នាង Mina​ដកខ្លួន​ចេញពី​ដំណើរ​ទស្សន​ចរណ៍​តន្ត្រី​ពិភពលោក​របស់​ក្រុម​តារាចម្រៀង​ស្រី Twice ដោយសារ​ជួប​បញ្ហា​សុខភាព​

សិល្បៈកម្សាន្ត
0
285
​ក្រុម​អ្នកគាំទ្រ​ក្រុម​តារាចម្រៀង​ស្រី​កូរ៉េខាងត្បូង Twice នឹងមិន​អាច​ជួប​ជាមួយនឹង​នាង Mina​នោះទេ ពេលដែល​ពួកគេ​សម្តែង​នៅក្នុង​ពហុ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​នា​ថ្ងៃ​សៅរ៍​នេះ​។​ ​សេចក្តីថ្លែងការណ៍​មួយ​ពី​ទីភ្នាក់ងារ​របស់​នាង បាន​ឲ្យ​ដឹងថា តារាចម្រៀង Mina មាន​អារម្មណ៍​ថប់ដង្ហើម​ខ្លាំង​ភ្លាមៗ ហើយ​និង​គ្មាន​សុវត្ថិភាព​នោះទេ​ចំពោះ​ការសម្តែង​នៅលើ​ឆាក​។​ ​សេចក្តីថ្លែងការណ៍​នោះ​បន្តទៀតថា ក្រោយ​ការពិភាក្សា​យ៉ាង​ល្អិតល្អន់ ជាមួយនឹង​នាង Mina​និង​សមាជិក​ក្នុង​ក្រុម Twice យើង​ក៏បាន​សម្រេចចិត្តថា ស្ថានភាព​សុខភាព​បច្ចុប្បន្ន​របស់​នាង Mina ត្រូវការ​ការព្យាបាល​ប​ន្ថែ​ម​ទៀត ក៏ដូចជា​ត្រូវការ​ពេល​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​តារាចម្រៀង​ស្រី​កូរ៉េ Twice​នៅតែ​បន្តដំណើរ​ទស្សនាចរណ៍​តន្ត្រី​ពិភពលោក​របស់​ពួកគេ​តាម​ការគ្រោងទុក​ដដែល​។​ ​ការប្រកាស​ដោយ​បើកចំហ​ពី​ស្ថានភាព​សុខភាព​របស់​នាង Mina ត្រូវបាន​ឱបក្រសោប​យ៉ាង​កក់ក្តៅ​ដោយ​ក្រុមអ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​។​ ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់ បានសរសេរថា “​រាល់​លើក​យើង​និយាយ​ពី​ផល​លំបាក​របស់​ពួកយើង ជាមួយនឹង​សុខភាព​ផ្លូវចិត្ត គឺ​យើង​ដើរ​មួយ​ជំហាន​ខិត​ទៅរក​ការដកខ្លួន​ចេញពី​ស្លាកស្នាម​អាក្រក់​”​។​ ​សូមបញ្ជាក់ថា ឧស្សាហកម្ម​សិ​ល្បះ​កូរ៉េខាងត្បូង គឺជា​ទីផ្សារ​ប្រកួតប្រជែង​ខ្លាំង​បំផុត ហើយ​ទីភ្នាក់ងារ​គ្រប់គ្រង ត្រូវបាន​គេ​ថ្កោលទោស​សម្រាប់​ការមិន​ចេះ​មើលថែ​សុខភាព​ក្រុម​សិល្បករ​របស់​ពួកគេ​ឲ្យ​បាន​ដិតដល់​៕