រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីស្រាអែល​៖ គ្រាប់​មី​ស៊ី​ល​ថ្មី​របស់​អ៊ីស្រាអែល​អាច​បាញ់​បាន​គ្រាប់​ទីកន្លែង​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ទាំងមូល​

ព្រឹត្តិការណ៍ថ្មីៗ
0
486
​កាលពី​ខែកុម្ភៈ លោក Lieberman បាន​ណែនាំ​ឲ្យ​កម្លាំងយោធា​ប្រទេស​របស់លោក​សាងសង់​នូវ​គ្រាប់​មី​ស៊ី​លបាញ់​ពី​ទៅ​ទម្លាក់​លើដី ដែល​អាច​បាញ់​បាន​ចម្ងាយ ៣០០​គីឡូម៉ែត្រ​។​ ​សារព័ត៌មាន​ស្ពុ​ត​និក​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ សីហា​នេះ​ដោយបាន​ស្រង់​ប្រភពពី​សារព័ត៌មាន​ហា​រ៉េត​ស៍​ថា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អ៊ីស្រាអែល លោក Avigdor Lieberman បានប្រកាស​អំពី​ការទិញ​នូវ​ប្រភេទ​គ្រាប់​រ៉ុក្កែត​ដ៏​ទំនើប​របស់​អ៊ីស្រាអែល ដែល​លោក​បាន​អះអាងថា គ្រាប់​រ៉ុក្កែត​ប្រភេទ​ថ្មី​នេះ​អាច​បាញ់​ទៅដល់​គ្រប់​ទីកន្លែង​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​។ ​លោក Lieberman បាន​សំដៅលើ​កិច្ចព្រមព្រៀង​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ រវាង​ក្រសួងការពារជាតិ និង​វិស័យ​យោធា​អ៊ីស្រាអែល​សម្រាប់​ការទិញ​គ្រាប់​រ៉ុក្កែត ដែល​បាញ់​ចំ​គោលដៅ​។ លោក​បានចង្អុលបង្ហាញ​ថា «​យើង​កំពុង​ធ្វើឱ្យ​កងកម្លាំង​ការពារ​អ៊ីស្រាអែល កាន់តែ​រឹងមាំ និង​កាន់តែ​ទំនើប​»​។​ ​សេចក្តីថ្លែងការណ៍​នេះ​ត្រូវបាន​ធ្វើឡើង ស្របពេល​ដែល​ភាព​តានតឹង​កាន់តែ​កើនឡើង រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ដោយ​រដ្ឋ​ជ្វី​ហ្វ​បង្ហាញ​ពី​ការព្រួយបារម្ភ​អំពី​ការប៉ុនប៉ង​ពង្រីក​ឥទ្ធិពល​របស់​កងទ័ព​អ៊ីរ៉ង់ នៅក្នុង​តំបន់ ដែល​ត្រូវបាន​ចោទថា​មាន​វត្តមាន​នៅក្នុង​ប្រទេស​ស៊ី​រី​។​ ​ដោយឡែក ទីក្រុង​តេ​រ៉ង់​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​អ៊ីរ៉ង់​បែបនេះ ដោយបាន​ធ្វើការ​កត់សម្គាល់​ថា ប្រទេស​របស់ខ្លួន​គ្រាន់តែ​បញ្ជូន​ទីប្រឹក្សា​ទៅ​ជួត​បង្វឹក​បង្ហាត់​ទ័ព​ស៊ី​រី ដើម្បី​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរ​វករ​តែប៉ុណ្ណោះ​។​ ​នៅក្នុង​កែវភ្នែក អ៊ីស្រាអែល​នៅតែ​ចាត់ទុក​សកម្មភាព​អ៊ីរ៉ង់​ថា​ជាការ​គម្រាមកំហែង​មកលើ​សន្តិសុខ​ជាតិ​របស់ខ្លួន ហើយ​ថែមទាំង​បាន​ចោទប្រកាន់​អ៊ីរ៉ង​ថា​បាន​ព្យាយាម​ផលិត​នុយក្លេអ៊ែរ​ទៀត ទោះបីជា​បាន​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​ក៏ដោយ​។​ ​កងកម្លាំង​ការពារជាតិ​អ៊ីស្រាអែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​១៩៤៨ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​រយៈពេល ២​សប្តាហ៍​ក្រោយ​ការប្រកាស​ឯករាជ្យ​។ បច្ចុប្បន្ននេះ អ៊ីស្រាអែល​មាន​កងទ័ព ១២​ម៉ឺន ៥​ពាន់​នាក់​។ នៅក្នុង​ផ្ន​ក់​គំនិត​នៃ​ការធ្វើ​សង្គ្រាម​របស់​អ៊ីស្រាអែល​គឺ «​អ៊ីស្រាអែល​មិនត្រូវ​ទទួល​បរាជ័យ នៅក្នុង​សង្គ្រាម​នោះទេ​។​អ៊ីស្រាអែល​ត្រូវតែ​យក​ជ​៧​យ​ជំនះ​ឲ្យ​បាន​តាមរយៈ​យុទ្ធសាស្ត្រ និង​កម្លាំង​ទ័ព​»៕DNT-NEWS