ព្យុះ​ស៊ីន​ឡា​គូ បោកបក់​មកលើ​ប្រទេស​កម្ពុជា​អាច​បណ្តាល​ឲ្យ​មាន​…..

ព្រឹត្តិការណ៍ថ្មីៗ
0
29989
[wai id="8"]


[wai id="7"]
​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​នេះ ព្យុះ​ស៊ីន​ឡា​គូ មាន​ប្រភព​មកពី​សមុទ្រ​ចិន​ខាងត្បូង នឹង​បោកបក់​មកលើ​ប្រទេស​កម្ពុជា ដែល​ធ្វើឱ្យ​ស្ថានភាព​អាកាសធាតុ​នៅ​ទូទាំងប្រទេស​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​អាចមាន​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​០៣ ខែសីហា​ឆ្នាំ​២០២០​នេះ បានបង្ហាញ​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​ទាំង​៨ រួមមាន​ស្ថានីយ​៖
ពាណិជ្ជកម្ម

១- ទន្លេមេគង្គ​-​ស្ទឹងត្រែង​
២- ទន្លេមេគង្គ​-​ក្រចេះ​
៣- ទន្លេមេគង្គ​-​កំពង់ចាម​
៤- ទន្លេបាសាក់​-​ចតុមុខ​
៥- ទន្លេមេគង្គ​-​អ្នក​លឿង​
៦- ទន្លេបាសាក់​-​កោះ​ខែល​
៧- ទន្លេសាប​-​ព្រែក​ក្តាម​
៨- ទន្លេសាប​-​កំពង់​លួង​៕

[wai id="5"]