នាវា​ផ្ទុក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផលិតឡើង​ដោយ​ចិន​ខ្លួនឯង​ផ្ទាល់ បានធ្វើការ​សាកល្បង​ដំណើរការ​ជា​លើក​ទី​២

ព្រឹត្តិការណ៍ថ្មីៗ
0
313
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​រាយការណ៍​ថា នាវា​ផ្ទុក​យន្តហោះ​ដំបូង​គេ​ដែល​ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​ចិន​សម្រាប់​កងទ័ពជើងទឹក​របស់​ប្រទេស​នេះ បាន​ចាក​ចេញពី​កំពង់ផែ​កាលពី​ថ្ងៃអាទិត្យ សម្រាប់​ការសាកល្បង​ដំណើរ​ការលើក​ទី​២ របស់ខ្លួន ដែល​ប្រព័ន្ធ​អាវុធ​សំខាន់ និង​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ទី​បញ្ជា​របស់ខ្លួន នឹងត្រូវ​ធ្វើការ​សាកល្បង​។​ ​យោងតាម​កាសែត Global Times បានធ្វើការ​កត់សម្គាល់​ថា នាវា​ប្រភេទ 001A ដែល​មិនទាន់​ដាក់ឈ្មោះ​នេះ នឹង​ដោះស្រាយ​នូវ​ភាពលំបាក ដែល​នាវា​ប្រភេទ​នេះ​ប្រឈមមុខ​នៅក្នុង​កំឡុងពេល​នៃ​ការធ្វើ​ការសាកល្បង​កាលពី​ខែឧសភា នៅ​ដើម​ឆ្នាំនេះ​។ គោលបំណង​ដ៏​ចម្បាំង​បំផុត គឺ​ដើម្បី​ធ្វើការ​សាកល្បង​ទៅលើ​ប្រព័ន្ធ​ជម្រុញ​របស់​នាវា​នេះ​។​ ​សកម្មភាព​មួយ​ដែល​នឹង​ត្រូវបាន​បម្រុង​ទុក​សម្រាប់​ការសាកល្បង​លើ​សមុទ្រ​នាពេល​អនាគត គឺ​ការធ្វើ​ការហោះហើរ និង​ការ​ចុះចត​បរស់​ក្រុម​យន្តហោះ​ចម្បាំង​នៅលើ​នាវា​នេះ​។ របាយការណ៍​បាន​និយាយថា មិនមាន​យន្តហោះ​ណាមួយ​ត្រូវបាន​គេ​ឃើញ​នៅលើ​យន្តហោះ​នេះ ក្នុងកំឡុងពេល​នៃ​ការសាកល្បង​កាលពី​ថ្ងៃ​សៅរ៍​នោះទេ​។​ ​លោក Song Zhongping អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​និង​ជា​អ្នកវិភាគ​យោធា​ជនជាតិ​ចិន បាន​ប្រាប់​កាសែត Global Times ថា ការចែក​ចាយ​នូវ​ប្រភេទ​នាវា​នេះ អាច​ប្រើ​អស់​រយៈពេល​មួយឆ្នាំ ដោយសារតែ​ព័ត៌មាន​ដែល​ទទួលបាន​ពី​ការចាប់ផ្តើម​របស់​នាវា​ផលិតឡើង​ដោយ​ចិន​ជា​លើកដំបូង Liaoning​។​ ​ជាមួយគ្នានេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​និយាយថា តួ​នាវា Liaoning ត្រូវបាន​សាងសង់​ដោយ​អតីត​សហភាពសូវៀត មុន​នាវា​មួយ​នេះ​ធ្លាក់​ទៅដល់​ដៃ​ចិន ពី​អ៊ុយ​ក្រែ​ន​។ នាវា​នេះ​បានចាប់ផ្តើម​បង្កើតឡើង​នូវ​ប្រព័ន្ធ​ប្រយុទ្ធ​នៅ​ថ្ងៃទី​៣១ ឧសភា ឆ្នាំ ២០១៨​នេះ​។ ​ខណៈដែល​នាវា​ប្រភេទ 001A បាន​ត្រៀមខ្លួន​រួចរាល់​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន (PLA-N) គ្រោង​នឹង​អមដំណើរ​ជាមួយ​នាវា​ប្រភេទ​នេះ​ដោយ​នាវា​ពិឃាត​បាញ់​គ្រាប់​មី​ស៊ី​ល ដែល​លោក​សុង​បាន​ពិពណ៌នា​វា​ថា គឺជា​នាវា​ផ្ទៃ​ទឹក​លំដាប់​កំពូល​របស់​ចិន​។ នាវា​ពិ​ឃា​តិ​ប្រភេទ 055 បានចាប់ផ្តើម​សាកល្បង​ដំណើរការ​រួចមកហើយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​៕DNT-NEWS