ម៉ាឡេស៊ី​ដោះលែង​ជនជាប់ចោទ​វៀតណាម​ក្នុងករណី​ឃាតកម្ម ទៅលើ​លោក​ជុង​ណា​ម​

ព្រឹត្តិការណ៍ថ្មីៗ
0
304
​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ដោះលែង​ស្ត្រី​វៀតណាម​ម្នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើឃាត​ទៅលើ​លោក គីម ជុង​ណាន​កាល​ឆ្នាំ ២០១៧ ដែលជា​បងប្រុស​ម្តាយ​ទីទៃ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​។​ ​នាង​ដូន ធី​ហួង ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​នៅ​ជិត​ទីក្រុង​កូ​ឡា​ឡាំ​ពួ​នៅ​ថ្ងៃ​សុក្រ​ទី​៣ ឧសភា​នេះ​។ មេ​ធាន​វី​ការពារ​ក្តី​អ្នកនាង​ហួង​បាន​និយាយថា នាង​ធី​ហួង​នឹង​វិលត្រឡប់​ទៅកាន់​ប្រទេស​វៀតណាម​វិញ​នៅ​ល្ង​ច​ថ្ងៃ​សុក្រ​នេះ​។​ ​អ្នកនាង​ហួង និង​ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើឃាត​លើ​លោក គីម ជុង​ណា​ម ដោយ​ការប្រើ​សារធាតុ​ពល VX លាប​ទៅលើ​មុខ​របស់គាត់​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​កូ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ ២០១៧​។​ ​ជនជាប់ចោទ​ទាំងពីរ​បាន​បដិសេធថា ពួកគេ​មិនដឹងថា​ពួកគេ​បានសម្លាប់​លោក​ជុង​ណា​ម​ទេ ដោយ​ពួកគេ​ជឿ​លើ​មនុស្ស​មួយក្រុម ដែល​បញ្ឆោត​ថា​នេះ​គឺជា​ការសម្តែង​រឿង​។ ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ត្រូវបាន​ដោះលែង​កាលពី​ខែមីនា និង​បាន​ត្រឡប់ទៅផ្ទះ​នាង​វិញ ក្រោយ​ពេលដែល​តុលាការ​ម៉ាឡេស៊ី​បាន​ដោះលែង​នាង​។​ ​អ្នក​ទាំងពីរ​ត្រូវបាន​ជនជាតិ​កូរ៉េខាងជើង ៤​នាក់​បាន​ណែនាំ​ឲ្យ​ពួកគេ​ធ្វើ​សកម្មភាព​ឃាតកម្ម​នេះ បន្ទាប់មក​ពួកគេ​ក៏បាន​ចាក​ចេញពី​ទីនោះ​។ ប៉ូលិស​គ្មាន​តម្រុយ​ក្នុងការ​ស៊ើបអង្កេត​លើ​រៀង​នេះ​នោះទេ ដោយសារតែ​ជនជាតិ​កូរ៉េខាងជើង​បាន​ចាក​ចេញទៅ​អស់ហើយ​។ កូរ៉េខាងជើង និង​ម៉ាឡេស៊ី​មាន​ភាព​តានតឹង​នឹង​គ្នា​យ៉ាងខ្លាំង បន្ទាប់ពី​មាន​ករណីនេះ​កើតឡើង​៕