កំពុង​គាស់​ទូរ​ដែក​…​ម្ចាស់​មក​ទាន់ ម្នាក់ទៀតក្ស័យសង្ខា​ឯ​ម្នាក់ទៀត​ដេកពេទ្យ​តថ្លៃ​ជាមួយ​យមរាជ​

ព្រឹត្តិការណ៍ថ្មីៗ
0
270
...​រឿងរ៉ាវ​ចោរលួច​គាស់​ទូរ​ដែក​ប្រមូលយក​ប្រាក់​អស់រលីង​ទុក​ឲ្យ​ម្ចាស់​ទូរ​ហូរ​ទឹកភ្នែក​រហាម​នោះបាន​កើតឡើង​ច្រើនដង​ណាស់​មកហើយ តែ​កម្រ​ចាប់បាន​ភ្លាមៗ​ណាស់​។ ទើបតែ​កាលពីពេល​ថ្មីៗ​នេះ ចោរលួច​មាន​គ្នា​ពីរ​នាក់​បាន​ទៅ​គាស់​ទូរ​ដែក​លុះដល់​ម្ចាស់ផ្ទះ​មកកាន់​ក៏​ទាញ​ដំបង​ដែក​ចង់​បើក​ការប្រយុទ្ធ ប៉ុន្តែ​មាន​រហ័ស​ជាង​អា​ខ្លី​ឯណា លាន់​សម្លេង​ផូង​..​ផូង​ម្នា​ក់ដួល​ខ្ពោក​លាចាក​ភពផែនដី ឯ​ម្នាក់ទៀត​ដេក​មន្ទីរពេទ្យ​។​ ​ កាលពី​វេលាយប់​រំលង​អា​ធ្រា​ត្រ ម៉ោងជាង​១២​ឆ្លង​ចូល​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ផ្លូវ​លេខ​២១៦​ផ្ទះ​លេខ​៧៦​ក្នុង​ក្រុមទី​៨​ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង ខេត្ត ព្រះសីហនុ​។ មាន​ករណី​ជនជាតិ​ចិន​0២​នាក់​ចូលទៅ​គាស់​ទូរ​ដែក​បម្រុង​យកប្រាក់ ហើយ​ក្នុងពេល​ជ​នស​ង្ស​យ័​កំពុង​ធ្វើ​សកម្មភាព ម្ចាស់ផ្ទះ​ដែលជា​មន្ត្រីនគរបាល​ព្រំ​ដែនទឹក ចូលទៅ​ទាន់ ​ក្រុម​ជនសង្ស័យ​បាន​ប្រើ​ដែកគាស់​0២​ដើម​វ៉ៃ​ទៅលើ​ជនរងគ្រោះ ប៉ុន្តែ​ភ្លាមនោះ​ម្ចាស់ផ្ទះ​ជា​មន្ត្រីនគរបាល​ព្រំ​ដែនទឹក​ដែលមាន​អាវុធ​ក្នុង​ដៃ​បាន​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បាញ់​ទៅលើ​ក្រុម​ជន​ស​ង្ស​យ័ បណ្តាលអោយ​ជនសង្ស័យ​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​របួសធ្ងន់ បច្ចុប្បន្នកំពុង​សង្គ្រោះ​គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក ) ។ សមត្ថកិច្ច​បញ្ជាក់ថា ម្ចាស់ផ្ទះ​ឈ្មោះ លី ទី អាយុ​៣៥​ឆ្នាំ មុខរបរ​នគរបាល​ព្រំដែន​ជើង​ទឹក ៕