អ៊ុយ​ក្រែ​ន ធ្វើតេស្ត​សាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​នាវា​ប្រកបដោយ​ជោគជ័យ​

ព្រឹត្តិការណ៍ថ្មីៗ
0
361
​ក្រុមហ៊ុន​ឧស្សាហកម្ម​ការពារជាតិ​អ៊ុយ​ក្រែ​ន​បានប្រកាស​អំពី​ភាពជោគជ័យ​របស់ខ្លួន ក្នុងការ​ធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​នាវា ដែលមាន​ឈ្មោះថា Neptun​។ ជាមួយនឹង​ភាពជោគជ័យ​នេះ អ្នកវិភាគ​ខាង​យោធា​សហរដ្ឋអាមេរិក​ម្នាក់​បាន​និយាយថា វា​មាន​លក្ខណៈ​ដូច​ទៅនឹង​គ្រាប់​មី​ស៊ី​ល Kh-35 របស់​រុស្ស៊ី​ដែរ​។​ ​គ្រាប់​មី​ស៊ី​ល​របស់​អ៊ុយ​ក្រែ​ន​នេះ គឺជា​ប្រភេទ​មី​ស៊ី​ល​ប្រឆាំង​នាវា ដែល​ផលិតឡើង​ដោយ​សហព័ន្ធ​រដ្ឋ​អ៊ុយ​ក្រែ​ន Luch ប្រចាំ​នៅ​ទីក្រុង​គាវ​។ វា​អាច​បាញ់​បាន ២៨០ ទៅ ៣០០​គីឡូម៉ែត្រ​។ វា​អាច​ត្រូវបាន​គេ​បាញ់​ចេញពី​ដី សមុទ្រ និង​អាកាស​ក៏បាន​។​ ​សារព័ត៌មាន Defence News បានធ្វើការ​កត់សម្គាល់​ថា យោងតាម​មជ្ឈមណ្ឌល​សម្រាប់​យុទ្ធសាស្ត្រ និង​សិក្សា​អន្តរជាតិ​បាន​ឲ្យ​ដឹងថា គ្រាប់​មី​ស៊ី​ល​នេះ​កំពុងតែ​ស្ថិតនៅក្នុង​ការអភិវឌ្ឍ ប៉ុន្តែ​យ៉ាង​ក៏ដោយ ក៏​វា​ធ្វើការ​វាយប្រហារ​ទៅដល់​ទីក្រុង​មូ​ស្គូ​បានដែរ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ សីហា​ម្សិលមិញ​នេះ ក្រសួងការបរទេស​អា​មេ​រិ​កបាន​រិះគន់​សកម្មភាព​របស់​រុស្ស៊ី ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការដឹកជញ្ជូន​អន្តរជាតិ នៅក្នុង​សមុទ្រ​អា​ហ្សូ​វ​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក លោកស្រី Heather Nauert ចោទប្រកាន់​ទីក្រុង​ម៉ូស្គូ​ពី​ការព្យាយាម​ធ្វើ​ឲ្យ​មាន​អស្ថិរភាព ទៅដល់​អ៊ុយ​ក្រែ​ន​។ លោកស្រី​ថា នាវា​ចំនួន ១៦​គ្រឿង​ត្រូវបាន​រាំងខ្ទប់ មិន​ឲ្យ​ទៅដល់​ទឹកដី​អ៊ុយ​ក្រែ​ន​នោះទេ​៕DNT-NEWS