ចិន ប្រកាស​ពី​ភាពជោគជ័យ​នៃ​ការសាកល្បង កំពូល​យន្តហោះ​ពិសេស​ដែល​អាច​បើក​លើគោក និង​លើទឹក​បាន ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍ថ្មីៗ
0
300
​យន្តហោះ​ដែល​អាច​បើក​នៅលើ​ទឹក​ក៏បាន និង​នៅលើ​គោក​ក៏បាន ដ៏​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​របស់​ចិន AG600 បានបញ្ចប់​ការសាកល្បង​ជើងហោះហើរ​របស់ខ្លួន​ប្រកបដោយ​ជោគជ័យ ដោយបាន​ហោះ​ចេញពី​ទីក្រុង Zhuhai ស្ថិតនៅ​ភាគខាងត្បូង​ខេត្ត​ក្វាង​ដុង ឆ្ពោះទៅកាន់​ទីក្រុង Jingmen នៅ​ចំ​កណ្តាល​នៃ​ខេត្ត​ហ៊ូ​បី​។ ​បន្ថែម​លើស​នេះ យន្តហោះ​ដ៏​ធំ​មួយ​នេះ កំពុងតែ​ត្រៀមខ្លួន​សម្រាប់​ការសាកល្បង​ហោះហើរ​នៅលើ​ទឹក​ផងដែរ​។ នេះ​បើតាម​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ ដែល​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​ ​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ​បាន​និយាយថា យន្តហោះ​មួយ​នេះ​បាន​ហោះ​រំលង​លើ​ខេត្ត​ចំនួន ៣ គឺ​ខេត្ត​ខ្វាង​ដុង ហ៊ូ​ណាន់ និង​ខេត្ត​ហ៊ូ​បី​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏​ក្រុមហ៊ុន​មិនទាន់បាន​បញ្ជាក់​អំពី​ប្រ​ត្តិ​ការហោះ​នៅលើ​ទឹក​នោះទេ​។ តាមពិតទៅ យន្តហោះ​មួយ​នេះ បាន​ឆ្លងកាត់​នូវ​ការសាកល្បង​របស់ខ្លួន​តាំងពី​ខែធ្នូ​មកម្ល៉េះ​។​ ​ក្រុមហ៊ុន​សាជីវកម្ម​ជើងហោះហើរ​របស់​ចិន​បាន​និយាយ​កាលពី​ពាក់កណ្តាល​ខែឧសភា​ថា ចិន​រំពឹងថា​នឹង​ចែកចាយ​យន្តហោះ​ប្រភេទ AG600 ទៅ​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២២​។ យន្តហោះ​ប្រភេទ​នេះ គឺជា​យន្តហោះ​ដ៏​ធំជាងគេ​បង្អស់​មិន​ត្រឹមតែ​សម្រាប់​ចិន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធំជាងគេ​នៅលើ​ពិភពលោក​ផងដែរ​។​ ​វា​ត្រុ​វ​បាន​រចនា​ឡើង​សម្រាប់​ពន្លត់​អគ្គិភ័យ និង​អនុវត្តន៍​នូវ​ប្រតិបត្តិ​ការសង្គ្រោះ​នៅលើ​ផ្ទៃ​ទឹក​។ បន្ថែម​លើស​នេះ AG600 ក៏​អាច​ប្រើប្រាស់​ឧបករណ៍​បន្ថែម ដើម្បី​ឃ្លាំមើល​លើ​បរិស្ថាន​ផ្ទៃ​ទឹក ចរាចរណ៍​ដឹកទំនិញ និង​ដឹក​អ្នកដំណើរ រួមទាំង​ការរុករក​រ៉ែ​កប់​ក្រោម​ដី​ផងដែរ​។ យន្តហោះ​នេះ​ត្រូវបាន​បំពាក់​ដោយ​ម៉ាស៊ីន​យន្តហោះ​ហោះ​ចំនួន ៤ និង​បូមទឹក​យកមក​ផ្ទុក​លើ​តួខ្លួន​របស់​វា​បាន ១២​តោន​ត្រឹមតែ​រយៈពេល ២០​វិនាទី​តែប៉ុណ្ណោះ​។ យន្តហោះ​ដែល​អាច​បើក​នៅលើ​ទឹក និង​លើគោក​បាន​នេះ បាន​ប្រវែង​ទំហំ​ស្លាប ៣៨,៨​ម៉ែត្រ រក​ដោយ​ម៉ាស៊ីន ៤​។ ម៉ាស៊ីន​ទាំងនោះ គឺជា​ប្រភេទ​ម៉ាស៊ីន WJ-6៕DNT-NEWS