កញ្ញា ទឹម រដ្ឋា ខ្ញុំ​សង្ឃឹមថា លោកពូៗ​ប៉ូលិស​ចរាចរណ៍ ទាំងអស់​នៅក្នុង​ស្រុក​ខ្មែរ គួរ​យក​គំរូ​តាម​គាត់​

សិល្បៈកម្សាន្ត
0
418
​កញ្ញា ទឹម រដ្ឋា តារា​សម្តែង និង​ជាតា​រា​ម៉ូ​ដែល ដែល​តែងតែ​ធ្វើ​ឲ្យ​មហាជន​កោត​ស​សើរ​រូបរាង​ដ៏​ស្រ​ឡូ​ន​បែប​សិច​ស៊ី ថែមទាំង​ទេ​ព្យ​កោសល្យ​ថែម​ទៀតផង​នោះ ។ ថ្មីៗ​នេះ​កញ្ញា ទឹម រដ្ឋា ត្រូវបាន​ប៉ូលិស​ចរាចរណ៍​ចាប់​ផាកពិន័យ ខណៈដែល​កំពុងធ្វើដំណើ​រ​តាម​ដងផ្លូវ​។ ផ្ទុយ​មកវិញ ទឹម រដ្ឋា ទោះបីជា​ត្រូវអស់​លុយ​ថ្លៃ​ផាកពិន័យ​ក៏ពិតមែន ប៉ុន្តែ​នាង​បែរជា​បង្ហាញ​នូវ​ភាព​រីករាយ​ទៅវិញ ។​ ​ជាក់ស្ដែង ដោយ​កញ្ញា ទឹម រដ្ឋា បាន​សរសេរ​រៀបរាប់ នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​ខ្លួន ទាំង​អារម្មណ៍​រីករាយ​ថា «​ប៉ូលិស​ចាប់​មិន​សំខាន់ បើសិនជា​យើង​ខុស តែ​អ្វីដែល​សំខាន់ គឺ​ការនិយាយស្ដី​របស់លោក​ប៉ូលិស​ម្នាក់នេះ ជាមួយនឹង​ប្រជាពលរដ្ឋ គឺមាន​សុជីវធម៌​និង​គួរ​ឲ្យ​គោរព​។ ខ្ញុំ​សង្ឃឹមថា លោកពូៗ​ប៉ូលិស​ចរាចរណ៍ ទាំងអស់​នៅក្នុង​ស្រុក​ខ្មែរ គួរ​យក​គំរូ​តាម​គាត់​»​។​ ​គួរ​បញ្ជាក់ដែរថា រដ្ឋា ត្រូវបាន​ប្រិយមិត្ត​អ្នកគាំទ្រ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន​កោតសរសើរ​នាង ដែល​ហ៊ាន​ចេញមុខ​ដោះស្រាយ​នូវ​ករណី​ខាងលើនេះ​ដោយ​ពុំ​មានការ​គេចវេស ដូច​តារា​មួយចំនួន​នោះឡើយ​។ ហើយ​អ្វីដែល​ធ្វើ​គេ​កាន់តែ​ភ្ញាក់ផ្អើល​ថែមទៀត​នោះ​គឺ​តារា​ស្រី​រូបនោះ​ថែមទាំង​បង្ហោះ​រូបភាព​នៃ​ហេតុការណ៍​ខាងលើនេះ​ថែមទៀត​ផង ៕