ស្តាយ​ទឹកភ្នែក​…​យំ​ស្រណោះ​ស្រីកាកី​ធ្វើ​ស្អី​ឲ្យ​នាង​ទៅ​ចុះ ស្រីៗ​ពេញ​នគរ​ដែរ​តើ​!

ព្រឹត្តិការណ៍ថ្មីៗ
0
423
…​ប្រុស​ណា​មិន​ស្លុត​នៅពេល​មកដល់​ផ្ទះ​ស្រាប់តែ​បាត់​ប្រពន្ធ​ហើយ​ទទួលបាន​ដំណឹង​ថា​ប្រពន្ធ​ដឹក​ដៃ​ប្រុស​ផ្សេងរ​ត់ទៅ​បាត់​ហើយ​។​ដូចជា​បុរស​ម្នាក់នេះ​យ៉ាង​អ​ញ្ជឹ​ង​ដើរ​យំ​យ៉ាង​គគ្រូក​ស្វែង​រកមើល​ប្រពន្ធ​នៅតាម​ដងផ្លូវ​…​រួចមកហើយ មក​ពឹង​លោក​ប៉ូលិស​ឲ្យ​ជួយ​ស្វែងរក​ផងដែរ​។​ដំបូង​ឡើយ ដោយសារ​ជីវភាព​ខ្វះខាត បុរស​ជា​ប្តី​បាន នាំ​ប្រពន្ធ​ចាក​ចេញពី​ស្រុកកំណើត​មក ធ្វើការ​នៅ​រោងចក្រ ឯ​ភ្នំពេញ ដឹងអី​ស្រី​ជា​ប្រពន្ធ​ទៅ​លួចលាក់​ទាក់ទង​ស្នេហា​ជាមួយ​ប្រុស​ក្មេង ហើយ​លួច​ពង្រត់គ្នា​ទៅ​បាត់ ប្តី​បាន​ត្រឹម​សម្រក់​ទឹកភ្នែក​ដឹក​ដៃ​កូន​តាមរក​គ្រប់​ទីកន្លែង និង​ប្តឹង​សមត្ថកិច្ច នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ បុរស ជា​ប្តី ឈ្មោះ មុំ មឿ​ន អាយុ​៣៦​ឆ្នាំ មុខរបរ ដើររក​ត្រី រស់នៅ​ភូមិ​ត្នោត​ទោល ឃុំ​ព្រះស្តេច ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក​ប្រពន្ធ ឈ្មោះ មឿ​ន ស្រី អាយុ​២៣​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល ជាប់​របង​វត្ត​តាំង​កសាង​ខាងជើង ភូមិ​ចម្ការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។​អ្នកស្រី ខឹម មួន អាយុ​៦០​ឆ្នាំ មុខរបរ ដើរ​ស៊ីឈ្នួល​គេ ត្រូវជា​ម្តាយ​ខាង​ស្រី ស្នាក់នៅ​ជាមួយ​កូនៗ​ទាំង​២​នាក់ នៅ​ចំណុច​ខាងលើ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក ខណ​:​គាត់​ជាប់រវល់​ទៅពិនិត្យ​ព្យាបាល កូនស្រី​បង្កើត​របស់គាត់ បាន​រត់​ចេញពី​ផ្ទះជួល​បាត់ ចោល​ប្តី និង​កូនប្រុស​ស្រី​២​នាក់ ហើយ​តាម​ដឹង កូនស្រី​របស់គាត់​ពង្រ​ត់​គ្នា​ទៅជា​មួយ​យុវជន​ម្នាក់ ដែល​ស្នាក់​នៅក្នុង​វត្ត​តាំង​កសាង​ខាងជើង ដោយ​មិនដឹងថា នាំគ្នា​រត់​ទៅណា​នោះទេ​។ បុរស​ជា​ប្តី ឈ្មោះ មុំ មឿ​ន បាន​ឲ្យ​ដឹងថា គាត់​រៀបការ​ត្រឹមត្រូវ​ជាមួយ​ប្រពន្ធ​របស់គាត់ នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​អំឡុង​ឆ្នាំ​២០១១​ពេលនេះ មានកូន​២​នាក់ ប្រុស​ម្នាក់ អាយុ​៤​ឆ្នាំ និង​ស្រី​ម្នាក់ អាយុ​៦​ឆ្នាំ ជា​ចំណង​ស្នេហ៍ ។ តែដោយសារ​ជីវភាព​ខ្វះខាត គាត់​បាន​នាំ​ប្រពន្ធ​ចាកចេញ​ពី​ស្រុកកំណើត មក​ស្នាក់នៅ​ផ្ទះជួល ជាប់​របង​វត្ត​តាំង​កសាង​ខាងជើង ភូមិ​ចម្ការឪឡឹក​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ឲ្យ​ប្រពន្ធ​ចូល​ធ្វើជា​កម្មការិនី​រោងចក្រ ហើយ​គាត់​ដើររក​ត្រី​។​ ​បុរស​ជា​ប្តី​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា មុនពេល​រត់​បាត់ ប្រពន្ធ​របស់គាត់​លួច​បង្កាត់ភ្លើង​ស្នេហា​ត្រីកោណ​ជាមួយ​យុវជន​ម្នាក់​ស្នាក់នៅ​ក្នុង​វត្ត​តាំង​កសាង​ខាងជើង តែ​មិនដឹងថា ស្នេហា​ស៊ីជម្រៅ​ដល់​កម្រិតណា​នោះទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមករា នៅពេល​គាត់​ត្រឡប់​មកពី​បាច​ត្រី​វិល ស្រាប់តែ​បាត់​ប្រពន្ធ​ពី​ផ្ទះជួល ហើយ​យុវជន​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​វត្ត​តាំង​កសាង​ខាងជើង នោះ ក៍​បាត់​ដែរ គាត់​សន្និដ្ឋានថា​ប្រពន្ធ និង​យុវជន​ម្នាក់​នោះ ពង្រត់គ្នា​ទៅ​បាត់​តែម្ដង​៕ ​