៅក្នុង​ការស៊ើបអង្កេត​អំពើពុករលួយ​។​លោក Widodo បានតែងតាំង​អ្នកនយោបាយ​គណបក្ស Golkar លោក Agus Gumiwang Kartasasmita ជា​រដ្ឋមន្ត្រី​កិច្ចការ​សង្គម​ថ្មី​នៅ​រសៀល​ថ្ងៃ​សុក្រ ប៉ុន្មាន​ម៉ោង​តែប៉ុណ្ណោះ បន្ទាប់ពី​ការលាលែង​របស់លោក Idrus ។​ ​លោក Basaria Panjaitan អនុប្រធាន​គណៈកម្មកា​រលុប​បំបាត់​អំពើពុករលួយ​បាន​និយាយថា លោក Idrus ត្រូវបាន​ចោទប្រកាន់​ពី​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​បទ​អំពើពុករលួយ​ជុំវិញ​ការអភិវឌ្ឍ​រោងចក្រ​ថា​ម​ពេល​នុយក្លេអ៊ែរ​តម្លៃ ១,៥ លាន​ដុ​លា្ល​រ​នៅក្នុង​ខេត្ត Riau៕DNT-NEWS