ក្រុម​ឧទ្ទាម​យ៉េ​មែន បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​សំដៅ​មូលដ្ឋានទ័ព​អា​រ៉ា​ប៊ី​សា​អូឌីត​

ព្រឹត្តិការណ៍ថ្មីៗ
0
289
​យោងតាម​ទូរទស្សន៍ Masirah ដែល​គ្រប់គ្រង​ដោយ​ក្រុម​ចលនា​ហូ​ធី បាន​ឲ្យ​ដឹងថា ក្រុម​បះបោរ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​យ៉េ​មែន​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​មួយ​គ្រាប់​ទៅ​ទម្លាក់​នៅ​តំបន់ Najran អា​រ៉ា​ប៊ី​សា​អូឌីត​។​ ​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា គ្រាប់​មី​ស៊ី​ល Badr-1 ត្រូវបាន​បាញ់​សម្តៅ​ទៅរក​គោលដៅ​មូលដ្ឋានទ័ព​ថ្មី​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ នៅ​ថ្ងៃទី ២៨ ខែសីហា ម្សិលមិញ​នេះ កងកម្លាំង​ការពារ​ដែនអាកាស​អារ៉ាប៊ីសាអ៊ូឌីត បាន​ស្ទាក់ចាប់​គ្រាប់​មី​ស៊ី​ល​ប៉ា​ឡេ​ស្ទីក​មួយ​គ្រាប់ ដែល​បាន​បាញ់​សម្តៅ​មករក​ទីក្រុង​ណា​ច់​រ៉ា​ន់ ដោយ​ក្រុម​បះបោរ​យ៉េ​មែន​។​ ​ជា​ញឹកញាប់ ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​យ៉េ​មែន​បាន​បាញ់​គ្រាប់​មី​ស៊ី​ល​សម្តៅ​រក​មូលដ្ឋាន​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​សង​សឹង​ទៅនឹង​ការវាយប្រហារ​របស់​ប្រទេស​នេះ ទៅលើ​ពួកគេ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ យ៉េ​មែន​បាននិងកំពុង​តែ​បន្តស​ង្គ្រា​ម​មិនចេះ​ដាច់ រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល ជាមួយ​ក្រុង​ឧទ្ទាម​។ ក្រោយ​ការបើក​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅលើ​សាលារៀន​មួយកន្លែង ដែល​បាន​ផ្តាច់ជីវិត​សិស្សសាលា ៤០​នាក់ កាលពី​ដើមខែ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​ប្រមាន​អា​រ៉ា​ប៊ី​សា​អូឌីត​ថា ជំនួយ​សម្រាប់​ការអន្តរាគមន៍​របស់​ខ្លួន​នៅក្នុង​តំបន់​នេះ មិនមែន​ធ្វើឡើង​ដោយ​ឥត​លក្ខ​ណ្ឌ​នោះទេ ហើយ​ជម្រុញ​ឲ្យ​ប្រទេស​នេះ​ធ្វើយ៉ាងណា ជៀសវាង​កុំ​ឲ្យ​បាត់បង់​អាយុជីវិត​ជន​ស៊ីវិល​៕DNT-NEWS